ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

TikTok មានមុខ​ងារ​ត្រួតពិនិត្យ​សុវត្ថិភាព​ថ្មី !

4 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ TikTok បាន​ដាក់​បង្ហាញ​មុខងារ​ត្រួតពិនិត្យ​សុវត្ថិភាព (Security Checkup) ដែល​ជា​មុខងារ​ថ្មី​មួយ​ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជួយ​អ្នក​ប្រើប្រាស់​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ការ​ការពារ​គណនី​របស់​ពួក​គេ​ឲ្យ​បាន​ប្រសើរ​ជាង​មុន​ ។ មុខងារ​នេះ​ផ្តល់​នូវ​ផ្ទាំង​គ្រប់គ្រង​ងាយស្រួល​ប្រើ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ពិនិត្យ​មើល និង​ធ្វើ​បច្ចុប្បន្នភាព​ការ​កំណត់​សុវត្ថិភាព​របស់​ពួក​គេ​តែ​ប៉ុន្មាន​ជំហាន​តែ​ប៉ុណ្ណោះ​…

រាជធានីភ្នំពេញ ៖ TikTok បាន​ដាក់​បង្ហាញ​មុខងារ​ត្រួតពិនិត្យ​សុវត្ថិភាព (Security Checkup) ដែល​ជា​មុខងារ​ថ្មី​មួយ​ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជួយ​អ្នក​ប្រើប្រាស់​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ការ​ការពារ​គណនី​របស់​ពួក​គេ​ឲ្យ​បាន​ប្រសើរ​ជាង​មុន​ ។ មុខងារ​នេះ​ផ្តល់​នូវ​ផ្ទាំង​គ្រប់គ្រង​ងាយស្រួល​ប្រើ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ពិនិត្យ​មើល និង​ធ្វើ​បច្ចុប្បន្នភាព​ការ​កំណត់​សុវត្ថិភាព​របស់​ពួក​គេ​តែ​ប៉ុន្មាន​ជំហាន​តែ​ប៉ុណ្ណោះ​ ។

យោង​តាម TikTok មុខងារ​ត្រួតពិនិត្យ​សុវត្ថិភាព​នឹង​ណែនាំ​អ្នក​ប្រើប្រាស់​តាម​រយៈ​វិធានការ​សុវត្ថិភាព​សំខាន់​ៗ រួម​ទាំង​ការ​ភ្ជាប់​លេខ​ទូរស័ព្ទ និង​អ៉ីម៉ែល​ជា​ជម្រើស​បន្ថែម​ក្នុង​ការ​ចូល​ប្រើប្រាស់ បើក​ការ​ផ្ទៀងផ្ទាត់​ពីរ​ជំហាន និង​ការ​ត្រួតពិនិត្យ​ឧបករណ៍​ដែល​បាន​ចូល​ប្រើប្រាស់ ​។ មុខងារ​នេះ​ក៏​ដាស់តឿន​អ្នក​ប្រើប្រាស់​អំពី​សកម្មភាព​គណនី​មិន​ប្រក្រតី និង​ផ្តល់​នូវ​ការ​ផ្ទៀងផ្ទាត់​លេខ​សម្ងាត់​ដែល​អនុញ្ញាត​ឱ្យ​ការ​ចូល​ប្រើប្រាស់​គណនី​ដោយ​គ្មាន​ពាក្យ​សម្ងាត់​កាន់តែ​មាន​សុវត្ថិភាព ​។

KahnJi Siriprapa Weerachaising អ្នកគ្រប់គ្រង​ផ្នែក​ផ្សព្វផ្សាយ និង​ដៃគូ​នៅ​ក្រុមហ៊ុន TikTok​បាន​សង្កត់ធ្ងន់​លើ​ការ​ប្តេជ្ញា​ចិត្ត​របស់​ភ្លេ​ត​ហ្វ​ម​នេះ​ចំពោះ​សុវត្ថិភាព​អ្នក​ប្រើប្រាស់​ដោយ​បញ្ជាក់​ថា ក្រុមហ៊ុន​នៅ​តែ​បន្ត​វិនិយោគ​លើ​ការ​ការពារ​ឯកជន​ភាព និង​ផ្តល់​ធនធាន​អប់រំ​ដើម្បី​ជួយ​អ្នក​ប្រើប្រាស់​រក្សា​សុវត្ថិភាព​តាម​អ៊ីនធឺណិត ​។ អ្នក​ប្រើប្រាស់ TikTok នៅ​កម្ពុជា​អាច​ចូល​ប្រើ​មុខងារ Security Checkup ដោយ​ចូល​ទៅ​កាន់ «Settings and privacy» នៅ​ក្នុង​កម្មវិធី​របស់​ពួក​គេ ហើយ​ជ្រើសរើស «Security & permissions»​ ។

មុខងារ​ពិសេស​មួយទៀត ការ​ភ្ជាប់​ជាមួយ​គ្រួសារ (Family Pairing) មុខងារ​នេះ​ជួយ​ឪពុក​ម្តាយ​កំណត់ និង​គាំទ្រ​ក្មេង​ជំទង់​របស់​ពួក​គេ​ក្នុង​ការ​កសាង​ទម្លាប់​ឌី​ជី​ថ​ល​ដែល​មាន​តុល្យភាព ​។ មុខងារ​ថ្មី​រួម​មាន​មុខងារ Time Away ដែល​អនុញ្ញាត​ឱ្យ​ឪពុក​ម្តាយ​កំណត់ពេល​សម្រាក​ពី TikTok និង​បង្ហាញ​ការ​ទំនាក់ទំនង​តាម​អ៉ីនធឺណិត​របស់​ក្មេង​ជំទង់​របស់​ពួក​គេ​ដូច​ជា អ្នក​ដែល​កូន​ៗ​របស់​ពួក​តាមដាន និង​ជាដើម ​។ ឪពុក​ម្តាយ​ក៏​អាច​ត្រូវ​បាន​ជូនដំណឹង​ផង​ដែរ នៅ​ពេល​ដែល​ក្មេង​ជំទង់​របស់​ពួក​គេ​រាយការណ៍​អំពី​ខ្លឹមសារ ​។

បន្ថែម​ពី​នេះ TikTok កំពុង​ដាក់​ឱ្យ​ប្រើប្រាស់​មុខងារ​ឈប់​សម្រាក​សម្រាប់​អ្នក​ប្រើប្រាស់​ដែល​មាន​អាយុ​ក្រោម ១៦ ឆ្នាំ ដោយ​ការ​ប្រើប្រាស់​ភ្លេ​ត​ហ្វ​ម​នេះ​ពេល​យប់​នឹង​មាន​ជាមួយនឹង​តន្ត្រី​ស្ងប់ស្ងាត់ និង​លំ​ហាត់​សមាធិ ដើម្បី​លើកទឹកចិត្ត​ឱ្យ​មានការ​ប្រើប្រាស់​ភ្លេ​ត​ហ្វ​ម​នេះ​នេះ​ឲ្យ​កាន់តែ​ប្រសើរ​ ។ ភ្លេ​ត​ហ្វ​ម​នេះ​បន្ត​ផ្សព្វផ្សាយ​ខ្លឹមសារ​អប់រំ​តាម​រយៈ STEM feed ដែល​ឥឡូវនេះ​មាននៅ​ក្នុង​ជាង ១០០ ប្រទេស​ ។ ការ​ធ្វើ​បច្ចុប្បន្នភាព​ទាំងនេះ​មាន​គោលបំណង​លើកកម្ពស់​សុខុមាលភាព​ឌី​ជី​ថ​ល ខណៈ​ពេល​ដែល​ផ្តល់​ឱ្យ​ក្រុម​គ្រួសារ​នូវ​ការ​គ្រប់គ្រង និង​ភាព​បត់បែន​កាន់តែ​ច្រើន​ ។

ជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់ TikTok ចំពោះ​សុវត្ថិភាព​អន​ឡាញ ក្រុមហ៊ុន TikTok ក៏​បាន​រៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​សុវត្ថិភាព​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី ១៩ ខែមីនា ឆ្នាំ ២០២៥ ដោយ​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​របស់​កម្ពុជា​ ។ សិក្ខាសាលា​នេះ​បាន​ប្រមូលផ្តុំ​អ្នក​បង្កើត​មាតិកា អ្នកកាសែត និង​អ្នកតំណាង​រដ្ឋាភិបាល​ដើម្បី​ពិភាក្សា​អំពី​ការ​អនុវត្ត​ល្អ​បំផុត​សម្រាប់​សុវត្ថិភាព​អន​ឡាញ គោលការណ៍​ណែនាំ​សហគមន៍​របស់ TikTok និង​របៀប​ចូលរួម​ដោយ​ការ​ទទួលខុសត្រូវ​នៅ​លើ​ភ្លេ​ត​ហ្វ​ម​នេះ ​។

ការ​ការពារ​ទិន្នន័យ​សហគមន៍​សកល​គឺជា​បេះដូង​នៃ TikTok ។ TikTok វិនិយោគ​លើ​ការ​ការពារ​នៅ​គ្រប់​កម្រិត ហើយ​ផ្តល់​ឱ្យ​អ្នក​ប្រើប្រាស់​នូវ​ជម្រើស និង​ការ​គ្រប់គ្រង ដូច្នេះ​ពួក​គេ​អាច​បង្កើត ភ្ជាប់ និង​ចែករំលែក​មាតិកា​ដោយ​ទំនុកចិត្ត​ ។ TikTok ក៏​លើកទឹកចិត្ត​សហគមន៍​សកល​របស់​ខ្លួន​ឱ្យ #BeCyberSmart តាម​រយៈ​ស៊េរី​អប់រំ​ដូច​ជា @TikTokTips

ស្វែង​យល់​បន្ថែម​អំពី​ការ​អនុវត្ត​ឯកជន​ភាព និង​សុវត្ថិភាព​ទិន្នន័យ​របស់​យើង​នៅ​ក្នុង​មជ្ឈមណ្ឌល​ឯកជន​ភាព មជ្ឈមណ្ឌល​ជំនួយ​របស់​យើង និង​ស៊េរី​ព័ត៌មាន​ដូច​ជា TikTok Privacy Studio និង TikTok Facts ៕ អត្ថបទសហការ