ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ISI TOWER ជាអគារការិយាល័យទំនើប​ដំបូង​បង្អស់​ក្នុងតំបន់ វេ​ង​ស្រេង ​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការ​ជួល

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អគារ អាយ អេស អាយ (ISI Tower) ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​របស់ KMH…

អគារ អាយ អេស អាយ ជា​អគារ​ពាណិជ្ជកម្ម​ទំនើប​ដំបូង​គេ​បង្អស់​នៅ​លើ​មហាវិថី វេ​ង ស្រេង

រាជធានីភ្នំពេញ ៖ អគារ អាយ អេស អាយ (ISI Tower) ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​របស់ KMH Park ហើយ​មា​នទី​តាំងនៅ​តាម​បណ្តោយ​មហាវិថី​វេ​ង​ស្រេង នឹង​ក្លាយជា​អគារ​ការិយាល័យ​ទំនើប​ដំបូង​គេ​បង្អស់​សម្រាប់​អាជីវកម្ម​នាំមុខ​នានា​នៅ​ក្នុង​តំបន់​នេះ​សម្រាប់​ប្រើប្រាស់ ចាប់ផ្តើម​ពី​ខែវិច្ឆិកា ​ខាង​មុខ​នេះ​តទៅ ​។

អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន អឺ​បេន​លែ​ន (Urbanland) ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ក្នុងស្រុក​ជាប់​លំដាប់ថ្នាក់​មួយ ដែល​ជា​សមាជិក​នៃ ISI GROUP អគារ​នេះ​នឹង​ក្លាយជា​អគារ​ពាណិជ្ជកម្ម​ទំនើប​តែ​មួយ​គត់​នៅ​ក្នុង​តំបន់​វេ​ង​ស្រេង និង​តំបន់​ចោម​ចៅ​ ។ ដោយ​មា​នទី​តាំងនៅ​លើ​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ​ផ្ទាល់ អគារ អាយ អេស អាយ ស្ថិត​នៅ​ចំ​ចំណុច​យុទ្ធសាស្ត្រ​មួយ​ដែល​មាន​ចម្ងាយ​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ពី​ផ្លូវបំបែក​ស្ទឹង​មាន​ជ័យ និង​រង្វង់​មូល​ចោម​ចៅ ហើយ​លោក​អ្នក​នឹង​អាច​មើលឃើញ​ទិដ្ឋភាព​តំបន់​ដែល​ព័ទ្ធ​ជុំវិញ​ផង​ដែរ​ ។

ដោយ​មាន​ចម្ងាយ​ត្រឹមតែ ២០ នាទី​ទៅ​តំបន់​បឹង​កេងកង អគារ​នេះ​សម​ស្រប​បំផុត​សម្រាប់​អាជីវកម្ម​ទាំងឡាយ​ណា​ដែល​ត្រូវការ​ការិយាល័យ​ធ្វើការ​ដែល​មាន​ស្តង់ដារ​ខ្ពស់ ហើយ​ក្នុង​ពេល​តែ​មួយ​នោះ​ថែម​ទាំង​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​ឃ្លាំង​ធំ​ទូលាយ​ដើម្បី​ប្រើប្រាស់​ជា​កន្លែង​ស្តុក​ឥ​វ៉ា​ន់​ដែល​ងាយស្រួល​ចេញចូល ជា​ស្ទូ​ឌី​យ៉ូ ឬ​សម្រាប់​ការ​ពង្រីក​អាជីវកម្ម​នៅ​ថ្ងៃ​ខាង​មុខជា​ដើម ​។

អគារ អាយ អេស អាយ មាន​កម្ពស់ ៩ ជាន់ និង​មាន​ទីធ្លា​សម្រាប់​ជួល​លើស​ពី ៤៥០០ ម៉ែត្រការ៉េ​ ។ មក​ទល់​ពេល​នេះ​អគារ​ត្រូវ​បាន​ជួល​អស់ ៦៥% ហើយ​ ។ រចនា​ឡើង​ដោយ​ក្រុមហ៊ុន HKA & Partners អគារ អាយ អេស អាយ មាន​ទីតាំង​ការិយាល័យ​ធំ​ទូលាយ ដែល​ត្រូវ​បាន​រចនា​ឡើង​ឲ្យ​មាន​ភាព​បត់បែន​ទៅ​តាម​តម្រូវការ​របស់​អ្នក​ជួល​ ។ ភាព​បត់បែន​នេះ​នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​ម្ចាស់​អាជីវកម្ម​ដែល​ជួល​ទីធ្លា​ក្នុង​អគារ​ទាំងអស់ ក្នុង​ការ​ចាត់ ចែង និង​រៀបចំ​ប្លង់​ការិយាល័យ ឲ្យ​សម​ទៅ​តាម​បែបបទ និង​វប្បធម៌​ធ្វើការ​របស់​ខ្លួន​។ អគារ​នេះ​មាន​បរិក្ខារ​គ្រប់​បែប​យ៉ាងដូច​ជា កន្លែង​ចត​ឡាន​ម៉ូតូ​ធំ​ទូលាយ ជណ្តើរយន្ត ២ សន្តិសុខ ២៤ ម៉ោង កន្លែង​ចម្អិន​អាហារ​នៅ​គ្រប់​ជាន់ និង​ថែម​ទាំង​មាន​រានហាល​ជាន់​ដំបូល​ឯកជន​មួយទៀត​ផង ​។

ទេសភាព​ពី​ខាងលើ​ផ្សារ​ទំនើប ខេ ម៉​ល (​បញ្ចប់​ការដ្ឋាន​ក្នុង ត្រីមាស​ទី ៣ ឆ្នាំ ២០២១) KMH Park​និង​ទីធ្លា​ជុំវិញ​អគារ អាយ អេស អាយ

ម្យ៉ាងវិញទៀត​នៅ​ទល់មុខ​អគារ​ការិយាល័យ​នេះ នឹង​មាន​វត្តមាន​ផ្សារ​ទំនើប ខេ ម៉​ល ដែល​ជា​ផ្សារ​ទំនើប​ដ៏​ថ្មីស្រឡាង​មួយ​ដែល​ស្ថិត​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍ KMH Park នេះ​ដែរ​ ។ ផ្សារ​នេះ​នឹង​ចាប់​បើក​ដំណើរការ​ដំណាលគ្នា​ជាមួយ​អគារ អាយ អេស អាយ នៅ​ក្នុង​ខែវិច្ឆិកា​ខាង​មុខ​នេះ​ ។ អគារ អាយ អេស អាយ ផ្តល់​នូវ​បរិយាកាស​ធ្វើការ​ដែល​មាន​ផាសុកភាព និង​បរិក្ខារ​ជា​ច្រើន​សម្បូរ​បែប​ដែល​មិន​អាច​ប្រៀប​បាន​សម្រាប់​បុគ្គលិក​ដែល​ធ្វើការ​នៅ​ក្នុង​អគារ​ទាំងអស់​ ។ អ្នកធ្វើការ​នៅ​ក្នុង​អគារ ក៏​ដូច​ជា​ប្រជាជន​ដែល​រស់នៅ​ជុំវិញ​តំបន់​នេះ​នឹង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចូល​ទៅ​កាន់​ហាង​ដែល​មាន​ស្លាក​យីហោ​ល្បី​ៗ​ទាំង​ក្នុង និង​ក្រៅប្រទេស​ដូច​ជា ហាង​កាហ្វេ Brown ផ្សារ​ទំនើប Lucky ហាង Daiso ហាង​សម្ភារៈ​កីឡា Decathlon ហាង​នំ​បុ័ង Tous les Jours ហាង​កា​រ៉េ​ម Dairy Queen ហាង​សម្លៀក​បំពាក់ Zando រោង​ភាពយន្ត Legend Cinema ហាង​តែ Gong Cha និង​ហាង​ជា​ច្រើន​ផ្សេង​ទៀត​ ។

ទេសភាព​គម្រោង​អភិវឌ្ឍន៍ KMH Park មើល​ពី​ដង​វិ​ថី KMH ដែល​នឹង​ផ្តល់​ភាព​ងាយស្រួល និង​បរិយាកាស​ទំនើប​សម្រាប់​អ្នក​រស់នៅ​ជុំវិញ​តំបន់​នេះ

អគារ អាយ អេស អាយ​គឺជា​គម្រោង​អភិវឌ្ឍ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​របស់ KMH Park ទាំងមូល ដែល​ត្រូវ​បាន​រចនា​ឡើង​ដោយ​ក្រុមហ៊ុន អឺ​បេន​លែ​ន (Urbanland) ដែល​ជា​សមាជិក​មួយ​នៃ ISI GROUP ​។ ជាក់ស្តែង​អគារ​នេះ​បាន​យកឈ្មោះ​ពី​សម្ព័ន្ធ​ក្រុមហ៊ុន​នេះ​ផង​ដែរ​ ។ គម្រោង​អភិវឌ្ឍន៍​ទាំង​អស់នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ISI GROUP ក្នុង​គោលបំណង​ចង់​បង្កើត​ការ​ផ្លាស់​ប្តូរ​វិជ្ជមាន​ក្នុង​ផ្នែក សង្គម សេដ្ឋកិច្ច បរិស្ថាន​សម្រាប់​មនុស្ស និង​អាជីវកម្ម​នានា​នៅ​ក្នុង​តំបន់​វេ​ង​ស្រេង​នេះ ​។

នៅ​ក្នុង​ការ​អភិវឌ្ឍន៍​ដំណាក់កាល​ទី មួយ គម្រោង​អភិវឌ្ឍន៍ KMH Park នេះ​បាន​បង្កើត​ឡើង​នូវ​អគារ អាយ អេស អាយ ផ្សារ​ទំនើប ខេ ម៉​ល ផ្ទះ​ពាណិជ្ជកម្ម ៤០ តារាង​បាល់ទាត់​មួយ និង​ទីធ្លា​បៃតង​ជា​ច្រើន​កន្លែង​ផង​ដែរ​ ។ គម្រោង​នេះ​នឹង​បន្ត​ដើរតួ​ជា​ម្ចាស់ផ្ទះ​សម្រាប់​សហព័ន្ធ​ក្រុមហ៊ុន ISI GROUP នានា​ដូច​ជា​ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ដែល​ធ្លាប់​បាន​តាំងទី​នៅ​ក្នុង​តំបន់​នេះ​អស់​រយៈពេល ២០ ឆ្នាំ​រួច​មក​ហើយ​ ។

អគារ អាយ អេស អាយ ផ្តល់​នូវ​បរិយាកាស​ធ្វើការ​ទំនើប ដោយ​ប្រកាន់​យក​នូវ​គុណភាព និង​ស្តង់ដារ​អន្តរជាតិ​ដូច​គ្នា​នឹង​អគារ​ការិយាល័យ Raintree (​ខាងលើ​) ដែល​ជា​គម្រោង​អភិវឌ្ឍន៍​មួយទៀត​របស់ អឺ​បេន​លែ​ន

អគារ អាយ អេស អាយ ប្រកាន់​យក​នូវ​គុណភាព និង​ស្តង់ដារ​អន្តរជាតិ​យ៉ាង​ខ្ជាប់ខ្ជួន​ដែល​ស្រ​ដៀង​គ្នា​នឹង​គម្រោង​អភិវឌ្ឍន៍​មុន​មួយ​របស់​ក្រុមហ៊ុន អឺ​បេន​លែ​ន (Urbanland) គឺ Raintree​ដែល​ជា​អគារ​ការិយាល័យ​លេចធ្លោ​មួយ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​ដែល​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​រចនា និង​សហគមន៍​ ។ អគារ​ការិយាល័យ​នេះ​តាំងទី​នៅ​ចំ​កណ្តាល​តំបន់​ពាណិជ្ជកម្ម និង​ធនាគារ​នៃ​ទីក្រុង​ភ្នំពេញ ហើយ​ធ្លាប់​ទទួល​បាន​ពានរង្វាន់​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ការិយាល័យ​ធ្វើការ​ដែល​ល្អ​ជាងគេ​មួយ​ក្នុង​ឆ្នាំ ២០១៧ ពី​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​អន្តរជាតិ (2018 International Property Awards ) ផង​ដែរ​ ។ ក្រុមហ៊ុន អឺ​បេន​លែ​ន (Urbanland) ប្តេជ្ញា​ផ្តល់​ជូន​នូវ​កម្រិតស្តង់ដារ​រចនា​ដដែល​សម្រាប់​អ្នក​ជួល​ទីធ្លា​នៅ​ក្នុង​អគារ អាយ អេស អាយ នៅ​លើ​ផ្លូវ​វេ​ង​ស្រេង​នេះ ​។

អគារ​ចាប់​បើក​សម្រាប់​ការ​ជួល​ពី​ពេល​នេះ​តទៅ​ ។ សូម​អញ្ជើញ​កក់​ការ​ណាត់ជួប​ឯកជន​ដើម្បី​ទស្សនា​ប្លង់​អគារ​ជាក់ស្តែង​តាម​លេខ​ទូរស័ព្ទ 012 789 013 ឬ​ក៏​ចូល​ទៅ​កាន់​គេហទំព័រ ៖ https://www.urbanlandasia.com/projects/isi-tower ដើម្បី​ស្វែង​យល់​បន្ថែម​។

អំពី អឺ​បេន​លែ​ន ( Urbanland)
ក្រុមហ៊ុន​អឺ​បេន​លែ​ន (Urbanland) គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ក្នុងស្រុក​មួយ​ដែល​មាន​គោលដៅ​បង្កើត​កន្លែង​ដែល​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ដើម្បី​ឲ្យ​គ្រប់​គ្នា​រស់នៅ ធ្វើការ និង កម្សាន្ដ ជាមួយ​ការ​ប្ដេជ្ញា​ទៅ​លើ គុណភាព ភាព​ឋិតថេរ និង​ភាព​ផ្ចិតផ្ចង់​ ។ ក្រុមហ៊ុន អឺ​បេន​លែ​ន (Urbanland) បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១៣ ដោយ​លោក​ស្ថាបត្យករ កាំ​ង ហុ​ក ដោយ​លោក​ជឿជាក់​ថា ការ​ផ្ដោត​លើ​តម្រូវការ​អ្នក​រស់នៅ​ជា​ចម្បង គឺជា​យុទ្ធសាស្ត្រ​ដ៏​ល្អ​ដើម្បី​ជួយ​លើកកម្ពស់​គុណភាព រស់នៅ​របស់​ពួក​គេ និង​បង្កើត​នូវ​បរិយាកាស​ដែល​មាន​ផាសុកភាព​ជាង​មុន​ ។​ 

ក្រុមហ៊ុន​អឺ​បេន​លែ​ន (Urbanland) ក៏​ជា​សមាជិក​មួយ​នៃ​សហព័ន្ធ​ក្រុមហ៊ុន ISI GROUP ដែល​ជា​ក្រុមហ៊ុន​ក្នុង ស្រុក​ខ្នាត​ធំ​មួយ​ដែល​មានបទពិសោធន៍​រហូត​ដល់ ​២២ ​ឆ្នាំ​នៅ​ក្នុង​វិស័យ​សំណង់​ ។ ក្រុមហ៊ុន​អឺ​បេន​លែ​ន (Urbanland) ត្រូវ​បាន​ទទួលស្គាល់​តាម​រយៈ​ការ​បង្កើត​នូវ​គម្រោង ប្រណីត​ៗ​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត​ដោយ ប្រើប្រាស់​នូវ​ការ​រចនា​ផ្ដោត​លើ​តម្រូវការ​អ្នក​រស់នៅ​ជា​ចម្បង​ដែល​ឆ្លុះ​បញ្ចាំង​តាម​រយៈ​គម្រោង​អភិវឌ្ឍន៍​ដែល​ជាប់​ជ័យ​លា​ភី​រួម​មាន Raintree (​អគារ​ការិយាល័យ និង​ពាណិជ្ជកម្ម​), Embassy Residences and Embassy Central (​ខុន​ដូ​បែប​ប្រណីត​) និង​សណ្ឋាគារ​រចនា​ម៉ូ​ដ​បែប​ប្រណីត​ដំបូង គេ​នៅ​ក្រុង​សៀមរាប Treeline Urban Resort ក៏​ដូច​ជា​គម្រោង​បុរី​ចន្ទ​គី​រី ដែល​ជា​គម្រោង​បុរី​ដំបូង​គេ​បង្អស់​របស់​ក្រុមហ៊ុន​ដែល​មា​នទី​តាំងនៅ​លើ​ផ្លូវជាតិ​លេខ ២​ ។

ក្រុមហ៊ុន អឺ​បេន​លែ​ន (Urbanland) បាន​បង្កើត​គម្រោង​អភិវឌ្ឍន៍​ដំបូង​គេ​មួយទៀត​នៅ​តំបន់​វេ​ង ស្រេង​គឺ KMH Park ដែល​ជា​ផែនការ​ធំ​ថ្មី ដែល​បូក​បញ្ចូល អគារ​ការិយាល័យ ហាង​លក់ទំនិញ លំនៅ​ឋាន និង​សួន​លម្ហែកាយ​បែប​ធម្មជាតិ​។​  សម្រាប់​ព​ត៌​មាន​បន្ថែម​សូម​អ​ញ្ញើញ​ចូល​ទៅ​កាន់ urbanlandasia.com. ៕ ដោយសហការ