រាជធានីភ្នំពេញ ៖ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងកត្តាសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ក្រុមហ៊ុន MG Cambodia បានខិតខំយ៉ាងសកម្មក្នុងការជួយដល់សហគមន៍កម្ពុជាយើងតាមរយៈការយល់ដឹងយ៉ាងស៊ីជម្រៅអំពីស្ថានភាពពេលបច្ចុប្បន្ន ដោយក្រុមហ៊ុនរថយន្ត MG កំពុងផ្តល់ជូននូវតម្លៃថ្មីលើរថយន្ត3ម៉ូឌែលដែលកំពុងពេញនិយមបំផុតរបស់ខ្លួន ដែលធ្វើឱ្យវាកាន់តែងាយស្រួល និង ជាជម្រើសល្អសម្រាប់អតិថិជនក្នុងការក្លាយជាម្ចាស់រថយន្តថ្មីទំនើបដែលអាចទុកចិត្តបាន និង មានតម្លៃសមរម្យបំផុត ។
ការកែសម្រួលលើតម្លៃពិសេស សម្រាប់រថយន្ត MG នាពេលបច្ចុប្បន្ននេះគឺអាចធ្វើទៅ បានដោយសារការគាំទ្រដោយផ្ទាល់ ពីរោងចក្រអន្តរជាតិរបស់ MG ដែលពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការផ្តល់ជូនតម្លៃកាន់តែល្អដល់អតិថិជនក្នុងស្ថានភាពពេលបច្ចុប្បន្ននេះ ។
តម្លៃពិសេសថ្មីសម្រាប់រថយន្ត MG ទាំង៣ម៉ូឌែលមានដូចជា ៖
• MG ZS – តម្លៃថ្មីត្រឹមតែ $26,000: ជារថយន្តប្រភេទ Compact SUV ដ៏ទំនើប សន្សំសំចៃប្រេងឥន្ធនៈ ដែលជាជម្រើសល្អសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ MG ZS គឺជារថយន្តដ៏ពេញនិយមមួយនៅប្រទេសកម្ពុជា ហើយវាក៏ជារថយន្តដែលផ្តល់ការបើកបរយ៉ាងមានថាមពល និង ទុកចិត្តបំផុតមួយលើទីផ្សារ ។
• MG GT – តម្លៃថ្មីត្រឹមតែ $29,500: រថយន្តប្រភេទ Sedan បែបស្ព័រមួយម៉ូឌែលនេះគឺមានការរចនាយ៉ាងទាន់សម័យសម្រាប់អ្នកចូលចិត្តការលេងស្ទាយរថយន្ត និង ផ្តល់នូវកម្លាំងខ្លាំង ។
• MG G50 – តម្លៃថ្មីត្រឹមតែ $34,500: រថយន្តប្រភេទ MPV 8 កៅអីនេះគឺមានទំហំធំល្អ បំពាក់ដោយកៅអី 3 ជួរ និងអាចប្រើប្រាស់បានគ្រប់កាលៈទេសៈ ដែលជាជម្រើសល្អសម្រាប់គ្រួសារ ឬ អាជីវកម្មដែលត្រូវការដឹកទំនិញច្រើនប៉ុន្តែមិនចង់ប្រើប្រភេទរថយន្តភីកអាប់ ។
បន្ថែមពីនេះទៅទៀត ៖ អតិថិជនដែលទទួលយករថយន្តចាប់ពីថ្ងៃនេះរហូតដល់ចុងខែសីហា ឆ្នាំ ២០២៥ នឹងទទួលបានគូប៉ុងទិញទំនិញនៅផ្សារទំនើប AEON ដែលមានទឹកប្រាក់ $100 បន្ថែមទៀត ដើម្បីជួយគាំទ្រការចំណាយប្រចាំថ្ងៃផ្សេង ។
ការផ្តល់ជូនតម្លៃថ្មីនេះ បានបន្ថែមឱ្យរថយន្ត MG ក្លាយជាជម្រើសកាន់តែល្អបំផុតសម្រាប់អ្នកដែលកំពុងស្វែងរករថយន្តថ្មីដែលមានតម្លៃសមរម្យ ប៉ុន្តែបំពាក់ដោយមុខងារប្រើប្រាស់ទំនើបៗ និង ចង់សន្សំថវិកាសម្រាប់គ្រួសារ ឬ អាជីវកម្មរបស់អ្នក ហើយកាន់តែពិសេសអតិថិជនអាចបង់រំលោះសុទ្ធ 100% ឬ មានប្រាក់ចូលរួមមុនខ្លះក៏បាន។ តម្លៃពិសេសនេះ មានរយៈពេលកំណត់ និង មានគោលបំណងក្នុងការគាំទ្រដល់កម្ពុជាក្នុងការក្លាយជាម្ចាស់រថយន្តថ្មី ៖
- អតិថិជនក្នុងស្រុកអាចទទួលបានរថយន្តថ្មីក្នុងតម្លៃយ៉ាងសមរម្យសម្រាប់ការធ្វើដំណើរដែលអាចទុកចិត្តបានសម្រាប់អាជីវកម្ម និង ការងារផ្សេងៗទូទៅ។
- សម្រាប់អ្នកដែលមានសមាជិកគ្រួសារ4-5នាក់ដែលកំពុងស្វែងរករថយន្តថ្មីមានសុវត្ថិភាពខ្ពស់ សន្សំសំចៃ ដែលជាការវិនិយោគលើរថយន្តដែលអាចប្រើប្រាស់បានយូរ។
- សម្រាប់អ្នកដែលស្វែងរកទិញរថយន្តថ្មីជាលើកដំបូង នឹងអាចសម្រេចក្តីប្រាថ្នាយ៉ាងជោគជ័យជាមួយ MG ។
លើសពីនេះរថយន្តទាំងអស់ត្រូវបានផ្ដល់ការធានាលើគុណភាពរយៈពេល 5 ឆ្នាំ និង ផ្តល់នូវសេវាកម្មក្រោយការលក់យ៉ាងល្អបំផុតនៅទូទាំងប្រទេសកម្ពុជា ។
ក្រុមហ៊ុន MG បានសហការគ្នាយ៉ាងជិតស្និទ្ធជាមួយដៃគូរអន្តរជាតិរបស់ខ្លួន ដើម្បីបញ្ចុះនូវតម្លៃចេញពីរោងចក្រអន្តរជាតិ និងបានធ្វើឱ្យប្រជាជនកម្ពុជាជាច្រើនអាចក្លាយជាម្ចាស់រថយន្តថ្មី MG មានគុណភាពល្អ និងទទួលបានទំនុកចិត្តខ្ពស់ ជាមួយតម្លៃសមរម្យពិតប្រាកដនៅលើទីផ្សារ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ