អាមេរិក៖តាមប្រភពព័ត៌មាន Reuters បានឱ្យដឹងថា ក្រុមហ៊ុន Amazon.com Inc កាលពីថ្ងៃអង្គារ បានប្រាប់និយោជិកដែលការងាររបស់ពួកគេអាចធ្វើបានពីផ្ទះថា ពួកគេអាចធ្វើបានរហូតដល់ខែមិថុនាឆ្នាំក្រោយ ដោយសារតែជំងឺកូវីដ១៩។

អ្នកនាំពាក្យក្រុមហ៊ុន Amazon បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែលកាលពីថ្ងៃអង្គារថា៖ «និយោជិកដែលធ្វើការក្នុងតួនាទីដែលអាចធ្វើបានពីផ្ទះ ត្រូវបានឱ្យធ្វើរហូតដល់ថ្ងៃទី៣០ ខែមិថុនាឆ្នាំ ២០២១»។

កាលពីមុន ក្រុមហ៊ុន Amazon បានសម្រេចថាឱ្យចូលធ្វើការនៅកន្លែងវិញនៅខែមករាឆ្នាំក្រោយ។ តែពេលនេះគេបានពន្យារពេលបន្ថែមទៀត។

អ្នកនាំពាក្យក្រុមហ៊ុន Amazon បាននិយាយកាលពីថ្ងៃអង្គារថា៖ «យើងបានវិនិយោគថវិកានិងធនធានយ៉ាងសំខាន់ ដើម្បីការពារអ្នកដែលជ្រើសរើសមកការិយាល័យដោយសុវត្ថិភាព តាមរយៈការរក្សាគម្លាត ការសម្អាតដិតដល់ ការត្រួតពិនិត្យសីតុណ្ហភាព និងតាមរយៈការផ្តល់នូវម៉ាសសម្រាប់ពាក់ និង ទឹកលាងដៃសម្រាប់លាង»។
ចែករំលែកព័តមាននេះ