ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មន្រ្តីជំនាញនៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​ចូលរួមវេទិកា​ស្ដី​ពី ​«ការ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​កម្ពុជា»

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​ពេទ្យ​ការងារ និង​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចូលរួម ក្នុង​វេទិកា​ភាគី​ពាក់ព័ន្ធ​ស្ដី​ពី “​ការ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​កម្ពុជា…

រាជធានី​ភ្នំពេញ​ ៖ មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​ពេទ្យ​ការងារ និង​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចូលរួម ក្នុង​វេទិកា​ភាគី​ពាក់ព័ន្ធ​ស្ដី​ពី “​ការ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​កម្ពុជា ដោយ​ផ្ដោត​លើ​សុវត្ថិភាព និង​សុខភាព​ការងារ ” ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២៥ នៅ​សណ្ឋាគារ ហ៊ី​ម៉ា​វ៉ា​រី​ ។

វេទិកា​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ ​មជ្ឈមណ្ឌល​អាម៉េរិក​កាំ​ង ​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ ធ្វើ​ឡើង​ក្នុង​គោលបំណង​ស្វែង​យល់​អំពី​ការ​អនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ​សុវត្ថិភាព និង​សុខភាព​ការងារ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ពិភាក្សា​លើ​អនុសាសន៍​រួម​គ្នា​ក្នុង​ការ​លើកកម្ពស់​លក្ខខណ្ឌ​សុវត្ថិភាព និង​សុខភាព​ការងារ ជា​ពិសេស​ឆ្លើយ​តប​ជាមួយ​ភាព​តានតឹង​ដោយ​កម្ដៅ​នៅ​កន្លែង​ការងារ ​។

ក្នុង​វេទិកា​ដែល​មាន​អ្នកចូលរួម​ប្រមាណ ៣០០​នាក់ តំណាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មក​ពី​នាយកដ្ឋាន​ពេទ្យ​ការងារ និង​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) បាន​គូសបញ្ជាក់​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​ការ​លើកកម្ពស់​លក្ខខណ្ឌ​សុវត្ថិភាព និង​សុខភាព​ការងារ​នេះ តាម​រយៈ​ការ​ដាក់​ចេញ​នូវ​ផែនការ​អភិវឌ្ឍ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ២០២៤-២០២៨ ​ព្រមទាំង​សមិទ្ធផល​ថ្មី​ៗ​របស់​ក្រសួង​ដែល​បាន​នឹង​កំពុង​អភិវឌ្ឍ និង​សម្រេច​បាន​រួម​មាន​ជា​អាទិ៍ សេចក្តីព្រាងច្បាប់​ស្ដី​ពី​សុវត្ថិភាព និង​សុខភាព​ការងារ និង​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​សុវត្ថិភាព និង​សុខភាព​ការងារ ដែល​បម្រើ​ឱ្យ​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​សុវត្ថិភាព និង​សុខភាព​ការងារ តាម​រយៈ​ការ​ផ្តល់​ការ​បណ្តុះបណ្តាល​ទាំង​ទ្រឹស្តី និង​អនុវត្ត​ជាក់ស្តែង ​។

បន្ថែម​ពី​នេះ ប្រធានបទ​ស្ដី​ពី​ការ​អនុវត្ត​ពាក់ព័ន្ធ​សុវត្ថិភាព និង​សុខភាព​ការងារ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​ ក៏​ត្រូវ​បាន​គូស​រំលេច​ទៅ​កាន់​អង្គពិធី​ផង​ដែរ​ ។

គួរ​រំលឹក​ដែរ​ថា ដើម្បី​ផ្សារ​ភ្ជាប់​ក្រសួង​ឱ្យ​កាន់តែ​កៀក​ ជាមួយ​និង​កម្មករនិយោជិត អង្គការ​កម្មករនិយោជិត ប្រតិភូ​បុគ្គលិក និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត ក្នុង​ការ​ទទួល​បាន​ព័ត៌មាន និង​ដាក់​សំណើសុំ​អន្តរាគមន៍ ឬ​បណ្ដឹង​អនាមិក ក្រសួង​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ បញ្ជរ​សេវា​សាធារណៈ​ចល័ត កម្មវិធី​ទូរស័ព្ទ (MLVT Service) ក្រុម​តេ​ឡេ​ក្រាម​“​សម្រាប់​និយោជក​” ក្រុម​តេ​ឡេ​ក្រាម​សម្រាប់ “​កម្មករនិយោជិត​” និង​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ៕ អត្ថបទសហការ