ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ​៖ សូមកុំ​បារម្ភ ឱកាស​ការងារ​នៅ​កម្ពុជា​រាប់​សិប​ម៉ឺន​កន្លែង ​កំពុង​រង់ចាំ​បងប្អូន​ខ្មែរ​មក​ពី​ថៃ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៥​នេះ ឱកាស​ការងារ​មាន​រាប់​សិប​ម៉ឺន​កន្លែង​កំពុង​រង់ចាំ​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​បងប្អូន​ដែល​ជា​ពលករ​មក​ពី​ប្រទេស​ថៃ​។ ជាក់ស្តែង ខេត្តកំពង់ស្ពឺ មានឱកាស​ការងារ…

រាជធានី​ភ្នំពេញ​ ៖ គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៥​នេះ ឱកាស​ការងារ​មាន​រាប់​សិប​ម៉ឺន​កន្លែង​កំពុង​រង់ចាំ​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​បងប្អូន​ដែល​ជា​ពលករ​មក​ពី​ប្រទេស​ថៃ​។ ជាក់ស្តែង ខេត្តកំពង់ស្ពឺ មានឱកាស​ការងារ ៥៨, ៧២៦​នាក់ ខេត្តកណ្តាល​មាន ៨,៥៣២​កន្លែង ខេត្ត​កំពង់​ឆ្នាំ​មាន ១២, ៣៧១​កន្លែង ខេត្តកោះកុង​មាន ៧,៧០០​កន្លែង ខណៈ​ខេត្តតាកែវ​មាន ១៤,០០០​កន្លែង ខេត្តកំពង់ចាម​មាន ១,៩០០ កន្លែង ខេត្តក្រចេះ​មាន ៦,២៧៦ កន្លែង ខេត្តស្វាយរៀង​មាន ២៦,០៤៤ កន្លែង ខណៈ​រាជធានី​ភ្នំពេញ​មាន​ចំនួន ១៦,៨៤៦ កន្លែង​។ នេះ​គឺជា​ការ​បញ្ជាក់​ពី​លោក ស៊ុន មេ​សា អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​។

ជាមួយ​គ្នា​នេះ អ្នកនាំពាក្យ​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​ជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​មហា​បរ​វរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ត្រៀមលក្ខណៈ​គ្រប់គ្រាន់ ដើម្បី​ជួយ​រក​ការងារ​ធ្វើ និង​ត្រៀម​ផ្តល់​ការ​បណ្តុះបណ្តាល​បច្ចេកទេស វិជ្ជាជីវៈ​ដោយ​ឥត​គិតថ្លៃ និង​ផ្តល់​ប្រាក់​ឧ​ប​ត្ថ​ម​សម្រាប់​ពលករ​ដែល​មក​ពី​គ្រួសារ​ក្រីក្រ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ​៕ អត្ថបទសហការ