ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គ្រោះរញ្ជួយដី ៖ ក្រសួង​ការងារ អំពាវនាវ​ដល់​បងប្អូន​ដែល​កំពុង​ស្នាក់​នៅ​ទីក្រុង​បាងកក សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន

4 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ នៅ​រសៀល​ម៉ោង​ប្រមាណ​ជា ១៖៣០​នាទី​រសៀល​នេះ មាន​គ្រោះ​រញ្ជួយ​ដី​ខ្លាំង​មួយ​កើតឡើង​នៅ​ក្នុង​ទីក្រុង​បាងកក និង​ខេត្ត​ជុំវិញ​បណ្តាល​ឱ្យ​មានការ​បាក់​រលំ​អាគារ និង​ការដ្ឋាន​សាងសង់​មួយ​ចំនួន​ ។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ…

រាជធានីភ្នំពេញ ៖ នៅ​រសៀល​ម៉ោង​ប្រមាណ​ជា ១៖៣០​នាទី​រសៀល​នេះ មាន​គ្រោះ​រញ្ជួយ​ដី​ខ្លាំង​មួយ​កើតឡើង​នៅ​ក្នុង​ទីក្រុង​បាងកក និង​ខេត្ត​ជុំវិញ​បណ្តាល​ឱ្យ​មានការ​បាក់​រលំ​អាគារ និង​ការដ្ឋាន​សាងសង់​មួយ​ចំនួន​ ។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក បាន​កំពុង​តាមដាន​ករណី​នេះ និង​បាន​ធ្វើការ​ទាក់ទង​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ថៃ ដើម្បី​ស្វែងរក​ព័ត៌មាន​លម្អិត​អំពី​ផល​ប៉ះពាល់ និង​ជន​រង​គ្រោះ​នៅ​ទីតាំង​ដែល​មានការ​បាក់​រលំ ​។ ព័ត៌មាន​បឋម គិត​ត្រឹម​ម៉ោង ៣៖១៥​នាទី​រសៀល ថ្ងៃ​ទី​ ២៨ ខែមីនា ឆ្នាំ ​២០២៥​ នេះ គឺ​នៅ​ការដ្ឋាន​ដែល​បាក់​រលំ​អាគារ​មួយ​កន្លែង​មាន​ពលករ​បរទេស​ចំនួន​ប្រមាណ​ជា ៣០​នាក់ អាច​នៅ​ជាប់​គាំង​ក្នុង​អាគារ ប៉ុន្តែ​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា​ មាន​ជនជាតិ​ណាខ្លះ​ ។ អាជ្ញាធរ​ថៃ​កំពុងធ្វើការ​សង្គ្រោះ និង​ជន្លៀស​ ។

ក្រសួង និង​ស្ថានទូត​នឹង​បន្ត​តាមដាន និង​ត្រៀមខ្លួន​ផ្តល់​ការ​គាំពារ​ក្នុង​ករណី​ចាំបាច់ ​។ ក្រសួង​សូម​អំពាវនាវ​ដល់​បងប្អូន​ដែល​កំពុង​ស្នាក់​នៅ​ទីក្រុង​បាងកក សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​សូម​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ និង​មន្ត្រី​បច្ចេកទេស​របស់​ថៃ ​។

បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ស្ថិត​នៅ​ទីក្រុង​បាងកក អាច​ទាក់ទង​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ដើម្បី​សុំ​ជំនួយ​តាម​រយៈ ទូរ​សព្ទ​ ៖

  • លេខ 094 092 5905, 094 416 558
  • លេខ 083 545 7788 (​លោក ឈឹ​ម វិបុល​)
  • លេខ 062 089 8918 (​លោក សម្ផស្ស​)
  • លេខ 092 299 0133 (​កញ្ញា ច​ន្ថា​) ៕ អត្ថបទសហការ