ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ព្រី​ន​ស៍ នៅ​ជាមួយ​កម្ពុជា​ ៖ ការ​ផ្តល់ជំនួយ​ស្បៀងអាហារ និង​ជំនួយ​ហិរញ្ញវត្ថុ ក្នុងស្ថានភាព​តានតឹង​តាម​តំបន់​ព្រំដែន

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ធនាគារ ព្រី​ន​ស៍ ម​.​ក បាន​បន្ត​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​រឹង​មាំ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​រង​គ្រោះ នៅ​ក្នុង​ស្ថានការណ៍​ដែល​កំពុង​បន្ត​កើត​មាននៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ តាម​រយៈ​ការ​ផ្តល់​ជំនួយ​មនុស្សធម៌ និង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​គ្រួសារ​ដែល​រង​គ្រោះ​និង​យោធិន​នៅ​តាម​តំបន់​សមរភូមិ ​។…

រាជធានីភ្នំពេញ ៖ ធនាគារ ព្រី​ន​ស៍ ម​.​ក បាន​បន្ត​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​រឹង​មាំ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​រង​គ្រោះ នៅ​ក្នុង​ស្ថានការណ៍​ដែល​កំពុង​បន្ត​កើត​មាននៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ តាម​រយៈ​ការ​ផ្តល់​ជំនួយ​មនុស្សធម៌ និង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​គ្រួសារ​ដែល​រង​គ្រោះ​និង​យោធិន​នៅ​តាម​តំបន់​សមរភូមិ ​។

ដោយ​បង្ហាញ​ពី​សាមគ្គីភាព កាលពី​ថ្មី​ៗ​នេះ ធនាគារ ព្រី​ន​ស៍ បាន​ផ្តល់​នូវ​ជំនួយ​សំខាន់​ៗ រួម​មាន​ថ្នាំពេទ្យ ទឹក​សុទ្ធ មី និង​សម្ភារប្រើប្រាស់​ប្រចាំ​ថ្ងៃ ដល់​គ្រួសារ​ដែល​បាន​ផ្លាស់​ទីលំនៅ​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ បន្ទាប់​ពី​ជំនួយ​លើក​ដំបូង​ដែល​បាន​ផ្តល់​ទៅ​ដល់​ជនភៀសសឹក​ក្នុង​ខេត្តព្រះវិហារ​ ។

ធនាគារ ព្រី​ន​ស៍ តែងតែ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា តប​តាម​សំណើ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក្នុង​ការ​អំពាវនាវ​ឱ្យ​មានការ​ជួយ​សង្គ្រោះ​ជា​បន្ទាន់​ទៅ​ដល់​ប្រជាពលរដ្ឋ​ភៀស​សឹក និង​យោធិន​ដែល​កំពុង​រង​ផល​ប៉ះពាល់ ​។

ជា​ការ​ឆ្លើយ​តប​ភ្លាម​ៗ ធនាគារ ព្រី​ន​ស៍ បាន​ចាត់វិធានការ​សំខាន់​ជា​ច្រើន​ដូច​ជា​ ៖ ការ​លុប​ចោល​នូវ​បំណុល​ទាំងស្រុង​សម្រាប់​គ្រួសារ​យោធិន​ពលី និង​ការ​ផ្តល់​ដំណោះស្រាយ​ឥណទាន​ដែល​មាន​ភាព​បត់បែន ជាមួយ​ជម្រើស​នៃ​ការ​សង​ប្រាក់​មានការ​យោគយល់​ខ្ពស់ សម្រាប់​បុគ្គល​ដែល​រង​ផល​ប៉ះពាល់ ដូច​ជា​យោធិន និង​បងប្អូន​កម្មករ​ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​។

លោក Looi Kok Soon ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ព្រី​ន​ស៍ បាន​ថ្លែង​ថា ​៖ “​គោលបំណង​របស់​យើង​មាន​ន័យ​ថា យើង​តែងតែ​នៅ​ទីនោះ​សម្រាប់​ប្រជាជន​របស់​យើង នៅ​ពេល​ដែល​ពួក​គាត់​ត្រូវការ​យើង​បំផុត​ ។ ក្នុង​ពេលវេលា​ដ៏​លំបាក​នេះ យើង​មិន​ត្រឹមតែ​ជា​ធនាគារ​ទេ តែ​យើង​នៅ​ជាប់​ជាមួយ​ប្រជាជន​កម្ពុជា ផ្ដល់​នូវ​ការ​គាំទ្រ​យ៉ាង​ពិតប្រាកដ ដើម្បី​នាំ​មក​នូវ​ក្តី​សង្ឃឹម និង​ការ​សម្រាល​បន្ទុក​ដល់​ពួក​គាត់​ ។​”

ការ​ឆ្លើយ​តប​បែប​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ពី​គុណ​តម្លៃ​ស្នូល​របស់​ធនាគារ ព្រី​ន​ស៍ នៃ​ក្តី​មេត្តា សាមគ្គីភាព និង​ភាព​ធន់ ​។ ធនាគារ ព្រី​ន​ស៍ បាន​បន្ត​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ក្នុង​ការ​ជួយ​ស្ថាបនា​ប្រទេស​ជាតិ​ឱ្យ​កាន់តែ​មាន​ភាពរឹងមាំ ដោយ​មិន​ទុក​ឱ្យ​នរណា​ម្នាក់​ត្រូវ​ប្រឈម​មុខ​នឹង​វិបត្តិ​តែ​ម្នាក់ឯង​នោះ​ឡើយ ​។

នៅ​ពេល​កម្ពុជា​បន្ត​ឆ្លងកាត់​សភាពការណ៍​ដ៏​ស្មុគស្មាញ​នេះ ធនាគារ ព្រី​ន​ស៍ សូម​ធ្វើការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​យោធិន​ដែល​មាន​វីរភាព​ក្លាហាន និង​អង់អាច ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី​និង​ព្រំដែន​កម្ពុជា និង​ផ្ដល់​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​គ្រួសារ​ទាំងអស់​ដែល​កំពុង​រង​ផល​ប៉ះពាល់ នៅ​ក្នុង​ស្ថានការណ៍​នេះ​។ ធនាគារ​បាន​បន្ត​ប្តេជ្ញា​ធ្វើ​អ្វី​ៗ​គ្រប់​បែប​យ៉ាង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ជួយ​ប្រជាជន​កម្ពុជា​ដោយ​ស្មោះស្ម័គ្រ​នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ ​។ សំខាន់​ជាង​នេះ​ទៅ​ទៀត ធនាគារ ព្រី​ន​ស៍ ជឿជាក់​ថា សន្តិភាព​គឺជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​អនាគត​របស់​ប្រទេស​កម្ពុជា ​។ លោក Looi បន្ថែម​ថា ​៖ «តាម​រយៈ​ការ​រួបរួម​គ្នា សាមគ្គីភាព និង​គោលបំណង​ដូច​គ្នា កម្ពុជា​នឹង​អាច​ឆ្លង​ផុត​បាន​លើ​បញ្ហា​ប្រឈម​ទាំងនេះ ហើយនឹង​កាន់តែ​រឹង​មាំ​ជា​ប្រជាជាតិ​តែ​មួយ ​។ យើង​មិន​ត្រឹមតែ​ជា​ធនាគារ​ទេ យើង​ជា​គ្រួសារ​របស់​អ្នក នៅ​ពេល​មាន​វិបត្តិ និង​នៅ​ពេល​មាន​សន្តិភាព » ៕ អត្ថបទសហការ