ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កាន់តែ​រំជើបរំជួល កាន់តែ​អស្ចារ្យ​ ! មហាព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​លំដាប់​ពិភពលោក​ប្រចាំឆ្នាំ 2025 GANZBERG SUPER IDOL- Beyond the Best ជាមួយ​ឆាក​តន្ត្រី​អន្តរជាតិ​ដ៏​ធំ​សម្បើម​

3 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ កាន់តែ​កក្រើក កាន់តែ​រំជើបរំជួល កាន់តែ​អស្ចារ្យ​មិន​ធ្លាប់​មាន​ជាមួយ​មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​លំដាប់​ពិភពលោក GANZBERG SUPER IDOL- Beyond the…

រាជធានីភ្នំពេញ ៖ កាន់តែ​កក្រើក កាន់តែ​រំជើបរំជួល កាន់តែ​អស្ចារ្យ​មិន​ធ្លាប់​មាន​ជាមួយ​មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​លំដាប់​ពិភពលោក GANZBERG SUPER IDOL- Beyond the Best ដែល​ជា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ធំ​បំផុត​ប្រចាំឆ្នាំ 2025 អម​ដោយ​ឆាក​តន្ត្រី​ស្តង់ដារ​អន្តរជាតិ​ដ៏​ធំ​សម្បើម​ដែល​មិន​ធ្លាប់​មាននៅ​ប្រទេស​ខ្មែរ នឹង​មក​ដល់​នៅ​ថ្ងៃ​សៅរ៍ ទី 29 មីនា ដ៏​ខ្លី​ខាង​មុខ​នេះ​នៅ​កោះ​ពេជ្រ ចាប់ពី​ម៉ោង 4:00 រសៀល ដល់ម៉ោង 11:00 យប់ ដែល​នឹង​ធ្វើ​ឱ្យ​ហ្វេ​ន​ៗ​ទទួល​បាន​នូវ​បទ​ពិសោធន៍​រំភើប​រីករាយ​មិន​អាច​បំភ្លេច​បាន ក្រោម​វត្តមាន​របស់​កំពូល​តារាចម្រៀង K-POP ប្រុស​ស្អាត TAEYANG មក​ពី​ក្រុម BigBang !

ពី​មួយ​រដូវ​កាល​ទៅ​មួយ​រដូវ​កាល ការ​ប្រគំ​តន្ត្រី​លំដាប់​ពិភពលោក GANZBERG SUPER IDOL- Beyond the Best តែងតែ​នាំ​មក​នូវ​ភាព​មហស្ចារ្យ ភាព​រំជើបរំជួល​ជា​លំដាប់​ដោយសារ​តែ​វត្តមាន​ចូលរួម​សម្ដែង​ដោយ​កំពូល​ក្រុម​តារាចម្រៀង​អន្តរជាតិ ជា​ពិសេស​ក្រុម K-POP និង​កំពូល​តារាចម្រៀង​លំដាប់​ប្រទេស ជា​ពិសេស Rapper អម​ដោយ​ឆាក​តន្ត្រី​ដ៏​ធំ​សម្បើម​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុម​អ្នកជំនាញ​រួម​មាន​វិស្វករ​ផ្នែក​សំឡេង (Sound) និង​វិស្វករ​ផ្នែក​ភ្លើង (Lighting) មក​ពី​បរទេស​ដូច​ជា​ប្រទេស​សិង្ហ​បុរី និង​ប្រទេស​អូស្ត្រាលី ជាមួយ​ស្ដង់ដារ​អន្តរជាតិ មិន​ថា​ប្រព័ន្ធ​ភ្លើង LED ខ្វាត់ខ្វែង ប្រព័ន្ធ​សំឡេង​បុក​ខ្លាំង​ហាប់​ណែន​អង្រួន​ដល់​បេះដូង​សុទ្ធតែ​ស្តង់ដារ​អន្តរជាតិ ការ​រចនា​ឆាក​ទាក់ទាញ​មិន​ចាញ់​នៅ​បរទេស ហើយ​សូ​ម្បី​បរវេ​ណ​នៃ​ការ​ប្រគំ​តន្ត្រី​ទាំងមូល​ក៏​មាន​លក្ខណៈ​ស្ដង់ដា​អន្តរជាតិ ​។

GANZBERG SUPER IDOL- Beyond the Best ពិតជា​ពិសេស​អស្ចារ្យ​លើស​ពី​ការ​ប្រគំ​តន្ត្រី​ដែល​នឹង​ធ្វើ​ឱ្យ​ហ្វេ​ន​ៗ​ទទួល​បាន​នូវ​ភាព​រំភើប​រីករាយ​បំភ្លេច​អស់​ទុក្ខ​កង្វល់​មួយ​គ្រា និង​ធានា​សន្តិសុខ​សុវត្ថិភាព​កម្រិត​ខ្ពស់ ​។

កុំ​ភ្លេច​ត្រៀមខ្លួន​ស្រែក​ហ៊ោ រាំ និង​ច្រៀង​តាម Idol នៅ​ថ្ងៃ​សៅរ៍ ទី 29 មីនា ដ៏​ខ្លី​ខាង​មុខ​នេះ​នៅ​កោះ​ពេជ្រ ចាប់ពី​ម៉ោង 4:០០ រសៀល – 11:០០ យប់​!
Brought to you by Beer GANZBERG ៕ អត្ថបទសហការ