ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

B2B Cambodia ត្រៀម​រៀបចំ​​កែល​ម្អ​ដ៏​ទំនើប និង​សម្ពោធ​ពានរង្វាន់​អាជីវកម្ម​កម្ពុជា (English below)

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Cambodian Investment Management (CIM) និង Realestate.com.kh បាន​រួម​គ្នា​ដើម្បី​បើក​ដំណើរការ…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Cambodian Investment Management (CIM) និង Realestate.com.kh បាន​រួម​គ្នា​ដើម្បី​បើក​ដំណើរការ B2B Cambodia ដែល​ទើបតែ​ធ្វើ​កំណែទម្រង់​ថ្មី ។ ក្រុមហ៊ុន Cambodian Investment Management (CIM) នឹង​ធ្វើការ​វិនិយោគ​លើ B2B Cambodia ដែល​ជា​វេទិកា​ធុរកិច្ច​ឈានមុខ​គេ​សម្រាប់​អ្នក​វិនិយោគ​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ការ​វិនិយោគ​ជា​យុទ្ធសាស្ត្រ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ផ្លាស់​ប្តូរ​ទិដ្ឋភាព​នៃ​ព័ត៌មាន​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​លើកកម្ពស់​ភាព​ពាក់ព័ន្ធ​នៃ​ច្រក​អាជីវកម្ម​នៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក ។ ឥឡូវនេះ B2B នឹង​ផ្តោត​លើ​ការ​ផ្តល់​ជូន​នូវ​ការ​គ្របដណ្តប់​យ៉ាង​ទូលំទូលាយ​នៃ​ទីផ្សារ​មូលធន សេដ្ឋកិច្ច និង​ព័ត៌មាន អាជីវកម្ម​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ដោយ​សង្កត់ធ្ងន់​ជា​ពិសេស​លើ​ព័ត៌មាន​ទីផ្សារ​ក្នុងស្រុក ។ ការ​ចែកចាយ​ខ្លឹមសារ​នឹង​ត្រូវ​ផ្តោត​ជា​សំខាន់​លើ​ប្រភេទ​វី​ដេ​អូ​ដែល​ជា​និន្នាការ​ថ្មី​នា​ពេល​បច្ចុប្បន្ន ។

លោក Anthony Galliano នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន CIM បាន​មាន​ប្រសាសន៍​ថា «B2B Cambodia នឹង​ក្លាយជា​ច្រក​សម្រាប់​ផ្តល់​នូវ​ព័ត៌មាន​ធុរកិច្ច​នៅ​ក្នុង​ព្រះរាជាណាចក្រ ។ ដំណាក់កាល​បន្ទាប់​នៃ​ភាព​ចាស់ទុំ​នៃ​សេដ្ឋកិច្ច​នៅ​កម្ពុជា​នឹង​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ការ​អភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ​ដែល​កំពុង​មាន​ភាព​ទាក់ទាញ និង​ក្លាយជា​ផ្នែក​សំខាន់​នៃ​ប្រព័ន្ធ​អេកូ​ហិរញ្ញវត្ថុ ។ យើង​ក៏​មាន​បំណង​ផ្តោត​លើ​ការ​កែ​លម្អ និង​ផ្តោត​យ៉ាង​ខ្លាំង​នូវ​ការ​យល់​ឃើញ​របស់​អន្តរជាតិ​អំពី​កម្ពុជា ដែល​ជា​គោលដៅ​វិនិយោគ​តាម​រយៈ​ការ​ចែកចាយ​នូវ​ព័ត៌មាន​សេដ្ឋកិច្ច និង​ធុរកិច្ច ស្តី​ពី​ការ​រីក​ចម្រើន​របស់​កម្ពុជា​» ។

លោក Anthony បាន​ពន្យល់​បន្ថែម​ដោយ​លើក​ឡើង​ពី​ការ​ផ្លាស់​ប្តូរ​ចំពោះ B2B Cambodia ថា «​ច្រក​ព័ត៌មាន​នេះ​នឹង​ចូលរួម​ជា​ពិសេស​ជាមួយ​ទីផ្សារ​ហិរញ្ញវត្ថុ ដោយ​រាយការណ៍​ជា​ពិសេស​លើ​ភាគហ៊ុន សញ្ញាប័ណ្ណ រូបិយប័ណ្ណ ស​ន្ទ​ស្សន៍ និង​ព័ត៌មាន​អាជីវកម្ម ដែល​ផ្តោត​ជា​សំខាន់​លើ​ប្រទេស​កម្ពុជា ។ វា​មាន​ផ្នែក​ពិសេស​ៗ​ដូច​ជា ទិន្នន័យទីផ្សារ​ប្រចាំ​ថ្ងៃ ការ​សម្ភាសន៍​ជាមួយ​នាយក​ប្រតិបត្តិ​ប្រចាំ​ស​ប្តា​ហ៍ ការ​បង្ហាញ​អំពី​ក្រុមហ៊ុន និង​ខ្លឹមសារ​អប់រំ​អំពី​ផលិតផល​ហិរញ្ញវត្ថុ ការ​ផ្លាស់​ប្តូរ​បទ​ប្បញ្ញត្តិ និង​ការ​ធ្វើ​បច្ចុប្បន្នភាព​ជាដើម ។ ក្នុង​ស្មារតី​ដើម​របស់ B2B Cambodia គឺជា​មគ្គុទ្ទេសក៍​ដែល​បង្ហាញ​អំពី ‘​របៀប​’ ក្នុង​ការ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​ដែល​នឹង​បន្ត​ពង្រឹង​បន្ថែម​» ។

លោកស្រី Sarvinoz Nuritdinova ដែល​ជានា​យក​ប្រតិបត្តិ​នៃ B2B Cambodia ដែល​ទើប​តែងតាំង​ថ្មី​ៗ​នេះ​បាន​បន្ថែម​ថា «​យើង​នឹង​អនុវត្ត​មុខងារ​បរ​ច្ចេកទេស​ថ្មី​ដែល​ប្រើប្រាស់​ឧបករណ៍ AI ប្រកប ដោយ​ភាព​ច្នៃប្រឌិត ព្រឹត្តិបត្រ​ព័ត៌មាន វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថ្មី និង​វេទិកា​អន្តរ​កម្ម​ទស្សនិកជន​ដូច​ជា Telegram ជាដើម ។ យើង​ក៏​នឹង​ធ្វើការ​ចែករំលែក​វី​ដេ​អូ​ជា​ប្រចាំ​ស្តី​អំពី​កិច្ចប្រជុំ​ធុរកិច្ច​សំខាន់​ៗ ហើយ​ពួក​យើង​ក៏​នឹង​ទទួលយក​មតិ​កែ​លម្អ និង​តម្រូវការ​របស់​អតិថិជន​ផង​ដែរ​» ។

គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​មួយទៀត​ពី B2B Cambodia គឺ​កម្មវិធី «​ពានរង្វាន់​អាជីវកម្ម​កម្ពុជា ​២០២៣ (Cambodia Business Awards 2023)» ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ទទួលស្គាល់​ភាពល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​សហគមន៍​ធុរកិច្ច​កម្ពុជា ។

លោក Tom O’Sullivan នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន Realestate.com.kh មាន​ប្រសាសន៍​ថា «​យើង​បាន​ចាប់​ដៃគូ​ជាមួយ​ស្ថាប័ន​គ្រប់គ្រង​អាជីវកម្ម​សំខាន់​ៗ​រួម​មាន សភាពាណិជ្ជកម្ម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឈានមុខ​គេ​ដែល​ជា​ដៃគូ​ស្នូល​សម្រាប់​ពានរង្វាន់​នេះ ។ ព្រឹត្តិការណ៍​នេះ យើង​ទន្ទឹងរង់ចាំ​ការ​ចេញផ្សាយ​ព័ត៌មាន​បន្ថែម​ទៀត​អំពី​គំនិត​ផ្តួចផ្តើម​នៅ​ក្នុង​ស​ប្តា​ហ៍​ខាង​មុខ​នេះ​» ។

អំពី B2B Cambodia:
ចាប់តាំងពី​ឆ្នាំ 2012 មក B2B Cambodia គឺជា​ធនធាន​អន​ឡាញ​ដែល​ផ្តល់​ជូន​អ្នក​វិនិយោគ ម្ចាស់​អាជីវកម្ម និង​អ្នកគ្រប់គ្រង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​អ្នក​ដែល​កំពុង​ស្វែងរក​ការ​បង្កើត​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា ជាមួយនឹង​ព័ត៌មាន និង​ដំបូន្មាន​ដែល​អាច​ចូល​មើល​បាន​យ៉ាង​ងាយស្រួល ដើម្បី​ជួយ​ពួក​គេ​រុករក​ផ្លូវ​របស់​ពួក​គេ​ឆ្លងកាត់​ភាព​ស្មុគស្មាញ​នៃ​ការ​សម្រេច​បាន​នូវ​អាជីវកម្ម​របស់​ពួក​គេ​ក្នុង​ព្រះរាជាណាចក្ រ ។

កំណត់​គោលដៅ​ជា​ពិសេស​ចំពោះ​អ្នកជំនាញ អ្នក​វិនិយោគ ក្រុមហ៊ុន និង​អ្នក​បង្កើត និង​គ្រប់គ្រង ប្រតិបត្តិការ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​កំពុង​ស្វែងរក​ការ​វិនិយោគ​នៅ​កម្ពុជា វេទិកា​អន​ឡាញ​ផ្តល់​នូវ​វី​ដេ​អូ និង​ខ្លឹមសារ​ជា​លាយលក្ខណ៍អក្សរ ដូច​ជា​ព័ត៌មាន​អាជីវកម្ម និង​ការ​វិនិយោគ ទិដ្ឋភាព​ទូទៅ​នៃ​ទីផ្សារ ការ​ណែនាំ​អំពី​អាជីវកម្ម និង បញ្ជីរ​អាជីវកម្ម​ដ៏​ទូលំទូលាយ នៃ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​គេហទំព័រ​តាម​រយៈ ៖ https://www.b2b-cambodia.com/

អំពី Cambodian Investment Management Co. Ltd.
Cambodian Investment Management គឺជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​សាជីវកម្ម និង​សេវាកម្ម​អាជីវកម្ម​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា ។ Cambodian Investment Management ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ 2009 ក្រុមហ៊ុន​នេះ​ផ្តោត​សំខាន់​លើ​ការ​រៀបចំ និង​ប្រឹក្សា​ហិរញ្ញវត្ថុ និង​ការ​ទិញ​យក ការ​ឧស្សាហ៍​ព្យាយាម និង​ប្រតិបត្តិការ​ភាគហ៊ុន​ឯកជន ។

អំពី Online Real estate Co. Ltd.
បង្កើត​ឡើង​ក្នុង​ឆ្នាំ 2009 ក្រុមហ៊ុន​គេហទំព័រ Realestate.com.kh គឺជា​វេទិកា​អចលនទ្រព្យ​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា ។ យើង​ជួយ​អតិថិជន​ក្នុង​ការ​ស្វែងរក សាកសួរ និង​ធានា​អចលនទ្រព្យ​សម្រាប់​លក់ និង​ជួល​ក្នុង​ប្រទេស​កម្ពុជា ។ យើង​ផ្តល់​នូវ​បទ​ពិសោធន៍​ទិញ និង​ជួល​អចលនទ្រព្យ​ដ៏​ទូលំទូលាយ ចាប់តាំងពី​ការ​ស្វែងរក​រហូត​ដល់​ទទួល​បាន​អចលនទ្រព្យ ។ តាម​រយៈ​ការ​ប្រមូលផ្តុំ​ផ្នែក​ទាំងអស់​នៃ​ឧស្សាហកម្ម​អចលនទ្រព្យ យើង​ធ្វើ​ឱ្យ​ការ​ស្វែងរក​អចលនទ្រព្យ មាន​ភាព​ងាយស្រួល ផ្តល់​សិទ្ធិ​ដល់​ការ​សម្រេចចិត្ត​លើ​អចលនទ្រព្យ និង​ធ្វើ​ឱ្យ​ប្រតិបត្តិការ​អចលនទ្រព្យ មាន​ភាព​រីករាយ ។ Realestate.com.kh គឺជា​បុត្រ​សម្ព័ន្ធ​នៃ Digital Classifieds Group (DCG) ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ 2013 ដោយ​ក្រុមហ៊ុន DCG ដំណើរការ​ផលប័ត្រ នៃ​អចលនទ្រព្យ​អន​ឡាញ​ឈានមុខ​គេ និង​រីក​លូតលាស់​លឿន​បំផុត​របស់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​ទីផ្សារ​ចាត់​ថ្នាក់​ទូទៅ ៕ អត្ថបទសហការ

B2B Cambodia set for Cutting-edge Makeover & Launches the Cambodia Business Awards

27th April 2023
B2B Cambodia Set to Launch Cambodia Business Awards 2023
Video-Centric Content, New Technical Features, Social Media Platforms, and AI Tools to Further Energize B2B Cambodia
Phnom Penh, Cambodia – Cambodian Investment Management and Online Real Estate, the owner of Realestate.com.kh, have together formed the new B2B Cambodia. Cambodian Investment Management will make a cash investment in the existing B2B Cambodia, the leading business platform for international investors in Cambodia for the past decade.
This strategic investment is set to transform the landscape of business news in Cambodia and enhance the relevance of the business portal in the local market. B2B will now focus on delivering comprehensive coverage of the Cambodian capital markets, economy, and business news, both locally and internationally, with a special emphasis on news that impacts the local market.

Content delivery will be largely focused on video, given the current trend of how information is communicated and digested.
Anthony Galliano, Group CEO of CIM, stated, “B2B Cambodia will be the Portal for Business News in the Kingdom of Opportunities. The next phase of economic maturity in Cambodia will rely heavily on the development of the financial markets, which are finally gaining traction and becoming a critical part of the financial ecosystem. We also intend to focus on greatly improving and nurturing the international perception of Cambodia as an investment destination by distributing economic and business news on the Cambodian growth story.

The perception of Cambodia outside its borders is not reflective of the true reality of miraculous economic growth, social development, massive improvement in infrastructure, the near elimination of poverty, the partnership of government and business in development, and peace and prosperity. B2B Cambodia will strive to reflect the positive Cambodia story with international outreach.”
Highlighting the changes to B2B Cambodia, Anthony further explained, “The portal will be especially engaged with financial markets, reporting particularly on stock, bond, currency, indexes, and business news, mainly focused on Cambodia. There will be special segments, such as Daily Market Wrap, CEO interview of the week, Company Showcasing, and educational content on financial products, regulatory changes and updates. In the original spirt of B2B Cambodia, the “How to” guides of doing business in Cambodia will continue and be greatly enhanced.”

Sarvinoz Nuritdinova, the recently appointed CEO of B2B, added, “We will be implementing new technical features that leverage innovative AI tools, informative newsletters, new social media platforms, and audience interaction platforms such as Telegram. We will also regularly share video highlights of key business meetings, while actively absorbing customer feedback and demands.”
One of the major initiatives from B2B is the Cambodia Business Awards 2023, which aims to recognize excellence in the Cambodian business community.

Tom O’Sullivan, CEO of Realestate.com.kh, stated, “We have partnered with key business governing bodies, chambers of business, and leading media as core partners for the awards. Additionally, we have confirmed individual business leaders as judges for the event. We look forward to releasing more news about this exciting initiative in the coming weeks.”

About B2B Cambodia:
Since 2012, B2B Cambodia has been an online resource offering business investors, owners and managers in Cambodia, and those looking to set up a business in Cambodia, with easily accessible information & advice to help them navigate their way through the complexities of achieving their business objectives in the Kingdom.
Targeted specifically to professionals, investors, companies, and those setting up and managing business operations in Cambodia, or looking to invest in Cambodia, the online platform offers video and written content such as business & investment news, market overviews, business guides, and a comprehensive business directory of business operations in Cambodia.
For more information please visit the official site: https://www.b2b-cambodia.com/

Cambodian Investment Management Co. Ltd.
Is a Cambodian-based corporate finance and business services firm. Founded in 2009, the company selectively acts as an arranger and financial adviser on mergers and acquisitions, due diligence and private equity transactions.

About Online Real estate Co. Ltd.
Established in 2009, Realestate.com.kh is the leading property platform in Cambodia. We assist property seekers to find, inquire and secure properties for sale and rent in Cambodia. We provide a comprehensive property buying and renting experience; from searching to ultimately securing a property. By bringing together all parts of the real estate industry, we simplify property search, empower smart property decisions and make property transactions enjoyable.
Realestate.com.kh is part of Digital Classifieds Group (DCG) Founded in 2013, DCG operates a portfolio of the Asia Pacific’s leading & fastest-growing online real estate and general classified marketplaces.