ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មវិធី​សិក្សា​បន្ថែម​លំដាប់​ពិភពលោក​ចំនួន​ពីរ នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​សាលារៀន​មួយ​ក្នុង​ខណ្ឌ​កំ​បូល

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្របគ្នា​ជាមួយនឹង​បច្ចេកវិទ្យា​ជឿនលឿន នឹង​ដើម្បី​បន្ស៊ី​គ្នា​ជាមួយនឹង​ការ​អប់រំ​ក្នុង​សតវត្សរ៍​ទី ​២១ សាលារៀន​សហ​គម៍ ​២១ ​ដែល​ជា​បុត្រ​សម្ព័ន្ធ​នៃ​បណ្តាញ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ មាន​សាខា​ទី​ ៤…

រាជធានីភ្នំពេញ ៖ ស្របគ្នា​ជាមួយនឹង​បច្ចេកវិទ្យា​ជឿនលឿន នឹង​ដើម្បី​បន្ស៊ី​គ្នា​ជាមួយនឹង​ការ​អប់រំ​ក្នុង​សតវត្សរ៍​ទី ​២១ សាលារៀន​សហ​គម៍ ​២១ ​ដែល​ជា​បុត្រ​សម្ព័ន្ធ​នៃ​បណ្តាញ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ មាន​សាខា​ទី​ ៤ ឬ ជា​សាខា​កំ​បូល បាន​នាំ​យក​កម្មវិធី​សិក្សា​លំដាប់​អន្តរជាតិ​ធំ​ៗ​ចំនួន​ពីរ កម្មវិធី​ទម្លាប់​ល្អ​ទាំង​៧​របស់​សិស្ស​ឆ្នើម​(7 Habits) ដែល​នាំ​មក​ពី​សហរដ្ឋអាមេរិក និង​កម្មវិធី​បណ្តុះបណ្តាល​ផ្នែក​ហិរញ្ញវត្ថុ ដែល​នាំ​មក​ពី​ប្រទេស​សិង្ហ​បុរី​ ។

រហូត​មក​ដល់​បច្ចុប្បន្ន​នេះ មាន​សាលារៀន​ជាង ​៦០០០ ​ទូ​ទាំង​ពិភពលោក​ដែល​កំពុង​ប្រើប្រាស់​កម្មវិធី​ទម្លាប់​ល្អ​ទាំង ​៧ ​របស់​សិស្ស​ឆ្នើម (7 Habits)​ ។ កម្មវិធី​នេះ​នឹង​ជួយ​សិស្ស​ឱ្យ​ទទួល​បាន​ភាព​ឆ្នើម​ទាំង​ក្នុង និង​ក្រៅ​ថ្នាក់រៀន រួម​មានការ​រីក​ចម្រើន​លើ​ការ​សិក្សា វប្បធម៌ និង​អភិវឌ្ឍ​ជំនាញ​ភាព​ជា​អ្នកដឹកនាំ និង​ជម្រុញ​ឱ្យ​ពួក​គេ​ចេះ​កំណត់​គោលដៅ​ឱ្យ​ទទួល​បាន​ភាព​ឆ្នើម​ក្នុង​ជីវិត​ ។

ទន្ទឹម​នឹង​នេះ កម្មវិធី​នេះ​អ​ភ​វិ​ឌ្ឍ​ចរិតលក្ខណៈ សមត្ថភាព និង​ជំនាញ​ចាំបាច់​សម្រាប់​សតវត្សរ៍​ទី ​២១ ព្រមទាំង​ជួយ​សិស្សានុសិស្ស​ឱ្យ​បញ្ចេញ​សក្តានុពល​របស់​ខ្លូ​ន​ក្នុង​ការ​ដឹកនាំ​ជីវិត និង​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​លើ​អ្នក​ដទៃ​ ។

ចំណែក​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញវត្ថុ (MoneyTree) គឺជា​កម្មវិធី​ឈានមុខ​គេ​នៅ​អាស៊ី​អាគ្នេយ៍ ដែល​មាន​សិស្ស​ចូល​រៀន​ក្នុង​កម្មវិធី​នេះ​ប្រមាណ​ជា ៤០,០០០​ នាក់​ជា​រៀង​រាល់​ឆ្នាំ ​។ បច្ចុប្បន្ន​មាន​សមាជិក ៨ ប្រទេស រួម​មាន សិង្ហ​បុរី វៀតណាម ថៃ ហ្វី​លី​ពី​ន អូស្ត្រាលី ឥណ្ឌូ​នេ​ស៊ី ម៉ា​ឡេ​ស៊ី និង​កម្ពុជា​។

កម្មវិធី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​អប់រំ​កុមារ​នា​ពេល​បច្ចុប្បន្ន​ឱ្យ​យល់​កាន់តែ​ច្បាស់​លើ របៀប​ទុកដាក់​លុយកាក់ ការ​សន្សំ ការ​វិនិយោគ ការ​ចាយវាយ បញ្ហា​ហិរញ្ញវត្ថុ​នានា​ដែល​អាច​ប្រឈម​នា​ពេល​អនាគត ក៏​ដូច​ជា​ជួយ​កុមារ​ឱ្យ​គេច​ផុត​ពី​ការ​អូស​ទាញ​ពី​ក​ក្តា​អវិជ្ជមាន​នានា​នៃ​សង្គម​ខាងក្រៅ​ជាដើម ​។

ដើម្បី​អបអរសាទរ ការ​បើក​ដំណើរការ​សាខា​ថ្មី សាលារៀន​សហគមន៍ ​២១ សាខា​កំ​បូល សាលា​ផ្តល់​ជូន​ពិសេស​សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រៀន​៣​ខែ នឹង​ទទួល​បាន​សិក្សា​បាន ​៥ ​ខែ និង​ការ​ការពារ​ការ​សិក្សា​រហូត​ដល់ ​៥ ​ឆ្នាំ​ (​បង់ថ្លៃ​សិក្សា​ពេញ ​១ ​ឆ្នាំ​) សម្រាប់​តែ​ ១០០ ​នាក់​ដំបូង​តែ​ប៉ុណ្ណោះ រហូត​ដល់​ថ្ងៃ​ទី​ ១៥ ខែកក្កដា ឆ្នាំ ​២០២៣​ខាង​មុខ ​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ ០១១ ៨២៣ ១៦៨ | ០៨៦ ៨២៣ ១៦៨ ឬ តាម​រយៈ​អាសយដ្ឋាន អាគារ​លេខ ៦៦, ៦៧, ៦៨, ៦៩ ផ្លូវ​លេខ ១៥B (​បុរី​ពិភព​ថ្មី​កំ​បូល​៣​ថ្មី​) សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​ ។ ទីតាំង ៖ https://goo.gl/maps/qXSSoSpdByggDTFn6

សូម​ជម្រាប​ថា សាលារៀន​សហគមន៍ ​២១ ​មាន​ទិស​ដៅ​ផ្តល់​ឱកាស​ដល់​កុមារ និង​យុវជន​ទទួល​បានការ​អប់រំ​មួយ​ប្រកបដោយ​គុណភាព និង​តម្លៃ​សិក្សា​សមរម្យ ព្រមទាំង​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​តំបន់​ជាយក្រុង និង​តាម​ស្រុក​នៃ​បណ្តា​ខេត្ត​នានា​ ៕ អត្ថបទសហការ