ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Amazon ពង្រីក​ខ្លួន​នៅ​ប្រេ​ស៊ី​ល ដោយ​សារ​តែ​កូ​វី​ដ១៩

4 ឆ្នាំ មុន

ប្រេ​ស៊ី​ល​៖​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា ក្រុមហ៊ុន Amazon បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​ថា ខ្លួន​បាន​បើក​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​ចំនួន ៣​បន្ថែម​ទៀត នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល ដើម្បី​ទាញ​យក​អត្ថប្រយោជន៍​ពី​ការ​រីក​រាលដាល​នៃជំងឺ​កូ​វី​ដ…

ប្រេ​ស៊ី​ល​៖​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា ក្រុមហ៊ុន Amazon បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​ថា ខ្លួន​បាន​បើក​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​ចំនួន ៣​បន្ថែម​ទៀត នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល ដើម្បី​ទាញ​យក​អត្ថប្រយោជន៍​ពី​ការ​រីក​រាលដាល​នៃជំងឺ​កូ​វី​ដ ដែល​បាន​ផ្តល់​ដល់​ការ​លក់ដូរ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត នៅ​ក្នុង​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​របស់​អា​មេ​រិ​ក​ខាងត្បូង​។

អង្គភាព​ថ្មី​កំពុង​ប្រតិបត្តិការ​រួច​ទៅ​ហើយ​នៅ​រដ្ឋ Minas Gerais និង Rio Grande do Sul និង ទីក្រុង​រដ្ឋធានី Brasilia​។ ពួក​គេ​បង្កើន​ចំនួន​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​របស់ Amazon នៅ​ប្រេ​ស៊ី​ល​ដល់​ប្រាំបី​កន្លែង ដោយ​ពង្រីក​ដល់ទី​ប្រជុំជន​ទាំងអស់​នៃ​ប្រទេស​។

Amazon expands in Brazil, riding e-commerce boom set off by COVID-19  distancing | Reuters

ការ​ពង្រីក​ដែល​បន្ថែម​ទំហំ​ចែកចាយ ៧៥,០០០ ម៉ែត្រការ៉េ គឺជា​ទំហំ​ធំ​បំផុត​របស់​ក្រុមហ៊ុន Amazon ចាប់តាំងពី​វា​បាន​ចាប់ផ្តើម​ដំណើរការ​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ក្នុង​ឆ្នាំ ២០១២​។ វា​នឹង​បង្កើត​ការងារ​ដោយ​ផ្ទាល់​ចំនួន ១៥០០​កន្លែង​។

Sorry Bezos, Brazil Already Has an Amazon. It's MercadoLibre - Bloomberg

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​អាជីវកម្ម​ប្រេ​ស៊ី​ល​រាប់​ពាន់ បាន​ធ្វើ​ទៅ​ជា​ការ​លក់​លើ​អន​ឡាញ ដែល​ជា​លទ្ធផល​នៃ​ការ​រក្សា​គម្លាត​សង្គម ដើម្បី​ទប់ស្កាត់​នឹង​ការ​រីក​រាល​នៃ​ជំងឹ​កូ​វី​ដ​១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ