
ក្រុមហ៊ុន ខេ (ខេមបូឌា) បើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៉ីស៊ូហ្ស៊ុ សាខាទី ៣ នៅខេត្តកំពង់ចាម
រាជធានីភ្នំពេញ ៖ នៅថ្ងៃច័ន្ទ ទី 16 ខែមិថុនា ឆ្នាំ 2025 ខាងមុខនេះ ក្រុមហ៊ុន…
រាជធានីភ្នំពេញ ៖ នៅថ្ងៃច័ន្ទ ទី 16 ខែមិថុនា ឆ្នាំ 2025 ខាងមុខនេះ ក្រុមហ៊ុន…
រាជធានីភ្នំពេញ ៖ នៅថ្ងៃច័ន្ទ ទី 16 ខែមិថុនា ឆ្នាំ 2025 ខាងមុខនេះ ក្រុមហ៊ុន ខេ (ខេមបូឌា) នឹងធ្វើការបើកដំណើរការសាកល្បង អគារតាំងបង្ហាញរថយន្ត អ៉ីស៊ូហ្ស៊ុ សាខាទី ៣ ដែលមានទីតាំងស្ថិតនៅចំកណ្ដាលក្រុងកំពង់ចាម ខាងលិចរង្វង់មូលស្ពានគីហ្សូណា ចម្ងាយ ៣០០ម៉ែត្រ នៅលើផ្លូវជាតិលេខ ៧ ផ្ទះលេខ ៥០, សង្កាត់វាលវង់, ក្រុងកំពង់ចាម, ខេត្ដកំពង់ចាម ។ ការពង្រីកសាខាបន្ថែមនេះ គឺបានបង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍន៏លើផ្នែកធនធាន និងសេដ្ឋកិច្ចរបស់ខេត្ត ដែលជាសក្តានុពលនៃការរីកចម្រើនរបស់ខ្លួនផងដែរ ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នអគារតាំងបង្ហាញរថយន្ត អ៉ីស៊ូហ្ស៊ុ មានចំនួន 3 សាខា ដូចជាសាខារាជធានីភ្នំពេញ ទល់មុខព្រលានយន្តហោះពោធិ៍ចិនតុង, សាខាខេត្តបាត់ដំបង ស្ថិតនៅផ្លូវជាតិលេខ 5 ខាងជើងលោកតាដំបងគ្រញូង ចម្ងាយ 300m ហើយនេះជាសាខាទី 3 ខេត្តកំពង់ចាម ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខេ (ខេមបូឌា) ជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្ដាច់មុខរថយន្ត អ៉ីស៊ូហ្ស៊ុ នៅកម្ពុជា ។ រថយន្ត អ៉ីស៊ូហ្ស៊ុ គឺជារថយន្តរបស់ប្រទេសជប៉ុន ជាអ្នកឯកទេស មានបទពិសោធន៍ជាង ១០០ឆ្នាំ លើការផលិតម៉ាស៊ីនម៉ាស៊ូត ដែលមានការទទួលស្គាល់លើភាពធន់ រឹងមាំ សន្សំសំចៃខ្ពស់ អាយុកាលប្រើប្រាស់បានយូរ ចំណាយតិចក្នុងការថែទាំ និងចរាចរណ៍លើទីផ្សារជាង ១៥០ ប្រទេស ជុំវិញពិភពលោក ។
ក្រុមការងារ និងអគារតាំងបង្ហាញថ្មីរថយន្ត អ៉ីស៊ូហ្ស៊ុ សាខាខេត្តកំពង់ចាម បានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ដល់ជូនរថយន្តដែលមានគុណភាព និងសេវាកម្មដ៏ល្អបំផុតសម្រាប់ប្រជាជនដែលលក់រស់នៅក្នុង និងជុំវិញខេត្តកំពង់ចាម ដែលនិយមចូលចិត្តរថយន្តថ្មី ខ្លាញ់គោ ប្រភេទភីកអាប់ និងរថយន្តលក្ខណៈគ្រួសារ ផ្តល់ជូននូវតម្លៃសមរម្យ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន មកលើរថយន្ត អ៊ីស៊ូហ្ស៊ុ ដែលលក្ខណៈពិសេសទំនើបៗ, មានភាពធំទូលាយ, សុវត្ថិភាព, មានគុណភាពខ្ពស់ និងផ្តោតទៅលើសេវាកម្មជូនអតិថិជនជាពិសេសផងដែរ ។
ក្នុងនោះផងដែរ ដើម្បីជាការអបអរសាទរក្នុងការបើកសាកល្បងអគារតាំងបង្ហាញ រថយន្ត អ៉ីស៊ូហ្ស៊ុ សាខាថ្មី នៅខេត្តកំពង់ចាមនេះ ក្រុមហ៊ុនក៏បានផ្ដល់ជូននូវប្រម៉ូសិនដ៏ធំសម្បើម សរុបរហូតដល់ $2,000!!!
លោកអ្នកដែលចាប់អារម្មណ៍ អាចសាកសួរព័ត៌មាននៅអគារតាំងបង្ហាញផ្ទាល់ ឬតាមរយៈលេខទូរស័ព្ទ និងបើកបរសាកល្បង ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ជាច្រើនផងដែរ ។
🚗 ISUZU D-MAX V-CROSS តម្លៃពិសេសចាប់ពី $49,500
🚗 ISUZU D-MAX 4×4 ថ្មី! តម្លៃពិសេសចាប់ពី $39,900
🚗 D-Max Hi-Lander តម្លៃត្រឹមតែ $42,500
🚗 MU-X តម្លៃចាប់ពី $59,900
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ ៖
សាខាខេត្តកំពង់ចាម ៖
ទូរសព្ទ័មកលេខ ៖ 092 211 100
អាសយដ្ឋាន ៖ ខាងលិចរង្វង់មូលស្ពានគីហ្សូណាចម្ងាយ ៣០០ម៉ែត្រ
ចុះឈ្មោះបើកបរសាកល្បង ៖ isuzu-kcambodia.com/test-drive-kh
ចូលទៅកាន់គេហទំព័រ ៖ isuzu-kcambodia.com ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ