ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រៅពី​បង្រៀន​កូន​ឱ្យ «​ក្លាហាន​» ឪពុក​ម្តាយ​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ទៀត !

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​អាច​បង្រៀន​កូន​ពី​វិធី​ទប់ទល់​នឹង​អារម្មណ៍​របស់​ពួក​គេ ជា​ជាង​ការ​សង្កត់សង្កិន​ពួក​គេ​ឱ្យ​មាន​ភាព​ក្លាហាន ។ ឪពុក​ម្តាយ​អាច​បង្រៀន​កូន​ថា វា​មិន​អី​ទេ​ដែល​មាន​អារម្មណ៍​ភ័យ​ខ្លាច ឬ​សោកសៅ ឬ​ខឹង ។…

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​អាច​បង្រៀន​កូន​ពី​វិធី​ទប់ទល់​នឹង​អារម្មណ៍​របស់​ពួក​គេ ជា​ជាង​ការ​សង្កត់សង្កិន​ពួក​គេ​ឱ្យ​មាន​ភាព​ក្លាហាន ។ ឪពុក​ម្តាយ​អាច​បង្រៀន​កូន​ថា វា​មិន​អី​ទេ​ដែល​មាន​អារម្មណ៍​ភ័យ​ខ្លាច ឬ​សោកសៅ ឬ​ខឹង ។ ឪពុក​ម្តាយ​អាច​បង្រៀន​កូន​ថា វា​មិន​អី​ទេ​ដែល​កូន​យំ ។ ឪពុក​ម្តាយ​អាច​បង្រៀន​កូន​ពី​របៀប​ដោះស្រាយ​អារម្មណ៍​របស់​ពួក​គេ​ក្នុង​វិធី​ស្ថាបនា ដូច​ជា​ការ​និយាយ​អំពី​បញ្ហា ឬ​អារម្មណ៍​ពួក​គេ សរសេរ​អំពី​ពួក​គេ ឬ​គូរ​វា​ចេញ​មក ។

ក្នុង​នាម​ឪពុក​ម្តាយ អ្វី​ដែល​អ្នក​គប្បី​បង្រៀន​កូន គឺ​របៀប​ដំណើរការ និង​ការ​ស៊ូទ្រាំ​នឹង​ស្ថានភាព​ដ៏​លំបាក របៀប​រៀបចំ និង​ប្រមូល​ភាព​ក្លាហាន ដើម្បី​ឆ្លងកាត់​អ្វីមួយ​ដែល​គួរ​ឱ្យ​ខ្លាច និង​នៅ​ខាងក្រៅ​តំបន់​ផាសុកភាព​របស់​ពួក​គេ ។ ឪពុក​ម្តាយ​គួរ​បង្រៀន​កូន​ថា វា​មិន​អី​ទេ​ដែល​មាន​អារម្មណ៍​ភ័យ​ខ្លាច និង​សោកសៅ និង​ខឹង ។ ត្រូវ​ឱ្យ​កូន​ដឹង​ថា ពួក​គេ​អាចម​ករក​អ្នក​ជាមួយ​អ្វី​ក៏​បាន មិន​ថា​បញ្ហា​តូច ឬ​ធំ ហើយ​អ្នក​នឹង​នៅ​ទីនោះ​សម្រាប់​ពួក​គេ​ជា​និច្ច ។

នៅ​ពេល​ដែល​ឪពុក​ម្តាយ​ផ្តល់​ឱ្យ​កូន​នូវ​ឧបករណ៍ និង​យុទ្ធសាស្ត្រ​សម្រាប់​ទប់ទល់​នឹង​ភាព​តានតឹង និង​ការ​ភ័យ​ខ្លាច​ក្នុង​ជីវិត ឪពុក​ម្តាយ​ក៏​កំពុង​ជួយ​ពួក​គេ​ឱ្យ​បង្កើត​ភាព​ធន់​នឹង​អារម្មណ៍ ។ វា​គឺជា​សមត្ថភាព​ក្នុង​ការ «​ត្រលប់​មក​វិញ​» ពី​បទ​ពិសោធន៍​ដ៏​លំបាក ហើយ​វា គឺជា​ជំនាញ​ជីវិត​ដ៏​សំខាន់​ដែល​នឹង​បម្រើ​ពួក​គេ​ឱ្យ​បាន​ល្អ​ក្នុង​វ័យ​ពេញវ័យ ។
ដូច្នេះ លើក​ក្រោយ បើ​កូន​របស់​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​លំបាក សូម​សាកល្បង​វិធី​មួយ​ចំនួន​នេះ​ជំនួស​វិញ ៖

១. ទទួលស្គាល់​អារម្មណ៍​របស់​កូន ប្រាប់​ពួក​គេ​ថា វា​មិន​អី​ទេ​ក្នុង​ការ​មាន​អារម្មណ៍​ភ័យ​ខ្លាច សោកសៅ ខឹង ហើយ​ថា​អ្នក​នៅ​ទីនោះ​សម្រាប់​ពួក​គេ ។ វា​ជា​រឿង​ធម្មតា​ក្នុង​ការ​មាន​ប្រតិកម្ម​ខាង​រាង​កាយ​នៅ​ពេល​ដែល​ពួក​គេ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក ឬ​តានតឹង ។ ដោយសារ​តែ​បេះដូង​យើង​លោត​ញាប់ ហើយ​បាតដៃ​យើង​បែកញើស មិន​មាន​ន័យ​ថា យើង​ទន់ខ្សោយ​ទេ ។

២. ជួយ​កូន​រៀបចំ​ឱ្យ​បាន​ល្អ ប្រសិនបើ​កូន​មាន​បទ​បង្ហាញ​នៅ​សាលារៀន ការ​ទៅ​ជួប​គ្រូពេទ្យ​នា​ពេល​ខាង​មុខ ឬ​ត្រូវធ្វើ​អ្វីមួយ​នៅ​ខាងក្រៅ​តំបន់​ផាសុកភាព​របស់​ពួក​គេ សូម​ជួយ​ពួក​គេ​រៀបចំ​ទុកជា​មុន​ឱ្យ​បាន​ល្អ​ដោយ​ការ​អនុវត្តន៍​ការ​រត់ ការ​ហាត់​សម ឬ​ការ​សម្តែង​តួនាទី​ជា​មុន ។

៣. ភាព​ក្លាហាន មិន​មាន​ន័យ​ថា យើង​ត្រូវ​ប្រកាន់ខ្ជាប់​អ្វី​ៗ​ទាំងអស់​ទេ សូ​ម្បី​តែ​ពេល​វា​ឈឺ​ក៏​ដោយ ។ វា​មាន​ន័យ​ថា យើង​មាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការ​បង្ហាញ​អារម្មណ៍​របស់​យើង ហើយ​សុំ​ជំនួយ​ពេល​យើង​ត្រូវការ ។

៤. ការ​យំ មិនមែន​ជា​សញ្ញា​នៃ​ភាព​ទន់ខ្សោយ​នោះ​ទេ ។

៥. បង្រៀន​ពួក​គេ​ថា ពួក​គេ​អាច​សុំ​ជំនួយ ។ មិន​មាន​អ្វី​ខុស​ទេ​ក្នុង​ការ​ទទួលស្គាល់​ថា យើង​ត្រូវការ​ជំនួយ ។ ការ​សុំ​ជំនួយ​បង្ហាញ​ពី​ភាព​ខ្លាំង មិនមែន​ភាព​ខ្សោយ​ទេ ។ ជំនួស​ឱ្យ​ការ​ប្រាប់​កូន​ឱ្យ​ក្លាហាន ចូរ​ព្យាយាម​លួងលោម​គេ ហើយ​ឱប​គេ ៕ ប្រភព ៖ piperandenza

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​មានកម្ម​វិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ កម្មវិធី​អប់រំ និង​ថែទាំ​កុមារ​តូច ម​តេ្ត​យ្យ ភាសា​អង់គ្លេស​សម្រាប់​កុមារ ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ធំ និង​កម្មវិធី​ភាសា​ចិន ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​ពិសេស ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា សេវាកម្ម​គាំទ្រ និង​កម្មវិធី​សិក្សា​បន្ថែម​សម្បូរ បែប​សម្រប​តាម​បំ​ណិ​ន​សតវត្សរ៍​ទី ២១ ។ សាលារៀន​ចាប់​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀន​រាល់ថ្ងៃ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕