ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Metfone គាំទ្រ​ចំពោះ​សកម្មភាព​មនុស្សធម៌ និងចែករំលែក​អំណោយ​ដល់​សិស្ស​នៅ​ខេត្តស្ទឹងត្រែង

4 ថ្ងៃ មុន

ខេត្តស្ទឹងត្រែង​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី ២៦ ខែមីនា ឆ្នាំ ២០២៥ Metfone បាន​សហការ​ជាមួយ​កម្មវិធី Miss…

ខេត្តស្ទឹងត្រែង​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី ២៦ ខែមីនា ឆ្នាំ ២០២៥ Metfone បាន​សហការ​ជាមួយ​កម្មវិធី Miss Cosmo ដើម្បី​រៀបចំ​កម្មវិធី​មនុស្សធម៌​មួយ ដែល​ចែក​អំណោយ​ជូន​សិស្ស​ចំនួន 300 នាក់ នៅ​ខេត្តស្ទឹងត្រែង​ ។ នេះ​ជា​សកម្មភាព​ដ៏​មាន​អត្ថន័យ​មួយ​ក្នុង​ចំណោម​សកម្មភាព​ជា​ច្រើន​ដែល Metfone អនុវត្ត​ជា​ញឹកញាប់ ដើម្បី​គាំទ្រ​ទៅ​លើ​សិស្ស​ក្រីក្រ​និង​ជំរុញ​សិស្ស​ដែល​មាន​លទ្ធផល​សិក្សា​ល្អ​ ។

ក្នុង​អំឡុង​ព្រឹត្តិការណ៍​នេះ Metfone បាន​ឧបត្ថម្ភ​ និង​ចែក​អំណោយ​ដោយ​ផ្ទាល់​ជូន​សិស្ស ដោយ​រួម​មាន​សៀវភៅ​ចំនួន 3,000 ក្បាល ប្រអប់​ប៊ិ​ច 300 ប្រអប់ (​ស្មើនឹង​ប៊ិ​ច​ចំនួន 15,000 ដើម​) និង​កាបូប​សិស្ស​ចំនួន 300​ ។ អំណោយ​ទាំងនេះ មិន​ត្រឹមតែ​មាន​តម្លៃ​សម្ភារប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នៅ​តែ​មក​ជាមួយនឹង​ការ​យកចិត្តទុកដាក់ និង​សេចក្តី​អាណិតអាសូរ​ពី​សំណាក់​បុគ្គលិក Metfone ដែល​មាន​បំណង​កាត់​បន្ថយ​ភាព​ពិបាក និង​ផ្តល់​កម្លាំងចិត្ត​ដល់​សិស្ស​ក្នុង​ការ​ប្រឹងប្រែង​សិក្សា​បន្ថែម​។ ចាប់តាំងពី​បង្កើត​ក្រុមហ៊ុន​មក Metfone បាន​ចំណាយ​ប្រាក់​ជាង 120 លាន​ដុល្លារ​លើ​សកម្មភាព​សង្គម ដោយ​ជា​ពិសេស​នៅ​ក្នុង​វិស័យ​អប់រំ​ ។

តំណាង​ក្រុមហ៊ុន Metfone បាន​ចែករំលែក​ថា ​៖ «Metfone តែងតែ​ចាត់​ទុក​ការ​វិនិយោគ​ក្នុង​វិស័យ​អប់រំ ជា​ការ​វិនិយោគ​សម្រាប់​អនាគត​របស់​ប្រទេស​។ ក្រៅពី​បេសកកម្ម​ឈានមុខ​គេ​ក្នុង​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ពួក​យើង​ក៏​ចាត់​ទុក​ការ​អប់​រំជា​ចំណុច​សំខាន់​ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ​។ អំណោយ​ថ្ងៃនេះ​មិន​ត្រឹមតែ​ជួយ​សិស្សានុសិស្ស​មាន​លក្ខខណ្ឌ​សិក្សា​កាន់តែ​ប្រសើរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​យូរអង្វែង​របស់​ មិត្ត​ហ្វូ​ន ​ក្នុង​ការ​អមដំណើរ​ក្មេង​ៗ​ជំនាន់​ក្រោយ និង​រួមចំណែក​ក្នុង​ការ​កសាង​ប្រទេស​កម្ពុជា​ប្រកបដោយ​ចំណេះដឹង និង​រីក​ចម្រើន​បន្ថែម​ទៀត​» ​។

ជា​សហគ្រាស​ទូរគមនាគមន៍​ដែល​មាន​ទំនួល​ខុស​ត្រូវ​នៅ​កម្ពុជា Metfone បាន​អនុវត្ត​យ៉ាង​សកម្ម​នូវ​សកម្មភាព​មនុស្សធម៌​ជា​ច្រើន ដែល​ពិសេស​នៅ​ក្នុង​វិស័យ​អប់រំ​ ។ កន្លង​មក​ក្រុមហ៊ុន​ក៏​បាន​ចូលរួម​ជា​ច្រើន ដូច​ជា​ការ​គាំទ្រ​បង្រៀន​នៅ​សាលារៀន ផ្តល់​អ៊ីនធឺណិត​ឥត​គិតថ្លៃ​សម្រាប់​ស្ថាប័ន​អប់រំ និង​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​សម្រាប់​សិស្ស​ ។

ពិធី​ប្រគល់​អំណោយ​នេះ បាន​ធ្វើ​ឡើង​ក្នុង​បរិយាកាស​ដ៏​កក់ក្តៅ ដោយ​មានការ​ចូលរួម​ពី​តំណាង​ក្រុមហ៊ុន Metfone បវរកញ្ញា​នៃ​កម្មវិធី Miss Cosmo សិស្សានុសិស្ស មាតាបិតា លោកគ្រូ អ្នកគ្រូ និង​អាជ្ញាធរ​មូលដ្ឋាន​យ៉ាងច្រើន​កុះករ​ ។ ស្នាមញញឹម​ដ៏​ភ្លឺស្វាង​របស់​ក្មេង​ៗ គឺជា​សក្ខីភាព​ច្បាស់លាស់​បំផុត​ចំពោះ​ឥទ្ធិពល​ដ៏​មាន​ន័យ​របស់​កម្មវិធី​ ។

Metfone តែងតែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​គាំទ្រ​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ហើយនឹង​បន្ត​អនុវត្ត​កម្មវិធី​មនុស្សធម៌​បន្ថែម​ទៀត​នៅ​អនាគត ដើម្បី​អភិរក្ស​និង​លើកកម្ពស់​ឱកាស​សិក្សា​ល្អ​បំផុត​សម្រាប់​សិស្ស​នៅ​ទូ​ទាំង​ប្រទេស ​៕ អត្ថបទសហការ