រាជធានីភ្នំពេញ ៖ Move តែងតែស្វែងរកអ្វីដែលថ្មី ប្លែក និងល្អៗដល់អតិថិជនរបស់ខ្លួនជានិច្ច ។ ជាក់ស្ដែងថ្មីៗនេះក្រុមហ៊ុន Move បានចុះអនុស្សារណៈយោគយល់ (MOU) ជាមួយ BOOKMEBUS ក្នុងការដាក់បញ្ចូលមុខងាកក់ទិញសំបុត្ររថយន្តក្រុង និងទូករបស់ BOOKMEBUS ទៅក្នុងអេបរបស់ Move ដើម្បីពង្រីកសេវាកម្មបន្ថែម និងជាភាពងាយស្រួលដល់អ្នកប្រប្រាស់អាចកក់ការធ្វើដំណើរបានច្រើនជម្រើសក្នុងអេបតែមួយ ។
ក្នុងពិធីចុះអនុស្សរណៈនេះ ធ្វើឡើងក្រោមវត្ដមានលោក ZHENG Pei (Perry) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Move លោក ជា ឡង់ដា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន BOOKMEBUS និងវត្តមានដ៏ខ្ពងខ្ពស់របស់លោក ឆេម ចំណាន់ ដែលជាប្រធានសមាគមន៍ដឹកជញ្ជួនអ្នកដំណើរផ្លូវគោក ព្រមទាំងភ្ញៀវកិត្ដិយសជាច្រើនរូបទៀត ។
ថ្លែងនៅក្នុងឱកាសនោះ លោក ZHENG Pei (Perry) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Move បានលើកឡើងថា ៖ “ការចូលរួមសហការនេះជាការរីកចម្រើនទៅមុខមួយជំហ៊ានទៀតក្នុងវិស័យសេវាកម្មដឹកអ្នកដំណើរដោយ BOOKMEBUS ជាក្រុមហ៊ុនដំបូង និងឈានមុខគេនៅកម្ពុជាក្នុងការផ្ដល់សេវាកម្មកក់សំបុត្ររថយន្តក្រុង និងទូក ដែលកាន់តែបង្កភាពងាយស្រួលទៅដល់អតិថិជន Move មិនត្រឹមតែតែកក់ការធ្វើដំណើរក្នុងទីក្រុងទេ តែក៏អាចកក់ការធ្វើដំណើរតាមរថយន្តក្រុងទៅកាន់ខេត្តនានាក្នុងប្រទេសកម្ពុជា ឬក៏ទៅកាន់ប្រទេសជិតខាងបានដែល ដូចជា វៀតណាម ថែ និងឡាវផងដែរ ។ លើសពីនេះទៀតអតិថិជនក៏អាចកក់សំបុត្រទូកទៅកាន់កោះដែលស្រស់ស្អាត់ពេញនិយមក្នុងប្រទេសកម្ពុជាយើងបានដូចជា កោះរុង កោះរុងសន្លឹម និងកោះស្ដេចផងដែល ។ ហើយលោកក៏ជឿជាក់ថាការសហការនេះនិងផ្ដល់ជូននូវការធ្វើដំណើរប្រកបដោយភាពឆ្លាតវៃ ការតំណរភ្ចាប់ និងមានភាពងាយស្រួលជាងដែលមុនដោយកញ្ចប់នៃការធ្វើដំណើររបស់អ្នកទាំងអស់មាននៅក្នុងអេបរបស់ Move ហើយលោកក៏បានប្តេជ្ញាធ្វើឲ្យ Move ក្លាយជាស៊ូភើអេបធំ និងដំបូងគេនៅកម្ពុជា” ។
លោក ជា ឡង់ដា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន BOOKMEBUS ក៏បានបន្ថែមក្នុងឱកាសដ៏គួរឲ្យរំភើបមួយនេះដែលថា “កិច្ចសហប្រតិបត្តិការណ៏នេះមិនត្រឹមតែសំខាន់សម្រាប់ក្រុមហ៊ុនទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែសំខាន់សម្រាប់អនាគតនៃការធ្វើដំណើរនៅក្នុងប្រទេសកម្ពុជា និងតំបន់មេគង្គផងដែរព្រោះវាបានបង្ហាញពីទស្សនវិស័យរួម និងបំពេញចន្លោះគ្នាដើម្បីបង្កើតប្រព័ន្ធដឹកជញ្ជូនដ៏ឆ្លាតវៃ និងមានការតភ្ជាប់ដែលអាចបំពេញការធ្វើដំណើររបស់អ្នកចាប់ពីពេលចាកចេញពីផ្ទះរហូតដល់គោលដៅ។ហើយលោកក៏បានបន្ថែមទៀតថា Move បានលូតលាស់យ៉ាងលឿនទៅជាស៊ូភើអេបនៅក្នុងស្រុក ហើយការសហការណ៏ជាមួយ BOOKMEBUS នេះជាការបើកជំពូកថ្មីក្នុងវិស័យសេវាកម្មធ្វើដំណើរដោយអតិថិជនអាចកក់ការធ្វើដំណើររាប់ចាប់ពីក្នុងទីក្រុង ទៅតាមបណ្ដាលខេត្ត កោះនានា និងឈានទៅដល់ប្រទេសក្នុងតំបន់មេគង្គដូចជា ថៃ វៀតណាម និងឡាវផងដែរ ដែលមានសេវាកម្មចាប់ពីតុកតុក ឡាន ឡានក្រុង និងទូក ដែលសេវាកម្មទាំងអស់នេះនិងមាននៅក្នុងអេបរបស់ Move” ។
លោក ឆេម ចំណាន់ ដែលជាប្រធានសមាគមន៍ដឹកជញ្ជួនអ្នកដំណើរផ្លូវគោកក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តការណ៏នេះ ដោយលោកបានលើកឡើងថានេះជាការរីកចម្រើនដ៏ល្អមួយនៃសេវាកម្មដឹកអ្នកដំណើរដែលអាចសម្រួលការធ្វើដំណើរឲកាន់តែមានភាពងាយស្រួលហើយក៏អាចទាក់ទាញអោយមានទេសចរណ៍ ការធ្វើពាណិជ្ជកម្ម និងការរីកចម្រើនសេដ្ធកិច្ចផងដែរ ។
អំពី Move ដែលជាម្មវិធីកក់ការធ្វើដំណើរសម្បូរបែបនៅកម្ពុជាដែលមានសេវាកម្មច្រើនជម្រើដូចជា ៖
- ការកក់ហៅតុកតុក ឬ ឡានជិះភ្លាមៗ (Real time)
- កក់ទុកមុនដើម្បីចៀសវាងការខកម៉ោង (Reservation)
- សេវាកម្មទទួលអតិថិជន ឬជូនអតិថិជនទៅកាន់ព្រលានយន្តហោះ (Airport Transfer)
- ជួលឡានជាម៉ោងក្នុងក្រុង (City Rental)
- ជួលឡានឆ្លងខេត្ត (Intercity) ។
លើសពីនេះទៀត Move ក៏មានវិធីបង់ប្រាក់ច្រើនជម្រើស និង ផ្នែកបម្រើសេវាអតិថិជន 24 ម៉ោងដែលប្រចាំការបម្រើអតិថិជនងាយស្រួលក្នុងការទាក់ទង់ និងអាចនិយាយបានទាំងភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិនបានយ៉ាងស្ទាត់ជំនាញ ។
អំពី BOOKMEBUS ជាក្រុមហ៊ុនបំរើសេវាកម្មកក់ទិញសំបុត្ររថយន្តក្រុង ទូក និងតាក់ស៊ីឯកជន តំបូងនិងឈានមុខគេនៅកម្ពុជា ដែលអតិថិជនអាចកក់ការធ្វើដំណើរតាមរថយន្តក្រុងទៅកាន់បណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា និងទៅកាន់ប្រទេសថៃ វៀតណាម និងឡាវផងដែរ ហើយអតិថិជនក៏អាចកក់សំបុត្រទូកទៅលេងកំសាន្តនៅកោះស្រស្អាត់ ល្បីៗក្មុងប្រទេសកម្ពុជាយើងបានផងដែរ ។
សូមស្រមៃមើលថា អ្នកអាចចាកចេញពីផ្ទះកក់រថយន្តជាមួយ Move ដើម្បីទៅកាន់ស្ថានីយ
រថយន្ត ឬកំពង់ផែជិះទូកទាំងអស់នេះធ្វើបានត្រឹមតែប៉ុន្មានចុចប៉ុណ្ណោះ ក្នុងកម្មវិធីតែមួយ
គ្មានការផ្លាស់ប្តូរចូលទៅកម្មវិធីផ្សេងទៀតនាំឲមានភាពរញ៉េរញ៉ៃ និងច្រឡំ ។ ប្រតិបត្តិការទាំងអស់នេះបានរលូនក៏ដោយសារតែមានការសហការដ៏ល្អជាមួយ BookMeBus ដែលជាកម្មវិធីបញ្ចាទិញសំបុត្ររថយន្តក្រុង និងទូកឈានមុខគេនៅកម្ពុជា ។
ដើម្បីអបអរការបើកបន្ថែមសេវាកម្មថ្មីនេះ Move និងផ្តល់ជូននូវ ការបញ្ចុះតម្លៃពិសេស 30% លើសំបុត្ររថយន្តក្រុង និងទូក ចាប់ពី ថ្ងៃទី 07 ខែមេសា ដល់ថ្ងៃទី 30 ខែមិថុនា 2025 ដែលការផ្ដល់ជូននេះមានតែនៅក្នុងអេប Move តែប៉ុណ្ណោះ ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត !
ទាញយក App Move: https://cardownload-v4.movesuperapp.com/temp_pages/store/ ដើម្បីទទួលយកបទពិសោធន៍ជាមួយសេវាកម្មល្អៗ និងការបញ្ចុះតម្លៃជាច្រើនពី Move ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ៖ www.movesuperapp.com
ឬទំព័រហ្វេកប៊ុកផ្លូវការ ៖ https://www.facebook.com/CambodiaTaxiMoveKH/
សូមទស្សនាវីដេអូតាមរយៈ Link នេះ ៖ https://web.facebook.com/share/r/19iBoJMYi6/
ចែករំលែកព័តមាននេះ