
លោកជំទាវបណ្ឌិត ជា សិរី ដឹកនាំសមាគមន៍ធនាគារ និងមីក្រូហិរញ្ញវត្ថុ គោរពវិញ្ញាណក្ខវីរៈកងទ័ពដែលពលីក្នុងបុព្វហេតុការពារមាតុភូមិ
ខេត្តកំពង់ធំ ៖ នៅថ្ងៃទី ៨ ខែសីហាឆ្នាំ ២០២៥ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល…
ខេត្តកំពង់ធំ ៖ នៅថ្ងៃទី ៨ ខែសីហាឆ្នាំ ២០២៥ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល…
ខេត្តកំពង់ធំ ៖ នៅថ្ងៃទី ៨ ខែសីហាឆ្នាំ ២០២៥ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានដឹកនាំក្រុមការងារ និងសមាគមន៍ធនាគារ និងមីក្រូហិរញ្ញវត្ថុ គោរពវិញ្ញាណក្ខវីរៈកងទ័ពដែលពលីក្នុងបុព្វហេតុការពារមាតុភូមិ, ការពារអធិបតេយ្យ និងបូរណភាពទឹកដីចំនួន ៥គ្រួសាររស់នៅក្នុងស្រុកចំនួន ៤ស្រុកតាំងគោក ស្រុកបារាយណ៍ ស្រុកសណ្ដាន់ និងស្រុកស្ទោង ខេត្តកំពង់ធំ ។
នាឱកាសនោះលោកជំទាវបណ្ឌិត ជា សិរី បានពាំនាំនូវការរំលែកមរណទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីជូនចំពោះភរិយា និងក្រុមគ្រួសារនៃសពវីរៈកងទ័ពយើងដោយការដឹងគុណចំពោះវីរៈភាពដ៏អង់អាចក្លាហានដោយបញ្ជាក់ថា នឹងចងចាំជានិច្ច ក្នុងក្រអៅបេះដូងខ្មែរគ្រប់ៗរូបក្នុងនោះក៏បានប្រគល់ថវិកាដល់ក្រុមគ្រួសារវិរះកងទ័ពយើងផងដែរ ។
នៅក្នុងឱកាសនោះដែរលោកជំទាវបណ្ឌិត ជា សិរី បានំនាំឲ្យស្ថាប័នមីក្រូហិញវត្ថុ យកចិត្តដាក់ចូលររួមគ្នាដោះស្រាយតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលជូនដល់ភរិយានៃសព ដោយបានលុបចោលបំណុលជំពាក់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុរបស់គាត់ និងបានជួយសម្រួលដល់ការសិក្សារបស់កូនៗយុទ្ធជនពលីនិងបានសន្យាផ្ដល់អាហារូបករណ៍ ១០០%នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារសម្រាប់កូនៗរបស់ពួកគាត់ក្រោយពីការប្រឡងជាប់បាក់ឌុបផងដែរ ។
លោកជំទាវបណ្ឌិត ជា សិរី ក៏បានផ្ដាំផ្ញើរដល់ក្រុមគ្រួសារវិរះកងទ័ពយើង ត្រូវ មានស្មារតីរឹងម៉ឹងខិតខំថែរក្សាកូនៗឲ្យបានល្អ និងបង្កលក្ខណះឲ្យកូនៗបានរៀនសូត្រ ដើម្បីអនាគតល្អប្រសើរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ