ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Emart24 ហាងលក់រាយទំនិញកូរ៉េ ប្រកាសគាំទ្រ និងស្វែងរកកសិករ និងអាជីវករ ដែលមានផលិតផលក្នុងស្រុកដើម្បីដាក់លក់ !

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ថ្ងៃទី ១៣ ខែមិថុនា ២០២៥ ដើម្បីគាំទ្រផលិតផលក្នុងស្រុក ​អោយខ្មែររីកចម្រើនពឹងផ្អែកខ្លួនឯង ក៏ដូចជាជំរុញការផលិត ផលិតផលនិងការប្រើប្រាស់ផលិតផលក្នុងស្រុក…

រាជធានីភ្នំពេញ ៖ ថ្ងៃទី ១៣ ខែមិថុនា ២០២៥ ដើម្បីគាំទ្រផលិតផលក្នុងស្រុក ​អោយខ្មែររីកចម្រើនពឹងផ្អែកខ្លួនឯង ក៏ដូចជាជំរុញការផលិត ផលិតផលនិងការប្រើប្រាស់ផលិតផលក្នុងស្រុក ហាងលក់ទំនិញកូរ៉េ emart24 សូមធ្វើការគាំទ្រក្នុងការផ្តួចផ្តើមគំនិត គាំទ្រ លើកស្ទួយ និងប្រើប្រាស់ផលិតផលក្នុងស្រុកអោយមានការរីកចម្រើនកាន់តែប្រសើរឡើង ។ ក្នុងឱកាសនេះដែរ ដើម្បីចូលរួមជាចំណែកក្នុងការលើកស្ទួយផលិតផលជាតិ emart24 សូមធ្វើការប្រកាសទៅដល់បងប្អូនជនរួមជាតិ ដែលជាកសិករ និងអាជីវករលក់ទំនិញ និងផលិតទំនិញក្នុង​ស្រុកទាំងអស់ទំនាក់ទំនងមកកាន់ ហាងលក់ទំនិញ emart24 យើងតាមរយៈលេខទូរស័ព្ទ 085 333 284 ដើម្បីដាក់តាំងលក់ទំនិញ ក្នុងគោលបំណងបម្រើតម្រូវការប្រជាជនកម្ពុជា ។

គួរបញ្ចាក់ផងដែលថា ហាងលក់ទំនិញ emart24 មានប្រភពមកពីប្រទេសកូរ៉េ ដែលបង្កើតឡើងដោយក្រុមហ៊ុនយក្យ shinsegae ដែលក្តោបគ្រប់វិស័យនៅប្រទេសកូរ៉េជាច្រើនដូចជា វិស័យលក់រាយ និងបោះដុំខ្នាតធំ វិស័យម្ហូបអាហារ វិស័យសណ្ឋាគារ វិស័យអភិវឌ្ឍអចលនទ្រព្យ ហើយបច្ចុប្បន្នក្រុមហ៊ុនយក្សនេះបានមកធ្វើការវិនិយោគបើកហាងលក់ទំនិញ emart24 នៅប្រទេសកម្ពុជា ។

នេះគឺជាពេលវេលាដ៏មានមោទនភាពនេះ នឹងបង្កើនអោយមានសន្ទុះនៃចូលរួមគាំទ្ររបស់ប្រជាពលរដ្ឋជាចំណែកក្នុងការលើកស្ទួយអោយផលិតផលក្នុងស្រុករបស់យើងកាន់តែមានការកើនឡើង ដើម្បីឯករាជ្យសេដ្ឋកិច្ចជាតិ វឌ្ឍនភាពជាតិ ហើយ emart24 នឹងបន្តររក្សានូវគោលជំហរគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបសរាជរដ្ឋាភិបាលកម្ពុជា ។

សម្រាប់លោកអ្នកដែលមានបំណងនិងចំណាប់អារម្មណ៍ក្នុងការសហការបើកហាង emart24 ឬស្នើដាក់ទីតាំងជួលលោកអ្នកអាចធ្វើការទំនាក់ទំនងទៅកាន់លេខ 078 222 710 សម្រាប់ព័ត៌មានបន្ថែម ។​ លោកអ្នកអាចទទួលបាននូវបទពិសោធន៍ទិញទំនិញ ដែលងាយស្រួលទៅតាមទីតាំងដែលនៅជិតលោកអ្នកបំផុតដូចខាងក្រោម ៖

​សាខាទី ១ : បឹងកេងកង – 078 222 756

សាខាទី ២ : ទួលស្លែង – 078 222 517

សាខាទី ៣ : ខេមកូ ស៊ីធី- 078 222 535

សាខាទី ៤: ចំការដូង- 078 222 658

សាខាទី ៥ : អូឡាំពិក- 017 608 080 ៕ អត្ថបទសហការ