ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ ខេមបូឌា តាំងបង្ហាញរថយន្ត នីសាន់ MAGNITE ស៊េរីថ្មី (ALL NEW NISSAN MAGNITE)

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនតាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី (Tan Chong Motor…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនតាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី (Tan Chong Motor (Cambodia) Pty. Ltd. (ហៅថា “ធីស៊ីអេមស៊ី (TCMC)”) ដែលជាក្រុមហ៊ុនលក់ និងចែកចាយផ្ដាច់មុខរថយន្ត នីសាន់ នៅ​ព្រះរា​ជា​ណា​ច​ក្រក​ម្ពុជា និងជាបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងនៃ ក្រុមហ៊ុនតាន់ចុងម៉ូធ័រហូលឌីងប៊័រហាដ (ប្រ​ទេស​​ម៉ាឡេស៊ី​)​ បានរៀបចំ ព្រឹត្តិការណ៍តាំងបង្ហាញរថយន្ត នីសាន់ MAGNITE ស៊េរីថ្មី ​ប្រណិត​កម្រិ​ត​កំពូ​ល សម្រាប់ទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងព្រឹត្តិការណ៍តាំងបង្ហាញរថយន្តស៊េរីទំនើបរបស់ Nissan កាលពីល្ងាចថ្ងៃទី ១៣ មិថុនា ២០២៥ ក្នុ​ង​ផ្សារ​ទំនើបអ៉ីអនសែនសុខ លោក ហួត គឹមម៉េង ប្រធានគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន តាន់ចុងម៉ូធ័រ ខេមបូឌា ភីធីវាយ អិលធីឌី បានមានប្រសាសន៌ថា “យើងពិតជាមានក្ដីរំភើបក្រៃលែង ក្នុងការនាំមកជូនរថយន្ត នីសាន់ MAGNITE ស៊េរីថ្មី ដែលជាការរួមបញ្ចូលគ្នានៃការរចនាដ៏ទំនើប ជាមួយបច្ចេកវិទ្យាច្នៃប្រឌិតកម្រិតខ្ពស់ និង​ប​ច្ចេកវិទ្យាឆ្លាតវៃដើម្បីផ្តល់នូវរថយន្ត Magnite ដ៏ល្អបំផុតសម្រាប់ក្រុមគ្រួសារ ឬស​ម្រាប់​លោ​ក​អ្ន​កដែ​ល​ស្វែ​​ង​រកទិញរថយន្តលើកដំបូងដើម្បីជាមធ្យាបាយធ្វើដំណើរប្រចាំថ្ងៃក្នុងក្រុង ។

លោកបន្តថា ចាប់តាំងពីការបើកសម្ពោធលើកដំបូងរបស់វាក្នុងខែធ្នូ ឆ្នាំ 2020 មក រថយន្ត នីសាន់ MAGNITE បាន​ធ្វើឱ្យមានការសម្គាល់នូវវត្តមានរបស់វានៅក្នុងទីផ្សារអន្តរជាតិជាង 65 ជាមួយនឹងការលក់ច្រើនជាង 150,000 គ្រឿងរហូតមកដល់បច្ចុប្បន្ន ។ នេះគឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Nissan ក្នុងការកសាងយានជំនិះប្រកបដោយភាពច្នៃប្រឌិត និងគុណភាពខ្ពស់ ដែល​បំពេញ​តម្រូវ​ការ​រប​ស់​អ្ន​ក​បើ​ក​បរនាពេលបច្ចុប្បន្ន មិនថាពួកគេនៅទីណាក៏ដោយ ។

រចនាឡើងស្រស់ស្អាតជាមួយបច្ចេកវិទ្យាទំនើប

រថយន្ត នីសាន់ Magnite គឺជារថយន្តប្រភទ SUV ខ្នាតតូចដ៏ទាក់ទាញ ជាមួយនឹងរចនា​បទ​ផ្នែក​ខា​ង​ក្រៅដ៏​​រឹង​មាំ ​បំពាក់ជាមួយប៉ាណាមុខរាងជាសម្បុកឃ្មុំពីរពណ៌ និងអំពូល LED មុខក្រោយភ្លឺរលោង ជាមួយ​យ៉ា​ន់​ក​ង់អា​លុ​​យមីញ៉ូមទំហំ ១៦អ៊ីញពីរពណ៌ស្អាតបែបស្ព័រ ខណ:ដែ​លកា​ង​ដំ​បូ​លខា​ង​មិ​ន​​ត្រឹ​មតែ​ប​​ន្ថែម​​ភាព​ស្រ​ស់​ស្អា​ត​ប៉ុ​ណ្ណោះទេវាថែមទាំងអាចដាក់អីវ៉ាន់បានទៀតផង ។

ផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងម៉ត់ចត់ជាមួយនឹងស្បែកពីរពណ៌ កាត់ផ្ទៃតាបទ្បូ និងផ្នែកទ្វារ ដែលប​ង្ហាញ​ពីភាពប៉ិនប្រសប់ខ្ពស់ ។ ចំណុចនីមួយៗឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន នីសាន់ ​ក្នុងកា​​រស​ម្រិ​ត​ស​ម្រាំ​ង ធ្វើអោយកាន់តែប្រសើរទ្បើង ។ សូម្បីតែកៅអីក៏បំពាក់ដោយគ្រឿ​ងស្បែ​កប្រ​ណិត​ដែ​លត្រូ​វបា​ន​បំ​ពា​ក់​ជា​មួយនឹងបច្ចេកវិទ្យាការពារកំដៅថ្ងៃ (Heat Guard) ដែលកាត់បន្ថយការស្រូបយកកំដៅ ដើម្បី​ឱ្យកៅ​អី​ត្រ​ជាក់ ​និងកាន់តែងាយស្រួលក្នុងការបើកបរគ្រប់លក្ខខណ្ឌអាកាសធាតុ។ វាជាបច្ចេ​កវិ​ទ្យា​ដំ​បូ​ង​គេ​នៅក្នុ​ង​ទីផ្សា​រ​​ប​ច្ចុប្បន្ន ។

បង្កើនអារម្មណ៍របស់អ្នកកាន់តែប្រសើរជាងមុនជាមួយភ្លើងបំភ្លឺតាបឡូមាន ៤ ពណ៌ សម្រាប់ជ្រើសរើស លោក​អ្នក​អា​ចជ្រើសរើសទៅតាមបរិយាកាសនិងអារ​ម្មណ៌របស់​លោ​ក​អ្នក​ ។​ លោ​ក​អ្នក​អាច​កំ​ណ​ត់​ភ្លើ​ង​ពណ៌​​មាន​ចំ​ន​ង់ចំណូលចិត្ត ។រថយន្តនីសាន់ Magnite មិនត្រឹមតែទាន់សម័យប៉ុណ្ណោះទេ ថែមទាំងឆ្លាតវៃទៀតផង ។ លើស​ពីនេះ​ទៅ​ទៀត​រ​​ថ​​យ​ន្តនីសាន់ Magnite បានបញ្ចូលជាមួយបច្ចេកវិទ្យាទំនើបដូចជា បញ្ជាបញ្ឆេះម៉ាស៊ីនពីចម្ងាយ ដើ​រចា​ក​ចេ​ញ​ពី​រថយន្តចាក់សោទ្វារដោយស្វ័យប្រវត្តិ ដើរចូលរថយន្តដោះសោទ្វារដោយស្វ័យប្រវត្តិ ជាបច្ចេ​ក​វិ​ទ្យា​ដំ​បូ​ង​ដែល​ត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការរបស់អ្នក និងឆ្លើយ​ត​ប​ទៅ​នឹ​ងកា​រ​រ​ស់​នៅ​តា​ម​បែ​ប​ទំ​នើប​ស៊ី​វិ​ល័យ​ ។​

ប្រសិទ្ធិភាពនៃម៉ាស៊ីន

ថយន្ត នីសាន់ Magnite បានបំពាក់ដោយម៉ាស៊ីន turbocharged  ដែលផ្ត​​ល់​នូ​វ​តុ​ល្យភា​ព​ដ៏​ល្អ​ឥ​ត​ខ្ចោះ​ក្នុ​ងកា​រ​ប​ង្កើ​ន​ល្បឿន​ និងសន្សំសំចៃប្រេង ។ ម៉ាស៊ីនត្រូវបានបំពាក់បច្ចេកវិទ្យា Mirror Bore Coating Technology ដែល​បានកែសម្រួលពីកំពូលរថយន្ត នីសាន់ GT-R ។ ការបង្កើតថ្មីនេះជួយកាត់បន្ថយការកកិតរបស់ម៉ាស៊ីន និងធ្វើអោយប្រសើរឡើងនូវការគ្រប់គ្រងកំដៅ បង្កើនប្រសិទ្ធភាព និងធន់ជាងមុន។ វាជាបច្ចេ​កវិ​ទ្យា​ពិ​សេ​ស​នៃ​​រ​ថ​យ​ន្ត​ទំនើ​ប ដែលលោកអ្នកកំពុងស្វែងរក ឥឡូវនេះនៅក្នុងរថយន្ត នីសាន់ Magn​it​e ។

ប្រព័ន្ធតាមដានទិដ្ឋភាព 360 ដឺក្រេ

រថយន្ត នីសាន់ Magnite បានបំពាក់មកជាមួយពោងសុវត្ថិភាពចំនួនប្រាំមួយ និងគ្រោង​តួ​រថ​យ​ន្ត​ផលិ​ត​ពីដែ​ក​តា​ន់ 67% បង្កើននូវភាពរឹងមាំនៃរថយន្ត ផ្តល់នូវការការពារអ្នករួមដំណើរបានប្រសើរជាងមុន ។ ប្រ​ព័​​ន្ធតាមដានទិដ្ឋភាព 360 ដឺក្រេដែលអាចអោយអ្នកមើលឃើញទិដ្ឋភាពជុំវិញរថយន្ត ងាយ​ស្រួល​ពេ​ល​បើ​ក​ប​រនៅកន្លែងចង្អៀត ។ មុខងារសុវត្ថិភាពកម្រិតខ្ពស់ផ្សេងទៀត រួមមា​នក​ញ្ចក់​មើ​ល​ខា​ង​ក្រោ​យ​ដែ​​ល​កាត់​បន្ថយ​ពន្លឺចាំងដោយស្វ័យប្រវត្តិ ពីភ្លើ​ងរ​ថ​យ​ន្ត​នៅខាងក្រោ​យរ​ថ​យ​ន្ត​រ​ប​ស់​អ្ន​ក​ដែ​ល​ផ្ត​​ល់​នូ​វ​ផា​សុ​ក​ភា​ពក្នុ​ង​កា​រ​បើកបរ និងមើលឃើញច្បាស់ក្នុងពេលបើកបរពេលយប់។ វាក៏​ត្រូវ​បា​ន​បំ​ពា​ក់​ជា​មួយ​នឹ​ង​ប្រព័​ន្ធ​ត្រួ​ត​ពិ​និត្យ​សម្ពា​ធខ្យល់ក្នុងសំបកកង់ (TPMS) ដែលបង្ហាញសម្ពាធខ្យល់ក្នុងកង់រថយន្តក្នុងពេលវេលាជាក់ស្តែង និងជូនដំណឹ​ងដល់អ្នកបើកបរប្រសិនបើវាធ្លាក់ក្រោមកម្រិតមធ្យម ។

ប្រព័ន្ធតាមដានទិដ្ឋភាព 360 ដឺក្រេ ផ្តល់ជូននូវប្រព័ន្ធហ្រ្វាំងកម្រិតខ្ពស់ រួមមាន ប្រព័ន្ធការពា​រកុំ​អោ​យ​ជាប់​គាំ​ង​ហ្វ្រាំ​អ​  Anti-Lock Braking System ប្រព័ន្ធហ្រ្វាំង (ABS), ប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិច Electronic Brake Force Distribution (EBD) និងប្រព័ន្ធជំនួយហ្វ្រាំង Brake Assist (BA) ដែលជួយ​ពង្រឹ​ង​ក​ម្លាំ​ងប​ញ្ឈ​ប់​រ​បស់​រ​ថយន្ត និងដំណើរការដោយសុវត្ថិភាព ។ វាក៏បានបំពាក់មកជាមួយប្រព័ន្ធទប់លំនឹងរថយន្ត (VDC) ដើ​ម្បី​ធានា​បា​ននូវស្ថេរភាព និងការគ្រប់គ្រងលំនឹងនៃការបើកបរ និងប្រព័ន្ធជំនួយពេលឡើងចំណោត (HSA) ។ បច្ចេកវិទ្យា​ទំនើបៗទាំងអស់នេះហើយដែល​​​ផ្តល់អោយលោកអ្ន​កនូវ​កា​របើ​ក​ប​រ​ប្រក​ប​ដោ​យសុ​វ​ត្ថិ​ភា​ព​និ​ង​មា​នទំនុកចិត្ត ។

រថយន្ត នីសាន់ Magnite មាន 4 ពណ៌សម្រាប់ជ្រើសរើស រួមមានពណ៌ទឹកក្រូចលាយ ខ្មៅ ពណ៌ប្រផេះ​លាយ​ខ្មៅ ពណ៌ស​លាយខ្មៅ និងពណ៌ក្រហមលាយខ្មៅ ។ រថយន្តនីសាន់ Magnite ក៏ភ្ជាប់មកជាមួយការធានា រយៈពេល 3 ឆ្នាំ ឬ 100,000km ដែលផ្តល់ឱ្យអ្នកនូវ ទំនុកចិត្ត ។ សូមអញ្ជើញទៅទស្សនានៅសាលតាំងបង្ហាញរថយន្តនីសាន់ ដែលនៅជិតបំផុត និងធ្វើការ​បើ​ក​បរ​សា​កល្បងរថយន្ត នីសាន់ Magnite ដោយផ្ទាល់ដើម្បីទទួលបានបទពិសោធន៍ល្អៗ ។

សូមចូ​ល​ទស្សនា សាលតាំងបង្ហាញរថយន្តនីសាន់ នៅជិតលោកអ្នកបំផុត ដើម្បីបើកបរសាកល្បង ឬ ទូរស័ព្ទ ណា​ត់ជួបដើម្បីទទួលបានបទពិសោធន៍ពី រថយន្តនីសាន់ Magnite ស៊េរីថ្មី ។

សម្រាប់ព័ត៌​មានបន្ថែមអំពី ម៉ូឌែលរថយន្ត នីសាន់ ក្នុងប្រទេសកម្ពុជា សូមចូលគេហទំព័រនីសាន់ខេមបូឌាតាម www.nissan.com.kh/ ឬ តាមដានផេកហ្វេសប៊ុករបស់ នីសាន់ខេមបូឌា fb.com/CambodiaNissan/  ៕ អត្ថបទសហការ