ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុម Burn X Flash ឈ្នះ​ពានរង្វាន់ MPL Cambodia Autumn Split 2022

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុម Burn X Flash បាន​ឈ្នះ​ការ​ប្រកួត​កីឡា​អេ​ឡិច​ត្រូ​និក MPL Cambodia Autumn…

រាជធានីភ្នំពេញ ៖ ក្រុម Burn X Flash បាន​ឈ្នះ​ការ​ប្រកួត​កីឡា​អេ​ឡិច​ត្រូ​និក MPL Cambodia Autumn Split 2022 ជា​កម្មវិធី​ប្រកួត​មួយ ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Metfone ដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ឈានមុខ​គេ​នៅ​កម្ពុជា ​។

ក្រុម Burn X Flash បាន​យកឈ្នះ​ក្រុម Logic Esports ដើម្បី​ដណ្តើម​ជើងឯក​ក្នុង​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ ដោយ​មាន​អ្នកចូលរួម​ទស្សនា​ដោយ​ផ្ទាល់​ប្រមាណ​ ៣​ ពាន់​នាក់ នៅ​ឯ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សែន​សុខ​ស៊ី​ធី ។ ក្នុង​នោះ បើ​យោង​តាម Esports Charts ចំនួន​អ្នក​មើល​តាម​រយៈ​អ៊ីនធឺណិត​បាន​ហក់​ឡើង​ដល់​ជាង ១១​ ម៉ឺន​នាក់ ​ពេល​កំពុង​ផ្សាយ​ផ្ទាល់ ។ ចំណែកឯ​ចំនួន​ទស្សនា​សរុប​ក្នុង​រយៈពេល ២៤ ម៉ោង​គឺ​មាន​ចំនួន ១,៥ លាន​ដង ។

នៅ​ពេល​នេះ ក្រុម Burn X Flash នឹង​ធ្វើ​ជា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អេ​ឡិច​ត្រូ​និ​ច M4 World Championship នៅ​ខែមករា ឆ្នាំ ២០២៣ នៅ​ឯ​ទីក្រុង ហ្សា​កា​តា ប្រទេស​ឥណ្ឌូ​នេ​ស៊ី ។ ក្នុង​ការ​ឈ្នះ​ជើងឯក ក្នុង​កម្មវិធី MPL Cambodia Autumn Split 2022 ក្រុម Burn X Flash បាន​ទទួល​ប្រាក់​រង្វាន់​ចំនួន ១,៦០០០​ ដុល្លារ ។

ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​សង្កេត​ឃើញ​ពី​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​នៃ​គុណភាព​កីឡា​អេ​ឡិច​ត្រូ​និក​នៅ​កម្ពុជា ហើយ​ក៏​មាន​ឃើញ​ពី​ការ​រួមចំណែក​របស់​ខ្លួន ដែល​បាន​ចូលរួម​ឧបត្ថម្ភ​កម្មវិធី​នេះ​ផង​ដែរ ​។

លោក កាវ ម៉ា​ញ ឌឹ​ក (Cao Manh Duc) អគ្គនាយក​ក្រុមហ៊ុន វៀត​ធេ​ល ខេ​ម​បូ​ឌា (​មិត្ត​ហ្វូ​ន​) មាន​ប្រសាសន៍​ថា​៖ «​ព្រឹត្តិការណ៍​នេះ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង ។ យើង​សង្កេត​ឃើញ​ថា​ការ​អភិវឌ្ឍន៍​កីឡា​អេ​ឡិច​ត្រូ​និក​នៅ​កម្ពុជា​កាន់តែ​មាន​លក្ខណៈ​វិជ្ជាជីវៈ​ខ្លាំង​ឡើង ។ យើង​នឹង​ជួយ​អមដំណើរ​ដល់​វិស័យ​កីឡា​អេ​ឡិច​ត្រូ​និ​ច​នៅ​កម្ពុជា​នេះ​ឲ្យ​មានការ​អភិវឌ្ឍ​បន្ថែម​ទៀត​ដើម្បី​អភិវឌ្ឍ​ឲ្យ​ឈាន​ទៅ​រក​ដល់​កម្រិត​តំបន់ និង​ពិភពលោក​» ​។

លោក កាវ ម៉ា​ញ ឌឹ​ក (Cao Manh Duc) បាន​បន្ថែម​ថា «​ក្នុង​នាម​ជា​ក្រុមហ៊ុន​ដែល​គាំទ្រ​វិស័យ​កីឡា​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​ដើមដំបូង​រៀង​មក​នោះ យើង​ពិតជា​សប្បាយចិត្ត​ដែល​ក្រុមហ៊ុន មិត្ត​ហ្វូ​ន តែងតែ​ចួ​ល​រួម​ជា​ផ្នែក​មួយ ដែល​នាំ​មក​នូវ​ភាព​ជោគជ័យ​ក្នុង​កម្មវិធី​កីឡា​ក្នុង​ប្រទេស​កម្ពុជា​» ។

ក្រៅពី​កម្មវិធី​កីឡា​អេ​ឡិច​ត្រូ​និក ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ក៏​កំពុង​ជួយ​ឧបត្ថម្ភ​ដល់​លី​ក​បាល់ទាត់​កំពូល​របស់​កម្ពុជា​ផង​ដែរ សម្រាប់​រយៈពេល​បី​ឆ្នាំ​បន្ថែម​ទៀត ពី​ឆ្នាំ ២០២២ ដល់ ២០២៤ ។ មិត្ត​ហ្វូ​ន ​និយាយ​ថា ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​វិស័យ​កីឡា និង​កីឡា​អេ​ឡិច​ត្រូ​និក​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​កីឡា​នៅ​កម្ពុជា ​៕ អត្ថបទសហការ