ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អនុព័ន្ធការងារ អមស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ ​ស្ថិតនៅទីតាំងអាគាររលំដោយសារគ្រោះរញ្ជួយដី ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ លោក ឈឹម វិបុល (ទូរសព្ទលេខ  ០៨៣ ៥៤៥ ៧៧៨៨) និងកញ្ញា…

រាជធានីភ្នំពេញ ៖ លោក ឈឹម វិបុល (ទូរសព្ទលេខ  ០៨៣ ៥៤៥ ៧៧៨៨) និងកញ្ញា ឡាយ ចន្ថា (ទូរសព្ទលេខ ០៩២ ២៩៩ ០១៣៣) អនុព័ន្ធការងារ អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានស្ថិតនៅទីតាំងអាគារ ដែលកំពុងសាងសង់ហើយត្រូវបានរលំដោយសារគ្រោះរញ្ជួយដី ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងរងចាំព័ត៌មានផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ចថៃ ។

បងប្អូនពលករដែលមានព័ត៌មាន ឬមានបញ្ហាប្រឈមដែលបណ្តាលមកពីគ្រោះរញ្ជួយដីអាចទាក់ទងផ្តល់ព័ត៌មាន និងសាកសួរព័ត៌មានបន្ថែមពីគាត់ទាំង ២នាក់ ដើម្បីគាត់រាយការណ៍ និងដាក់ចេញនូវសកម្មភាពជួយអន្តរាគមន៍ និងគាំទ្រដល់បងប្អូនក្នុងគ្រាលំបាកនេះ ។

ខ្ញុំសូមលើកដៃបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយនៅក្នុងប្រទេសថៃ និងប្រទេសកម្ពុជា សូមជួយបីបាច់ថែរក្សា បងប្អូនខ្មែរដែលកំពុងស្នាក់នៅក្នុងប្រទេសថៃទាំងអស់សូមមានសុខសុវត្ថិភាពគ្រប់គ្នា និងរួចចាកផុតពីទុក្ខភ័យទាំងឡាយ ដែលបណ្តាលមកពីគ្រោះរញ្ជួយដីនារសៀលថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ មកនេះ ៕ អត្ថបទសហការ