ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ហត្ថា ធ្វើបច្ចុប្បន្នភាពលើការរចនាអគារ សាខាចោមចៅថ្មីបែបទំនើប ជាបន្តបន្តាប់ និងកំពុងស្វែងរកទីតាំងថ្មី ដែលមានសក្តានុសម្រាប់ការបើកសាខាបម្រើសេវាជូនអតិថិជននៅចំកណ្តាលនៃរាជធានីភ្នំពេញ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ធនាគារ ហត្ថា បានបម្រើសេវាកម្មហិរញ្ញវត្ថុដល់អតិថិជនអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ! ។ ក្នុងរយៈពេលជាង…

រាជធានីភ្នំពេញ ៖ ធនាគារ ហត្ថា បានបម្រើសេវាកម្មហិរញ្ញវត្ថុដល់អតិថិជនអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ! ។ ក្នុងរយៈពេលជាង 30 ឆ្នាំមកនេះ ធនាគារ ហត្ថា បានប្តេជ្ញាចិត្តផ្តល់សេវាកម្មហិរញ្ញវត្ថុដែលអាចទុកចិត្តបានដល់អតិថិជន និងនៅតែបន្តឈានមុខក្នុងការអភិវឌ្ឍន៍ដើម្បីធានាថា សេវាកម្មមានគុណភាពកាន់តែប្រសើរឡើង ។ ជាពិសេសថ្មីៗនេះ ធនាគារ ហត្ថា បានបញ្ចប់ការសាងសង់ការិយាល័យកណ្តាលថ្មី ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប ដើម្បីផ្តល់បទពិសោធន៍ល្អបំផុតដល់អតិថិជន ។

ធនាគារ ហត្ថា បានបើកដំណើរការិយាល័យ ហត្ថា ថៅវើ ដ៏ស្គឹមស្កៃនៅលើផ្លូវ  ៦០ម៉ែត្រ ដែលមានកម្ពស់ ២២ជាន់បំពាក់ដោយបរិក្ខារទំនើបៗ និងមានសេវាហិរញ្ញវត្ថុដ៏សម្បូរសម្បូរបែបព្រមទាំងសេវាកម្មធនាគារពិសេស (Exclusive Banking) និងសេវាកម្មផ្សេងៗទៀតដែលអាច​បម្រើ​អតិថិជន​បាន​កាន់តែ​ប្រើសើរបានគ្រប់ពេលវេលា​ ​និងគ្រប់​ទីកន្លែង ។

ធនាគារ ហត្ថា មិនត្រឹមតែបើកដំណើរការិយាល័យថ្មីតែប៉ុណ្ណោះទេ ថែមទាំងបានធ្វើបច្ចុប្បន្នភាពលើការរចនាអគារសាខាចោមចៅថ្មីបែបទំនើប នេះជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ ធនាគារ ហត្ថា ក្នុងការឆ្លើយតបនឹងតម្រូវការរីកចម្រើនរបស់អាជីវកម្ម និងប្រជាពលរដ្ឋនៅខាង សាខាចោមចៅ ខណ្ឌពោធិ៍សែនជ័យ និង​សាខាផ្សេងៗទៀតជាបន្តបន្តាប់ដើម្បីលើកកម្ពស់សេវាកម្មអោយកាន់តែប្រសើរ និងមានភាពងាយស្រួល ដើម្បីស្របទៅតាមទន្សនវិស័យរបស់យើងផងដែរ ។ 

គូរំលឹកផងដែរថា  ធនាគារ ហត្ថា គឺជាបុត្រសម្ព័នរបស់ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥ នៅក្នុងប្រទេសថៃឡង់ន៍ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុដ៏ធំមួយនៅក្នុងប្រទេសជប៉ុន និងក្នុងពិភពលោក ។

លើលពីនេះ​ ធនាគារ ហត្ថា មានបណ្ដាញ​សាខាទូទាំងប្រទេសកម្ពុជាបាននឹងកំពុងបម្រើសេវាកម្មជូនអតិថិជនជាងកន្លះលាននាក់ចំនួនជាង​ ១៦០ ការិយាល័យ ហើយ​មានម៉ាស៊ីនអេធីអឹមជាង ១១០ ទីទាំង និងសេវា​ធនាគារ​ចល័តតាម​ទូរស័ព្ទ​ដ៏​ទំនើបសម្រាប់បម្រើសេវាកម្មជូនអតិថិជនគ្រប់ពេលវេលានិងទីកន្លែងជាមួយនឹងសុវត្ថិភាពខ្ពស់ ។

ក្នុងដើមឆ្នាំ ២០២៥ នេះ​ ធនាគារ ហត្ថា នៅតែបន្តការរីកចម្រើនដើម្បីបំពេញតម្រូវការអតិថិជន ឱ្យកាន់តែប្រសើរ ជាពិសេសក្នុងចំណោមការបំពេញតម្រូវការទាំងនោះ ធនាគារ ហត្ថា កំពុងស្វែងរកទីតាំងថ្មីដើម្បីពង្រីកសេវាកម្មរួមមាន ច្បារអំពៅ ផ្សារធំថ្មី ផ្លូវម៉ៅសេងទុង ឬផ្លូវព្រះនរោតម្ភ និងទីតាំងសក្តានុពលផ្សេងៗទៀត ​​​ ដើម្បីចូលឱ្យជិតអតិថិជន និងផ្ដល់ជូនឱ្យកាន់តែទូលំទូលាយ ព្រមទាំងមានប្រសិទ្ធភាព ។ សម្រាប់ព័ត៌មានបន្ថែម និងការផ្តល់ព័ត៌មានពីទីតាំងជូលអគារ សូមទាក់ទងលេខ ០៦៩ ៥៥៥ ៥៣៨ ឬ ១៨០០ ២១២ ២២២ ៕ អត្ថបទសហការ