
ឯកឧត្តម ហេង សួរ នាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋជាជនភៀសសឹក នៅខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ ឯកឧត្តម ហេង សួរ ប្រធានក្រុមការងារ រៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA)…
ខេត្តព្រះវិហារ៖ ឯកឧត្តម ហេង សួរ ប្រធានក្រុមការងារ រៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA)…
ខេត្តព្រះវិហារ៖ ឯកឧត្តម ហេង សួរ ប្រធានក្រុមការងារ រៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារ និងសមាជិកក្រុមការងារប្រចាំ នៅសាធារណរដ្ឋកូរ៉េ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋជាជនភៀសសឹកចំនួន ៧៩១គ្រួសារ ស្មើនឹង ៣ ៥៣៣នាក់ នៅក្នុងបរិវេណវត្តសំវរៈសិលា (ហៅវត្តបាក់កាំ) ភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។ ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់ លោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ និងអាជ្ញាធរមូលដ្ឋានផងដែរ ។
នៅថ្ងៃដដែលនេះផងដែរ ឯកឧត្តម ហេង សួរ ក៏បានបន្តដឹកនាំក្រុមការងារ ចុះទៅសំណេះសំណាល សួរសុខទុក្ខ ក៏ដូចជានាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋជាជនភៀសសឹកចំនួន ៥១៤គ្រួសារ ស្មើនឹង ៣,១៤០នាក់ នៅក្នុងបរិវេណវត្តត្រាវកៀត ភូមិត្រាវកៀត ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ