
សេចក្ដីថ្លែងការណ៍ផ្លូវការរបស់ ភ្នំពេញស៊ីធីសេនធ័រ (PPCC) ស្តីពីសន្តិភាពក្នុងតំបន់ និងជំនួយមនុស្សធម៌
រាជធានីភ្នំពេញ, ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ ៖ ភ្នំពេញស៊ីធីសេនធ័រ (Phnom Penh…
រាជធានីភ្នំពេញ, ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ ៖ ភ្នំពេញស៊ីធីសេនធ័រ (Phnom Penh…
រាជធានីភ្នំពេញ, ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ ៖ ភ្នំពេញស៊ីធីសេនធ័រ (Phnom Penh City Center – PPCC) ដែលដឹកនាំដោយ ឧកញ៉ា ឡាវ សុខហ៊ុយ, ឧកញ៉ា ពេជ អភិរៈ និងលោក ឡាវ អៀវចុង សូមបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរកដំណោះស្រាយសន្តិភាពចំពោះស្ថានភាពតានតឹងបច្ចុប្បន្ន ។
PPCC សូមអបអរសាទរ និងគាំទ្រជាខ្លាំងចំពោះកិច្ចចរចាដែលនាំឱ្យមានការឈប់បា.ញ់រវាងភាគីទាំងពីរ ដោយជឿជាក់ថា សន្តិភាព គឺជាគន្លងដ៏ល្អបំផុតសម្រាប់អនាគតរុងរឿងនៃតំបន់ ។ ក្នុងនាមជាសកម្មភាពជាក់ស្តែងនៃការរួមចំណែកសង្គម PPCC បានចូលរួមឧបត្ថម្ភថវិកាចំនួន USD 50,000 ដើម្បីជួយទិញសម្ភារប្រើប្រាស់ចាំបាច់សម្រាប់កងទ័ពជួរមុខ និងប្រជាជនដែលត្រូវបានរងគ្រោះដោយសង្គ្រាម ។
បន្ថែមពីនេះ PPCC កំពុងដឹកនាំយុទ្ធនាការលើកទឹកចិត្តដល់សាធារណជនឱ្យចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តតាមរយៈមូលនិធិជាផ្លូវការរបស់ PPCC ។ លោកអ្នកអាចចូលរួមបរិច្ចាគដោយផ្ទាល់ដៃមកកាន់ទីតាំងរបស់ PPCC ផ្ទាល់តែម្តង ។
PPCC សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបាននិងកំពុងចូលរួមឧបត្ថម្ភ មិនថាជាថវិកា ឬសម្ភារក៏ដោយ ។ បើទោះបីជាការឈប់បា.ញ់បានព្រមព្រៀងគ្នាតែ PPCC នៅតែបន្តទទួលការឧបត្ថម្ភ ដើម្បីចូលរួមជួយសង្គ្រោះបងប្អូនរងគ្រោះរហូតដល់សង្គ្រាមត្រូវបានបញ្ចប់ទាំងស្រុង ។
សម្ភារ និងថវិកា ដែលទទួលបាននឹងត្រូវប្រើប្រាស់សម្រាប់ការជួយសង្គ្រោះបន្ថែម ។ អ្នកដែលចង់ចូលរួមបរិច្ចាគសម្ភារអាចនាំមកប្រគល់នៅទីតាំងកែងបុរី The Edge ក្នុងតំបន់ PPCC ។ សូមចុចតំណភ្ជាប់នេះដើម្បីចូលទៅកាន់ទីតាំង ៖ https://maps.app.goo.gl/FtcbRzhui79AEW7PA ។
PPCC ក៏កំពុងធ្វើការផ្តល់ឱកាសការងារដល់បងប្អូនខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ ដោយរួមសហការជាមួយអាជីវកម្មនៅក្នុងតំបន់ផ្ទាល់ខ្លួន ។ ក្នុងទីបំផុត PPCC ជឿជាក់យ៉ាងពេញចិត្តលើការសហប្រតិបត្តិការពាណិជ្ជកម្ម និងសន្តិភាពអន្តរជាតិដោយគ្មានការរើសអើង ឬលក្ខខណ្ឌណាមួយ ។ ហើយសម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងក្រុមការងារ PPCC ឬអញ្ជើញមកកាន់ទីតាំងផ្ទាល់ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ