ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន TODAY internet ​រៀបចំ​កិច្ចប្រជុំ​បូកសរុប​សមិទ្ធផល​ការងារប្រចាំ​ពាក់កណ្ដាល​ឆ្នាំ និង​គម្រប់​ខួប ៩​ ឆ្នាំ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ​ក្រុមហ៊ុន TODAY internet ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​អ៉ីន​ធឺ​ណិ​ត កម្រិត​ខ្ពស់​នៅ​កម្ពុជា​បាន​រៀបចំ​នៅ​កិច្ចប្រជុំ​បូក​សរុប​សមិទ្ធផល​ការងារ​ប្រចាំ​ពាក់កណ្ដាល​ឆ្នាំនិង​លេី​ក​ទិស​ដៅ​យុទ្ធសាស្ត្រ​ការងារ​បន្ត​ សម្រាប់​ត្រីមាស​ទី 3 និង​ទី…

រាជធានីភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ​ក្រុមហ៊ុន TODAY internet ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​អ៉ីន​ធឺ​ណិ​ត កម្រិត​ខ្ពស់​នៅ​កម្ពុជា​បាន​រៀបចំ​នៅ​កិច្ចប្រជុំ​បូក​សរុប​សមិទ្ធផល​ការងារ​ប្រចាំ​ពាក់កណ្ដាល​ឆ្នាំនិង​លេី​ក​ទិស​ដៅ​យុទ្ធសាស្ត្រ​ការងារ​បន្ត​ សម្រាប់​ត្រីមាស​ទី 3 និង​ទី 4​ ។ កម្មវិធី​នេះ​ប្រារព្ធ​ធ្វេី​នៅសណ្ឋាគារ​ផ្កាយ 4 សាន់​វ៉េ ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុនទាំងអស់​ ។

គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​ត្រួតពិនិត្យ និង​តាមដាន​នូវ​វឌ្ឍនភាព​ការងារ​ដែល​សម្រេច
បាន​នៅ​ពាក់កណ្ដាល​ឆ្នាំ​ ២០២៥​ នេះ និង​ទិស​ដៅ​ការងារ​បន្ត​របស់​ក្រុមហ៊ុន TODAY internet ដោយ​មានការ​ពិភាក្សា​យ៉ាង​ផុសផុល​ក្នុង​កម្រិត​ថ្នាក់ដឹកនាំ​លើ​ការងារ​មួយ​ចំនួន​ដែល​បានអនុវត្ត​កន្លង​មក និង​លើក​ឡើង​នូវ​ដំណោះស្រាយ​មួយ​ចំនួន​ក្នុង​ការ​អនុវត្ត​ការងារ ​សម្រាប់ត្រីមាស​ទី​៣ និង​ត្រីមាស​ទី ​៤ បន្ទាប់​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ ។

ក្នុង​ឱកាស​នោះ​ផង​ដែរ​ក្រុមហ៊ុន​ក៏​បាន​រៀបចំ​នូវ​កម្មវិធី​អបអរសាទរ​គម្រប់​ខួប ៩​ឆ្នាំ​នៃ​ដំណើរ
ការ​របស់​ខ្លួន​តាំងពី​ឆ្នាំ ២០១៦ មក​ម្ល៉េះ​ដែល​បាន​បង្កើត​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ ដែល​មាន​ជំនាញ​ច្បាស់លាស់ ស្រលាញ់​បច្ចេកវិទ្យា ការ​ច្នៃប្រឌិត និង​បាន​ឆ្លងកាត់​ឧបសគ្គ​ធំ​ៗ និង​ការ​ប្រកួតប្រជែង​ជា​ច្រើន រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​។

បច្ចុប្បន្ន​ក្រុមហ៊ុន TODAY internet បាន​នឹង​កំពុង​បម្រើសេវា​អ៉ីន​ធឺ​ណិ​ត​ជូន​ដល់​អតិថិជន​ទាំង ប្រភេទ​ក្រុមហ៊ុន​អាជីវកម្ម និង​តាម​គេហដ្ឋាន​នៅ​តាម​បណ្តាល​ខេត្ត​ក្រុង​ដូច​ជា រាជធានី​ភ្នំពេញ ក្រុង​តា​ខ្មៅ ក្រុង​បា​វិត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបាត់ដំបង ខេត្តសៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​តាម​រយៈ​ទូរស័ព្ទ​លេខ​៖ Hotline Number 070 21 55 77 ឬ​តាម​រយៈ Facebook Messenger “TODAY Internet” ឬ​គេហរ​ទំព័រ today.com.kh​ ៕ អត្ថបទសហការ