ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

foodpanda រៀបចំ​កម្មវិធី Pau-Pau’s Pandaverse (​កម្មវិធី​ថ្លែងអំណរគុណ​ដៃគូ​សហការ​) និង​អបអរសាទរ​ខួប ៤ឆ្នាំ នៃ​ការ​ដំណើរការ​នៅ​កម្ពុជា

1 ឆ្នាំ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី 22 ខែមករា ឆ្នាំ 2024 ៖ foodpanda ដែល​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ម្ហូបអាហារ គ្រឿងទេស…

រាជធានីភ្នំពេញ, ថ្ងៃ​ទី 22 ខែមករា ឆ្នាំ 2024 ៖ foodpanda ដែល​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ម្ហូបអាហារ គ្រឿងទេស និង​ទំនិញ​ចាំបាច់​ប្រចាំ​ថ្ងៃ​ឈានមុខ​គេ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក បាន​រៀបចំ​កម្មវិធី​ថ្លែងអំណរគុណ​ទៅ​ដល់​ដៃគូ​អាជីវកម្ម​បស់​ខ្លួន​ជា​លើក​ដំបូង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​បន្ថែម​ទៀត​ពី ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ដៃគូ​អាជីវកម្ម​របស់​ខ្លួន​នៅ​ទូ​ទាំង​ប្រទេស រួម​ជាមួយនឹង​ការ​អបអរ​ចំពោះ​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា ការ​រួមចំណែក​ដ៏​សំខាន់ និង​ភាព​ជោគជ័យ​ដ៏​ត្រចះត្រចង់​ទាំងឡាយ ដែល​បាន​ឆ្លងកាត់​រួម​គ្នា​អស់​រយៈពេល 4 ឆ្នាំ​កន្លង​ទៅ​នេះ ​។

foodpanda បាន​ធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា កាលពី​ខែធ្នូ ឆ្នាំ 2019 ហើយ​ចាប់តាំងពី​ពេល​នោះ​មក foodpanda បាន​ពង្រីក​សហគមន៍​អាជីវកម្ម​របស់​ខ្លួន​ជាមួយនឹង​ភោជនីយដ្ឋាន​រាប់​សិប​ពាន់​ក​ន្លែង​តាម​រយៈ​កម្មវិធី​កុម្ម៉ង់​ម្ហូបអាហារ​ដែល​មាន​ក្នុង​ទូរស័ព្ទ​ដៃ (on-demand delivery platform) ដែល​ធ្វើ​ឱ្យ​អតិថិជន​ទទួល​បាន​អាហារ​ដែល​ពួក​គេ​ចូល​ចិត្ត និង​សម្ភារប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​ខ្លួន បាន​យ៉ាង​ឆាប់រហ័ស ងាយស្រួល និង​សុវត្ថិភាព​ជាទី​បំផុត ​។

កម្មវិធី​ថ្លែងអំណរគុណ​ដៃគូ​អាជីវកម្ម ដែល​មានឈ្មោះ​ថា “Pau-Pau’s Pandaverse” ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​សណ្ឋាគារ​ដ៏​ប្រណិត​លំដាប់​ផ្កាយ​ប្រាំ Hyatt Regency Phnom Penh ហើយ​បាន​ចាប់ផ្តើម​កម្មវិធី​ជាមួយនឹង​វេទិកា​ពិភាក្សា​ក្រោម​ប្រធានបទ​ស្តី​ពី «​តួនាទី​នៃ​ថ្នាល​ដឹក​ជញ្ជូន​តាម​តម្រូវការ​ក្នុង​ប្រទេស​កម្ពុជា និង​អនាគត​នៃ​ការ​ដឹក​ជញ្ជូន​ម្ហូបអាហារ​» ​។ លោក ជី សិលា នាយក​ប្រតិបត្តិ​នៃ Sabay Digital Media បាន​ដឹកនាំ​ការ​ពិភាក្សា ក្នុង​នាម​ជា​អ្នកសម្របសម្រួល ដោយ​មាន​វាគ្មិន​ចំនួន ៤ រូប អញ្ជើញ​មក​ពី​ឧស្សាហកម្ម​ផ្សេង​ៗ​គ្នា រួម​មាន​ ៖ លោក Michael Chick នាយក​ប្រតិបត្តិ Domino Pizza (​សិង្ហ​បុរី និង​កម្ពុជា​) លោក ហ៊ាន នីរ​បុត្រ ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ផ្សារ​ទំនើប ជីប ម៉ុង អ្នកស្រី ស៊ូ មុន្នី​ពេជ្រ នាយិកា​ប្រតិបត្តិ Tube Coffee និង​លោក លី ម៊ុ​យ​ហាក់ សហ​ស្ថាបនិក 13th May ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា ហើយ​បាន​ចែករំលែក​ចំណេះដឹង​ថ្មី​ៗ និង​ទស្សនៈ​សំខាន់​ៗ​អំពី​ឧស្សាហកម្ម​ម្ហូបអាហារ និង​ការ​ដឹក​ជញ្ជូន​ផង​ដែរ ​។

​ថ្លែង​នៅ​ក្នុង​កម្មវិធី Pau-Pau’s Pandaverse របស់​លោក Achaya BC, Managing Director of foodpanda​ប្រចាំ​ប្រទេស កម្ពុជា បាន​មាន​ប្រសាសន៍​ថា «​យើង​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ណាស់ ក្នុង​ការ​បង្ហាញ​ពី​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​ដៃគូ​អាជីវកម្ម​របស់​យើង សម្រាប់​ការ​ជឿ​ទុកចិត្ត ការ​សហការ និង​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​រយៈពេល 4 ឆ្នាំ​កន្លង​ទៅ​នេះ​ ។ កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​យើង​បាន​ធ្វើ​រួម​គ្នា ដើម្បី​ភាព​រីក​ចម្រើន​នៃ​ឧស្សាហកម្ម​មួយ​នេះ ឥឡូវយើង​បាន​មើលឃើញ​កាន់តែ​ច្បាស់​ហើយពី​កំណើន​អតិថិជន​កាន់តែ​ច្រើន​ឡើង​ៗប្រើប្រាស់​កម្មវិធី​កុម្ម៉ង់​ម្ហូបអាហារ​តាម​អ៊ីនធឺណិត​ដែល​មាន​ក្នុង​ទូរស័ព្ទ​ដៃ​ ។

វា​នឹង​មិន​អាច​កើត​មាន​ឡើង​ទេ ប្រសិនបើ​គ្មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​ដៃគូ​អាជីវកម្ម និង​អ្នក​ដឹក​ជញ្ជូន​ដ៏​មាន​តម្លៃ​ទាំងអស់​របស់​យើង ​។ កម្មវិធី​កុម្ម៉ង់​ម្ហូបអាហារ​តាម​អ៉ីនធឺណិត​នៅ​កម្ពុជា មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​របៀប​ដែល​យើង​ទទួល​បាន​សេវាកម្ម​ដឹក​ជញ្ជូន​ម្ហូបអាហារ និង​គ្រឿងទេស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ក្លាយជា​ផ្នែក​មួយ​ដ៏​មាន​ឥទ្ធិពល និង​សំខាន់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​ទៀត​ផង ​។ ស្ថិត​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ ខ្ញុំ​ពិតជា​មាន​មោទនភាព​ដ៏​ក្រៃ​លែង និង​សូម​សម្តែង​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ។ យើង​រួម​គ្នា​បង្កើត​ប្រព័ន្ធ​អេកូ​សេដ្ឋកិច្ច ដែល​នឹង​នាំ​មក​នូវ​ភាព​រីករាយ និង​ភាព​ងាយស្រួល ដល់​គ្រប់​ក្រុម​គ្រួសារ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​» ​។

ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​នេះ​ដែរ អ្នកលក់​ដែល​ជា​ដៃគូ​ទាំងអស់ បាន​ទទួលទាន​អាហារ​ពេល​ល្ងាច​ប្រកបដោយ​ឱជា​រស​ដ៏​ឈ្ងុយ​ឆ្ងាញ់ និង​មានកម្ម​វិធី​ប្រគល់​ពានរង្វាន់​ជូន​ដល់​ដៃគូ​អាជីវកម្ម​ឆ្នើម​ក្នុង​ឆ្នាំ 2023 ដែល​ប្រគល់​ដោយ​លោក Zeyar Mynn, CEO of foodpanda ប្រចាំ​ប្រទេស កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា និង Managing Director of foodpanda ប្រចាំ​ប្រទេស មី​យ៉ា​ន់​ម៉ា លោក Achaya BC Managing Director of foodpanda ប្រចាំ​ប្រទេស​កម្ពុជា និង​លោកស្រី Thanyalat Chaleunsouk, Managing Director of foodpanda ប្រចាំ ឡាវ និង Director of Operation foodpanda ប្រចាំ​ប្រទេស កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា​។ ពានរង្វាន់​ដែល​ត្រូវ​ប្រគល់​ជូន​ដល់​ដៃគូ​សហការ​ឆ្នើម​រួម​មាន ​៖
● Best Performance
● Customers’ Choice
● Best Operational Excellence
● Best Late-Night Champion
● Growth Champion
● Top Trending Restaurant
● Top Local Hero
● Best Partner on Pick-up Vertical ● Top Acquisition on Pro
● Best Long-term Partner

អំពី foodpanda
foodpanda គឺជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ឈានមុខ​គេ​នៅ​អាស៊ី ដែល​ប្តេជ្ញា​ចំពោះ​អតិថិជន​ឲ្យ​ទទួល​បាន​អាហារ គ្រឿងទេស និង​ទំនិញ​ជា​ច្រើន​សន្ធឹកសន្ធាប់​ទៀត​យ៉ាង​ឆាប់រហ័ស និង​យ៉ាង​ងាយស្រួល​ជាទី​បំផុត​ ។ ដំណើរការ​ដោយ​បច្ចេកវិទ្យា និង​ប្រតិបត្តិការ​ដ៏​ល្អ​ឥត​ខ្ចោះ foodpanda កំពុង​នាំមុខ​គេ​ក្នុង​កំណើន​ពាណិជ្ជកម្ម​យ៉ាង​រហ័ស​នៅ​ទូ​ទាំង​តំបន់ ជាមួយនឹង​បណ្តាញ​ដៃគូ​លក់រាយ​របស់​ខ្លួន ដើម្បី​ផ្តល់​ជម្រើស​តាម​តម្រូវការ​បន្ថែម​ទៀត​ដល់​មនុស្ស​រាប់​លាន​នាក់​សម្រាប់​ជម្រើស​ដឹក​ជញ្ជូន​ម្ហូបអាហារ​។ foodpanda ប្រតិបត្តិការ​នៅ​ក្នុង​ទីក្រុង​ជាង 400 នៅ​ទូ​ទាំង 11 ទីផ្សារ​នៅ​អាស៊ី សិង្ហ​បុរី ហុងកុង ថៃ ម៉ា​ឡេ​ស៊ី ប៉ា​គី​ស្ថាន តៃវ៉ាន់ ហ្វី​លី​ពី​ន បង់​ក្លា​ដែ​ស ឡាវ កម្ពុជា និង​មី​យ៉ា​ន់​ម៉ា​។ foodpanda គឺ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Delivery Hero ដែល​ជា​ក្រុមហ៊ុន​នាំមុខ​គេ​លើ​ពិភពលោក​ក្នុង​ឧស្សាហកម្ម​ដឹក​ជញ្ជូន​អាហារ ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ ៖ www.foodpanda.com ៕ អត្ថបទសហការ