ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ បើកដំណើរការសាខា​ឫស្សីកែវ (ផ្លូវ ៥៩៨) និងសាខាពោធិ៍ចិនតុង (ផ្លូវ ២០០៤) ដំណាលគ្នា និងផ្តល់អាហារូបករណ៍ ៥០%សម្រាប់សិស្ស ១០០ នាក់ដំបូង

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ដើម្បីអបអរបើកដំណើរការសាខាថ្មីពីរដំណាលគ្នា សាលារៀនវ៉េស្ទឡាញន៍ ផ្តល់អាហារូបករណ៍ពិសេស ៥០% គ្រប់កម្មវិធីសិក្សា​ សម្រាប់សិស្ស ១០០នាក់ដំបូង ចំពោះការចុះឈ្មោះចូលរៀនសាខាឫស្សីកែវត្រឹមថ្ងៃទី…

រាជធានីភ្នំពេញ ៖ ដើម្បីអបអរបើកដំណើរការសាខាថ្មីពីរដំណាលគ្នា សាលារៀនវ៉េស្ទឡាញន៍ ផ្តល់អាហារូបករណ៍ពិសេស ៥០% គ្រប់កម្មវិធីសិក្សា​ សម្រាប់សិស្ស ១០០នាក់ដំបូង ចំពោះការចុះឈ្មោះចូលរៀនសាខាឫស្សីកែវត្រឹមថ្ងៃទី ៣០ ខែមិថុនា​ និងសាខាពោធិ៍ចិនតុងត្រឹមថ្ងៃទី ១៥ ខែកក្កដាខាងមុខនេះ ។

សាលារៀនទទួលចុះឈ្មោះចូលរៀនពីថ្ងៃនេះតទៅ សូមទំនាក់ទំនងសាខាឫស្សីកែវតាមរយៈលេខទូស័ព្ទ 015 337 123 ឬតេឡេក្រាម https://t.me/Customerservice_WLS_RSK  ស្ថិននៅផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ ១ ខណ្ឌឫស្សីកែវ ទល់មុខបុរីវិមានភ្នំពេញ និងនៅជាប់អគារគណៈកម្មការមូលបត្រកម្ពុជា ឬចុចទីតាំង https://shorturl.at/OPHzm។  | រីឯសាខាពោធិ៍តុងលេខទូស័ព្ទ 015 953 123 ឬតេឡេក្រាម https://t.me/Customerservice_WLS_RSK  ស្ថិនៅបណ្តោយផ្លូវ ២០០៤ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ​ ទល់មុខកងពលតូចដឹកជញ្ជូនលេខ៩៩ ឬចុច https://shorturl.at/QAe8S

ចំពោះសាខាថ្មីទាំង ២ នេះ មានកម្មវិធីចំណេះទូទៅខ្មែរ កម្មវិធីភាសាអង់គ្លេសទូទៅ និងកម្មវិធីភាសាចិនចាប់ពីកម្រិតមត្តេយ្យ ដល់ទី ១២ ហើយទទួលចុះឈ្មោះចូលរៀនចាប់ពីកុមារអាយុ ២ឆ្នាំកន្លះឡើងទៅ ។

គួរបញ្ជាក់ថា ក្រៅពីអនុវត្តកម្មវិធីសិក្សាគោលស្របតាមក្រសួងអប់រំ យុវជន និងកីឡា សាលារៀនបានកែលម្អ និងរៀបចំកម្មវិធីសិក្សា និងសេវាកម្មអប់រំ ដើម្បីឆ្លើយតបឱ្យកាន់តែប្រសើរឡើងក្នុងការរៀបចំអនាគតសិស្សានុសិស្ស ស្របតាមការវិវត្តន៍យ៉ាងឆាប់រហ័សនៃពិភពលោក និងសង្គមជាតិ ។ សាលាបានផ្តោតសំខាន់លើជំនាញសម្រាប់សតវត្សរ៍ទី ២១ ដែលមានរួមទាំង៖ជំនាញទំនាក់ទំនង ជំនាញធ្វើការជាក្រុម ជំនាញគិតបែបច្នៃប្រឌិត និងជំនាញគិតវិភាគបែបស៊ីជម្រៅ កម្មវិធីអភិវឌ្ឍអត្តចរិត និងភាពជាអ្នកដឹកនាំ  ចំណេះដឹងហិរញ្ញវត្ថុ  សហគ្រិនភាព ជំនាញកុំព្យូទ័រ បច្ចេកវិទ្យា និងឌីជីថល និងបំណិនជីវិតនានាដែលចាំបាច់សម្រាប់សិស្សក្នុងការបន្តការសិក្សា ធ្វើការ និងប្រកបមុខរបរដោយជោគជ័យ ។

ទន្ទឹមនឹងនេះដែរ សាលារៀនបញ្ចូលកម្មវិធីកីឡានិងសិល្បៈ សេវាប្រឹក្សាយោបល់សិក្សានិងសុខភាពផ្លូវចិត្ត សិក្ខាសាលាអប់រំ និងការតម្រង់ទិសអាជីពការងារសម្រាប់សិស្ស ការផ្លាស់ប្តូរបទពិសោធសិក្សាក្រៅប្រទេស និងអាហារូបករណ៍សិក្សាក្នុងនិងក្រៅប្រទេសជាច្រើន ។

លើសពីនេះ ដើម្បីជួយបង្កើនគុណភាពសិក្សារបស់សិស្សានុសិស្សឱ្យកាន់តែប្រសើរឡើង សាលារៀនបានបន្ថែមបច្ចេកវិទ្យាអប់រំ រៀននិងបង្រៀនតាមប្រព័ន្ធអនឡាញ ដូចជា៖ សង្កប្បៈ ( Sangapac) សម្រាប់សិស្សថ្នាក់ទី ១ ដល់ទី ៤,​ E-school សម្រាប់សិស្សថ្នាក់ទី ៩ ដល់ទី ១២ និងDesdopi សម្រាប់សិស្សថ្នាក់ទី ៧ ដល់ទី ១២ ។

សូម​ជម្រាប​ថា សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ គឺជា​បណ្តាញ​គ្រឹះស្ថាន​អប់រំ របស់​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​២០០៨ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ មាន​សាខា​ចំនួន​ ១៥ ក្នុង​រាជធានី​ភ្នំពេញ ​ខេត្តបាត់ដំបង និងខេត្តបាត់ដំបង និង​មាន​សិស្ស​សរុប ១៥០០០​ នាក់ ​។ ចំពោះ​ទីតាំង​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​មាន​ ៖ សាខា​សន្ធរ​ម៉ុ​ក សាខា​ទួល​ទំពូង សាខា​ច្បារ​អំពៅ សាខា​ទួល​ស្វាយព្រៃ សាខា​ទួលសង្កែ សាខា​ភ្នំពេញ​ថ្មី សាខា​ដូនពេញ សាខា​ចំការ​ដូង សាខា​ព្រែក​លៀប សាខា​បាត់ដំបង សាខា​តា​ខ្មៅ សាខា​ក្រុងច្បារមន សាខាឈូកមាស សាខាឫស្សីកែវ និងសាខាពោធិ៍តុង​ ៕ អត្ថបទសហការ