រាជធានីភ្នំពេញ ៖ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ បានប្រកាសពីការអភិវឌ្ឍទីតាំងសិក្សាទី ២របស់ខ្លួន ដោយទីតាំងថ្មីនេះត្រូវបានសាងសង់ឡើងនៅក្នុងតំបន់ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងជាទីតាំងសិក្សាដ៏ទំនើបបំផុត ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាអន្តរជាតិ Shrewsbury ភ្នំពេញ បានឱ្យដឹងថា តម្រូវការសម្រាប់ការអប់រំកម្រិតខ្ពស់របស់ចក្រភពអង់គ្លេស កំពុងកើនឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ជាមួយនឹងអាយុកាល ៤៧៣ឆ្នាំ សាលា Shrewsbury នៅក្នុងចក្រភពអង់គ្លេស និងជាសាលាដែលទទួលបានជោគជ័យ និងមានកិត្យានុភាពបំផុតមួយ ។ ឥឡូនេះ ជាមួយនឹងស្ដង់ដារ និងជាសាលាដែលមាននៅក្នុងប្រទេសកម្ពុជា មាតាបិតាលែងចាំបាច់ ត្រូវពិចារណាបញ្ជូនកូនៗ ទៅក្រៅប្រទេសទៀតហើយ ឬក៏ទទួលយកការអប់រំ ដែលមានកម្រិតទាបជាងនេះទៀតឡើយ ។
សម្រាប់សាលាថ្មីនៅក្នុងទឹកដីខណ្ឌសែនសុខ រាជធានីភ្នំពេញរបស់ Shrewsbury នឹងបើកដំណើរការនៅអំឡុងខែកញ្ញា ឆ្នាំ ២០២៦ ដោយដំបូងឡើយ នឹងផ្ដល់ការអប់រំ សម្រាប់កម្រិតត្រៀមមេត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី ១០ ( កុមារដែលមានអាយុពី ២ឆ្នាំ ដល់ ១៤ឆ្នាំ នៅពេលចុះឈ្មោះចូលរៀន ) នៅក្នុងពេលខាងមុខបន្ទាប់ទៀត នឹងផ្ដល់ការអប់រំពេញលេញ រហូតដល់ថ្នាក់ទី ១២ ដែលបន្ទាប់គឺការដាក់គោលដៅ ឱ្យសិស្សចូលរៀននៅសាកលវិទ្យាល័យ ។ ទីតាំងសិក្សានេះ មានទំហំជាង ៧ហិកតា ហើយមានទីតាំងស្ថិតនៅចំកណ្ដាល នៃតំបន់សែនសុខ ដែលជាទីតាំងដ៏មានសក្ដានុពល នៅជិតផ្សារទំនើបអ៊ីអនសែនសុខ ផ្ទាល់តែម្ដង ។ សាលា Shrewsbury ក៏នឹងផ្ដល់នូវបរិយាកាសអប់រំទំនើបបំផុតនៅកម្ពុជា ។ នៅក្នុងដំណាក់កាលរចនាសរបស់សាលាមានការចូលរួមយ៉ាងច្រើនពីសំណាក់ថ្នាក់ដឹកនាំសាលាដែលជាអ្នកនឹងប្រើប្រាស់អគារនេះផ្ទាល់ ។
លោក Toby Waterson ស្ថាបនិក និងជានាយកសាលា Shrewsbury បានមានប្រសាសន៍ថា សាលាអន្តរជាតិ Shrewsbury មានភាពខុសប្លែកពីសាលាជាច្រើនទៀតនៅក្នុងរាជធានីភ្នំពេញ ។ ស្របតាមប្រពៃណីដ៏រឹងមាំនៃការសំដែងសិល្បៈរបស់សាលា Shrewsbury នៅក្នុងចក្រភពអង់គ្លេស សិស្សានុសិស្សនៅ SISPP នឹងទទួលបានអន្ថប្រយោជន៍ពីមជ្ឈមណ្ឌល សម្តែងសិល្បៈដ៏គួរទាក់ទាញ មានរោងមហោស្រព Black Box ដែលមានកៅអី ២០០ និងរោងចក្រមហាស្រពកម្រិតអាជីពលំដាប់ពិភពលោកដែលមានកៅអី ៦០០ ។ លោកមានមហិច្ឆតា ក្នុងការធ្វើឱ្យសាលា Shrewsbury ក្លាយជាសាលាឈានមុខ ដោយមិនត្រឹមតែសម្រាប់ការសម្តែងសិល្បៈនៅក្នុងប្រទេសប៉ុណ្ណោះទេ ក៏ប៉ុន្តែនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ។
បើយោងតាមនាយកសាលា Shrewsbury ថា ដើម្បីគាំទ្រការប្ដេជ្ញាចិត្តរបស់សាលា ក្នុងការរៀបចំកុមារ ឱ្យទទួលបានជោគជ័យក្នុងជីវិត ក្នុងសតវត្សរ៍ ទី ២១ មុខវិជ្ជា STEM ត្រូវបានបំពាក់ដោយធនធានសម្បូរបែប ។ បន្ទប់កុំព្យូទ័រ សិក្ខាសាលារចនា និងបច្ចេកវិទ្យា ស្ទូឌីយោសិល្បៈ និងមន្ទីរពិសោធន៍វិទ្យាសាស្ត្រ ទាំងអស់នឹងក្លាយជា ធនធានដ៏ល្អបំផុតក្នុងប្រទេស ។ សាលា Shrewsbury មាននូវមរតកដែលមិនអាចកាត់ថ្លៃបាន ប៉ុន្តែចក្ខុវិស័យរបស់យើងសម្រាប់អនាគត គឺច្បាស់លាស់ និងប្រកបដោយមហិច្ឆតា ។ សិស្សានុសិស្ស នៅសាលាអន្តរជាតិ Shrewsbury ភ្នំពេញ នឹងមានឱកាសល្អឥតខ្ចៅ នៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា ។
ទីតាំងសិក្សាថ្មី របស់សាលាអន្តរជាតិ Shrewsbury ភ្នំពេញ មានមោទនភាពក្នុងការបង្ហាញ បរិក្ខារកីឡា ដែលរួមមាន មជ្ឈមណ្ឌលជលយុទ្ធ ( ដែលនៅចំកណ្ដាលនោះ គឺអាងហែលទឹកប្រវែង ៥០ម៉ែត្រ និងអាងហែលទឹកសម្រាប់អ្នកផ្ដើមរៀន ) ទីលានបាល់ទាត់កម្រិតប្រកួតពេញលេញ ទីលានចម្ងាយ៤០០ម៉ែត្រសម្រាប់រត់ ដូចជាទីលានក្នុងសាល ដ៏ធំទូលាយបំផុតលំដាប់ប្រទេស ។ អត្តពលកម្ម និងកីឡាក្រៅដែលលឹងនៅខាងក្រៅអគារផ្សេងទៀត នឹងមាននៅក្នុងកម្មវិធីសិក្សា និងជាផ្នែកមួយនៃកម្មវិធីសហសិក្សាដ៏សម្បូរបែប ដែលនឹងត្រូវបានផ្ដល់ជូននៅលើទីលានបាល់ទាត់កម្រិតប្រកួតពេញលេញ និងទីលានរត់ចម្ងាយប្រវែង ៤០០ម៉ែត្រ ។
ទីធ្លាក្រៅអគារសិក្សា និងក្នុងអគារ ត្រូវបានប្រើប្រាស់យ៉ាងច្នៃប្រឌិត នៅទីតាំងសិក្សាថ្មីនេះ ដើម្បីបង្កើនសុខុមាលភាព សម្រាប់សិស្សានុសិស្ស និងសម្រាប់បុគ្គលិក ។ នាយកសាលា Shrewsbury លោក Waterson បន្តថា ដើម្បីធានាថា យើងផ្ដល់ការអប់រំបែបពហុជំនាញ ដ៏ល្បីល្បាញរបស់យើង នៅទីនេះ ក្នុងប្រទេសកម្ពុជា យើងត្រូវការទីតាំងសិក្សាដែលផ្ដល់មិនត្រឹមតែទីកន្លែង សម្រាប់ការរៀនសូត្រនៅក្នុងថ្នាក់រៀនប៉ុណ្ណោះទេ តែក៏ជាការលូតលាស់ផ្ទាល់ខ្លួន ការគិតស៊ីជម្រៅ និងការកសាងទំនាក់ទំនងជាវិជ្ជមានផងដែរ ។ ការរចនាសាលាសម្រាប់យើង វាមានន័យថា ទីតាំងសិក្សាថ្មីរបស់យើងត្រូវតែជាទិតាំងដ៏ល្អឥតខ្ចោះសម្រាប់ការផ្ដល់នូវការអប់រំដ៏មានសក្ដានុពល បែប មនុស្សពេញលេញ របស់យើង ។
លោក Waterson បានពន្យល់ថា យើងគឺជាសាលាដ៏ឆ្នើមមួយ ហើយក៏ជាសាលាដែលផ្ដល់នូវតម្លៃដ៏ល្អឥតខ្ចោះផងដែរ ។ក្នុងនាមជាសាលាឯករាជ្យពិតប្រាកដមួយ យើងអាចផ្ដល់ជូននូវកម្មវិធីសិក្សាដែលសម្រិតសម្រាំង ក្រមសិលធម៌ពិសេស និងគ្រូបង្រៀនឆ្នើម ដែលត្រូវបានផ្ដល់សេរីភាពក្នុងការប្រើប្រាស់ជំនាញរបស់ពួកគេ ដើម្បីផលប្រយោជន៍ដល់កុមារគ្រប់រូប ។ យើងក៏ទទួលបានការគាំទ្រយ៉ាងជិតស្និទ្ធ និងសកម្មពីសាលា Shrewsburyនៅក្នុងចក្រភពអង់គ្លេសផងដែរ ។ នេះមានន័យថា ស្តង់ដាររបស់យើងត្រូវបានត្រួតពិនិត្យ ដើម្បីធានាថា យើងកំពុងផ្ដល់ការអប់រំ និងការថែទាំ ដែលមានគុណភាពខ្ពស់ដូចគ្នានឹងនៅក្នុងចក្រភពអង់គ្លេស និងសាលាដទៃទៀត នៅក្នុងគ្រួសារ Shrewsbury ។
អ្វីដែលទាក់ទាញរបស់យើងនោះគឺថាកុមារគញរប់រូបអាចស្វែងរក និងធ្វើតាមចំណង់ចំណូលចិត្តរបស់ពួកគេ ។ ជម្រើស និងឱកាស គឺជាគោលដៅសំខាន់នៅទីនេះ នៅសាលាអន្តរជាតិ Shrewsbury ភ្នំពេញ ។ សាលានឹងផ្ដល់ជូននូវកម្មវិធីសិក្សារបស់ចក្រភពអង់គ្លេស ដែលរួមជាមួយនឹងកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺរបស់ Shrewsbury នឹងអនុញ្ញាតឱ្យសិស្សបញ្ចប់ការសិក្សា អាចចូលរៀននៅសាកលវិទ្យាល័យកំពូលៗរបស់ពិភពលោក នៅក្នុងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ។កាលពីឆ្នាំមុន ដែលអាចជាឧទារហ៍ ដ៏ល្អមួយ សិស្សពីរនាក់ដែលបានបញ្ចប់ការសិក្សានៅសាលា Shrewsbury បានទទួលឱ្យសិក្សានៅ Havard ជាមួយនឹងអាហារូបករណ៍ពេញ ។ លោក Waterson បានសរុបថា ចក្ខុវិស័យរបស់យើងគឺសាមញ្ញណាស់ គឺថាសាលា Shrewsbury នឹងក្លាយជាសាលាជម្រើសលេខ១ សម្រាប់គ្រួសារក្នុងស្រុក និងគ្រួសារបរទេស ។
បច្ចុប្បន្ន សាលាកំពុងទទួលពាក្យចុះឈ្មោះចូលរៀនកម្រិតដំបូង និងបឋមសិក្សា សម្រាប់ខែសីហា ឆ្នាំ ២០២៥ នៅទីតាំងជ្រោយចង្វារ ដែលមានស្រាប់និងសម្រាប់ការចុះឈមោះចូលរៀនសម្រាប់ថ្នាក់មេត្តេយ្យកម្រិតដំបូង ដល់ថ្នាក់ទី ១០ សម្រាប់ខែកញ្ញា ២០២៦ នៅទីតាំងថ្មី ។
គួរបញ្ជាក់ថា Shrewsbury ចក្រភពអង់គ្លេស គឺជាសាលាឯករាជ្យដ៏អស្ចារ្យមួយ ក្នុងចំណោមសាលាទាំង៩ ដែលត្រូវបានគេដាក់ឈ្មោះនៅក្នុងច្បាប់សាលារដ្ឋ កាលពីឆ្នាំ ១៨៦៨ ហើយត្រូវបានគេស្គាល់ថាជាការអនុវត្តលក្ខណៈពិសេសដ៏ល្បីបំផុត នៃប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស ។ នៅក្នុងចក្រភពអង់គ្លេស សាលាបានឈ្នះពានរង្វាន់ សាលាឯករាជ្យល្អបំផុតប្រចាំឆ្នាំ ក្នុងឆ្នាំ ២០២០ និងរក្សាបាននូវលទ្ធផលប្រឡងនិងការដាក់ឱ្យចូលរៀននៅសាលាវិទ្យាល័យ ដ៏ល្អឥតខ្ចោះ ។ សាលាតែងតែទទួលបានការកោតសរសើរអំពីអតីតសិស្សលេចធ្លោ ដែលក្នុងនោះមាន ធម្មជាតិវិទូ ដ៏ល្បីល្បាញ៉ Charles Darwin ផងដែរ ។ សមាជិកផ្សេងទៀត នៃគ្រួសាសាលា Shrewsbury ភ្នំពេញ រួមមានសាលានៅទីក្រុងបាងកក ហុងកុង និងគ្រោងនឹងបើកនៅក្នុងឆ្នាំនេះ ក្នុងប្រទេសឥណ្ឌា ។ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ដំណើរការទីតាំងសិក្សា មតេ្តយ្យ និងបឋមសិក្សានៅជ្រោយចង្វារ ។ សាលាអនុវត្តតាម ទម្រង់ល្អផ្ដាច់គេ នៃការអប់រំ បែបមនុស្សពេញលេញរបស់ Shrewsbury គឺក្រមសីលធម៌ Floreat ដែលផ្ដល់នូវ ការផ្ដល់ការសិក្សា សហសិក្សា និងការគាំទ្រដ៏ល្អបំផុត ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ