ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Zo Motors Cambodia ប្រគល់រថយន្ត​អគ្គិសនី ​ជូន​ក្រុមហ៊ុន​ វី​រៈ​ប៊ុ​ន​ថាំ​ ជា​លើក​ទី ​២

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ៣១ ខែ​ឧសភា ឆ្នាំ ២០២៥ កន្លង​ទៅ​នេះ Zo Motors…

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ៣១ ខែ​ឧសភា ឆ្នាំ ២០២៥ កន្លង​ទៅ​នេះ Zo Motors Cambodia ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ឈានមុខ​គេ​នៅ​កម្ពុជា​បាន​ប្រគល់​រថយន្ត​អគ្គិសនី​ដឹក​អ្នកដំណើរ​ជូន​ក្រុមហ៊ុន​វី​រៈ​ប៊ុ​ន​ថាំ ដែល​ជា​ក្រុម​ដ៏​ល្បីល្បាញ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​នៅ​កម្ពុជា​។ នេះ​ជា​លើក​ទី​២​ហើយ​ដែល​ក្រុមហ៊ុន​វិ​រៈ​ប៊ុ​ន​ថាំ បាន​ជាវ​រថយន្ត​អគ្គិសនី​ដឹក​អ្នកដំណើរ ១៤ កៅអី ម៉ូ​ដែល ZM4 របស់ Zo Motors Cambodia ទៅ​បម្រើ​អតិថិជន​របស់​ខ្លួន ​។ ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​បង្ហាញ​ពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ និង​ពង្រឹង​ទំនុកចិត្ត​លើ​ផលិតផល​របស់​ក្រុមហ៊ុន Zo Motors Cambodia​ ។

ការ​សម្រេចចិត្ត​បញ្ជា​ទិញ​របស់​ក្រុមហ៊ុន​វី​រៈ​ប៊ុ​ន​ថាំ ដែល​ជា​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ធំ​បំផុត​នៅ​កម្ពុជា ក្លាយជា​សញ្ញា​សំខាន់​សម្រាប់​ឧស្សាហកម្ម​នេះ​។ បន្ទាប់​ពី​ការ​ដាក់​ឲ្យ​ប្រើ​រថយន្ត​អគ្គិសនី ZM4 លើ​ផ្លូវ​ជា​លើក​ទី​១ ក្រុមហ៊ុន​បាន​កត់សម្គាល់​លើ​ការ​សន្សំ​សំចៃ​ជា​ច្រើន ដែល​ជា​ចំណុច​ជំរុញ​ការ​សម្រេចចិត្ត​ក្នុង​ការ​បញ្ជា​ទិញ​ជា​លើក​ទី​២​។ ការ​ចំណាយ​លើ​ថាមពល​ត្រឹមតែ 5​ដុល្លា​ក្នុង​មួយ​រយ​គីឡូម៉ែត្រ បង្ហាញ​ពី​ការ​សន្សំ​បាន​ជាង 50% តិច​ជាង​ការ​ប្រើប្រាស់​រថយន្ត​ម៉ាស៊ីន​ប្រេងឥន្ធនៈ​។ ចំពោះ​ការ​ចំណាយ​លើ​ការ​ថែទាំ អាច​សន្សំ​បាន​៥២% បើ​ប្រៀបធៀប​នឹង​រថយន្ត​ម៉ាស៊ីន​ប្រេងឥន្ធនៈ ដោយហេតុ​ថា រថយន្ត​អគ្គិសនី​មាន​ប្រព័ន្ធ​ម៉ាស៊ីន​មិន​ស្មុគស្មាញ​ដូច​រថយន្ត​ប្រេងឥន្ធនៈ ។

តាម​ការ​វិភាគ រថយន្ត​អគ្គិសនី​នីមួយ​ៗ បាន​ជួយ​ឲ្យ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​សន្សំ​លើ​កា​ចំណាយ​បាន​ជាង $10,000 ក្នុង​មួយ​ឆ្នាំ ដោយ​ផ្អែក​លើ​ចម្ងាយ​បើកបរ​ជា​មធ្យម​ប្រចាំ​ថ្ងៃ​ប្រមាណ 400 គីឡូម៉ែត្រ​។ ការ​ផ្លាស់​ប្តូរ​ទៅ​ប្រើ​រថ​អគ្គិសនី​ក៏​មាន​ឥទ្ធិពល​លើ​បរិស្ថាន​យ៉ាង​ធំ​ផង​ដែរ ដែល​រថយន្ត​នីមួយ​ៗ​បាន​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន CO₂ ចំនួន 12 តោន​ក្នុង​មួយ​ឆ្នាំ ស្មើនឹង​សមត្ថភាព​ស្រូប​កាបូន​របស់​ដើមឈើ​ពេញវ័យ​ប្រមាណ​550​ដើម​។ លើស​ពី​នេះ អ្នកដំណើរ​ក៏​មាន​ផាក​សុក​ភាព​ជាង​មុន​យ៉ាងច្រើន​ផង​ដែរ​៖ កម្រិត​សំឡេង​ក្នុង​ខាងក្នុង​រថយន្ត​បាន​កាត់​បន្ថយ​ពី 78 ដេស៊ីបែល ដល់​ត្រឹមតែ 58​ដេស៊ីបែល​ដែល​ទទួល​បានការ​កោត​ស​សើរ​ពី​សំណាក់​អតិថិជន​ជា​ច្រើន ​។

ភាព​ជោគជ័យ​នៃ​រថយន្ត​អគ្គិសនី Zo Motors Cambodia រីក​ចម្រើន​បាន​ដោយសារ​តែ​បណ្តាញ​ស្ថានីយ៍​បញ្ចូល​ថាមពល​កំពុង​ពង្រីក​យ៉ាង​ឆាប់រហ័ស​នៅ​កម្ពុជា​។ គម្រោង​ត្រឹម​ខែសីហា ឆ្នាំ ២០២៥​នេះ ក្រុមហ៊ុន Zo Motors Cambodia នឹង​បង្កើត​ស្ថានីយ​បញ្ចូល​ថាមពល​ល្បឿន​លឿន ចំនួន ២៦ កន្លែង នៅ​បណ្តោយ​ផ្លូវជាតិ​ទាំងអស់ ហើយ​មាន​ផែនការ​ដំឡើង​បន្ថែមចំនួន ១២០ ស្ថានីយ​ទៀត ត្រឹម​ចុងឆ្នាំ ២០២៦​។ ការ​ពង្រីក​បណ្តាញ​នេះ មាន​គោលបំណង​ធានា​ថា រថយន្ត​អគ្គិសនី​ទាំងអស់​នឹង​មាន​ស្ថានីយ​បញ្ចូល​ថាមពល​មួយ​រាល់​៥០​គីឡូម៉ែត្រ ដើម្បី​ផ្ដល់​ការ​គាំទ្រ​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​ការ​ធ្វើ​ដំណើរ ​។

ក្រុមហ៊ុន Zo Motors Cambodia កំពុង​ចូលរួម​លើកកម្ពស់​វិស័យ​ដឹក​ជញ្ជូន​តាម​រយៈ​ការ​ផ្តល់​ផលិតផល​មានគុណ​ភាព​ខ្ពស់ ជួយ​សន្សំ​សំចៃ ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា និង​ជួយ​កាត់​បន្ថយ​ការ​សាយភាយ​ផ្សែង​ពុល​ទៅ​បរិស្ថាន​ ៕ អត្ថបទសហការ