ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ស៊ិ​ន​ហាន បាន​ចូលរួម​ចំណែក​យ៉ាងសកម្ម ក្នុង​សកម្មភាពសប្បុរសធម៌ នៅ​ពេល​ដែលប្រទេស​កម្ពុជា ស្ថិត​ក្នុង​គ្រា​លំបាក

4 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ខណៈពេល​ដែល​ប្រទេស​កម្ពុជា កំពុង​តែ​ជួប​ការ​លំបាក​ជា​ពិសេស​ការ​ប្រឈម​ជាមួយ​បញ្ហា​នានា​ដែល​បង្ក​ឡើង ដោយសារ​ជម្លោះព្រំដែន ធនាគារ ស៊ិ​ន​ហាន បាន​ខិតខំ​ចូលរួម​ចំណែក​យ៉ាង​សកម្ម ដោយ​បាន​បង្ហាញ​ពី​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​សង្គម…

រាជធានីភ្នំពេញ​ ៖ ខណៈពេល​ដែល​ប្រទេស​កម្ពុជា កំពុង​តែ​ជួប​ការ​លំបាក​ជា​ពិសេស​ការ​ប្រឈម​ជាមួយ​បញ្ហា​នានា​ដែល​បង្ក​ឡើង ដោយសារ​ជម្លោះព្រំដែន ធនាគារ ស៊ិ​ន​ហាន បាន​ខិតខំ​ចូលរួម​ចំណែក​យ៉ាង​សកម្ម ដោយ​បាន​បង្ហាញ​ពី​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​សង្គម នៃ​សាមគ្គីភាព​ជាតិ តាម​រយៈ​ការ​ចូលរួម​ចំណែក​មនុស្សធម៌​ជា​បន្តបន្ទាប់ ​។

កាលពី​ថ្ងៃ​ទី​ ១ ខែសីហា ឆ្នាំ​ ២០២៥ ដោយ​ក្តី​បារម្ភ​ចំពោះ​សុខុមាលភាព​របស់​កុមារ ដែល​រង​ផល​ប៉ះពាល់​ដោយ​ជម្លោះ​នេះ ធនាគារ ស៊ិ​ន​ហាន បាន​បរិច្ចាគ​ថវិកា​ចំនួន ៤០០​លាន​រៀល តាម​រយៈ​អង្គការ​រក្សា​កុមារ​ ។ មូលនិធិ​នេះ​នឹង​ជួយ​គាំទ្រ​ដល់ អាហារូបត្ថម្ភ កម្មវិធី​អប់រំ និង​ការ​ថែទាំ​ផ្លូវចិត្ត សម្រាប់​កុមារ​ដែល​ទទួល​រង​នូវ​វិបត្តិ ដែល​សកម្មភាព​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្លាំង​របស់​ធនាគារ ស៊ិ​ន​ហាន​ ។

លោក Park Hee Jin ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ ស៊ិ​ន​ហាន បាន​មាន​ប្រសាសន៍​ថា «​នៅ​ពេល​នេះ​មានគ្រួសារ​ជា​ច្រើន​កំពុង​រង​ទុក្ខ​លំបាក ជា​ពិសេស​នោះ​គឺ​កុមារ​តូច​ៗ ដែល​ជា​អនាគត​របស់​ប្រទេស​កម្ពុជា ​។ ដូចនេះ យើង​មិន​អាច​មើល​រំលង​នូវ​ទុក្ខ​លំបាក របស់​ពួក​គេ​បាន​ទេ ហើយ​នេះ​គឺជា​ពេល​មួយ​សម្រាប់​យើង​គ្រប់​គ្នា មិន​ថា​ជា​វិស័យ​រដ្ឋ ឬ​ឯកជន​នោះ​ទេ ត្រូវ​រួម​គ្នា​តែ​មួយ ដើម្បី​ជួយ​ដល់​ប្រជាជន​កម្ពុជា​យើង​»​ ។

លើស​ពី​នេះ​ទៅ​ទៀត ស្រប​តាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​ស្រប​តាម​សេចក្តីណែនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ធនាគារ ស៊ិ​ន​ហាន បាន​ប្រកាស​នូវ វិធានការ​បន្ធូរបន្ថយ​ពិសេស​មួយ គឺ​ការ​លុប​ចោល​បំណុល​ឥណទាន​របស់​អតិថិជន ឬ​អ្នកចូលរួម​ខ្ចី ជា​យោធិន ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​ជាតិ​។ សកម្មភាព​ដែល​ប្រកបដោយ​ទឹកចិត្ត​សប្បុរស​នេះ គឺ​ដើម្បី​ជា​ការ​ផ្តល់​កិត្តិយស និង​ជា​ការ​ចង​ចាំ​ដល់​វីរ​ទ័ព​ដែល​បាន​ពលី​ជីវិត ព្រមទាំង​ផ្តល់​ការ​គាំទ្រ​ជាក់ស្តែង​ដល់​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួក​គាត់​ដែល​កំពុង​តែ​សោកសៅ​នៃ​ការ​បាត់បង់​ដ៏​ធំធេង​នេះ ​។

ក្រៅពី​នេះ​ទៀត នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៥ ធនាគារ ស៊ិ​ន​ហាន បាន​ចូលរួម​ចំណែក​ផ្គត់ផ្គង់ អាហារ​សំខាន់​ៗ រួម​មាន​៛​អង្ករ ៥០​បាវ មី ៧៧​កេស និង​ត្រីខកំប៉ុង​ចំនួន ២០​កេស ជូន​រដ្ឋបាល​ខេត្តសៀមរាប ​។ អំណោយ​នេះ​មាន​តម្លៃ​ស្មើនឹង​ចំនួន​ទឹកប្រាក់ ១២​លាន​រៀល ក្នុង​គោលបំណង​ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ប្រឈម នឹង​ការ​ខ្វះខាត​ស្បៀងអាហារ​ជា​បន្ទាន់ ​។

ជាង​នេះ​ទៅ​ទៀត នៅ​ថ្ងៃ​ទី ​៣១ ខែកក្កដា ឆ្នាំ ​២០២៥ និយោជិត​នៅ​ធនាគារ ស៊ិ​ន​ហាន ទាំងអស់​គ្នា ក៏​បាន​ផ្តួចផ្តើម រៃ​អង្គាសប្រាក់​ផ្ទាល់ខ្លួន​ផង​ដែរ ដោយ​បាន​ចូលរួម​វិភាគទាន​ដោយ​ស្ម័គ្រចិត្ត ចំនួន​សរុប​ប្រមាណ ១០​លាន​រៀល ​។ ចំនួន​ទឹកប្រាក់​នេះ​ត្រូវ​បាន​បរិច្ចាគ​តាម​រយៈ សមាគម​ធនាគារ​នៅ​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ប្រតិបត្តិការ​សង្គ្រោះ​ថ្នាក់​ជាតិ ​។

តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ ធនាគារ ស៊ិ​ន​ហាន បាន​អះអាង​សារ​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​ខ្លួន​ចំពោះ​ប្រជាជន​កម្ពុជា​ថា ធនាគារ ស៊ិ​ន​ហាន មិន​ត្រឹមតែ​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ដើរតួរ​នាទី​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​ជួយ​ដល់​សង្គម​ផង​ដែរ​។ មិន​ថា​ស្ថិត​ក្នុង​គ្រា​មាន​សន្តិភាព ឬ​មាន​វិបត្តិ ធនាគារ ស៊ិ​ន​ហាន នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​រក្សា គុណ​តម្លៃ​ស្នូល​របស់​ខ្លួន គឺ​ការ​ទទួលខុសត្រូវ សាមគ្គីភាព និង​ការ​យកចិត្តទុកដាក់​សម្រាប់​ប្រទេស​កម្ពុជា ​៕ អត្ថបទសហការ