ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ជំទប់​ទី១​សល់​តែ​ស្រមោល​និស្ស័យ​ស្នេហ៍ ភរិយា​ផូរ​ផង់​ដាច់​អាល័យ​ទៅរួ​ម​ពិសម័យ​​មន្ត្រី​ប៉ួលិស

10 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ មិន​ដឹង​ជា​ភរិយា​ស្អាត​​ពេក​ក៏​មិន​ដឹង ទើប​សុភ​មង្គល​ត្រូវ​បាន​​អ្នក​​ទី​៣​បំផ្លាញ​នោះ​ទេ ​ប៉ុន្តែ​ជា​ការ​ពិត​​តណ្ហា​របស់​មនុស្ស​​ពិត​ជា​មិន​អាច​វាស់​បាន​ទ្បើយ ​។ រឿងរ៉ាវ​​សេ្នហា​​របស់​អតីត​​ជំទប់​​ទី​១ សង្កាត់​រកាធំ ក្រុង​ច្បារ​មន ​ខេត្ត​កំពង់​ស្ពឺ​ គឺ​ជា​បញ្ហា​​ឈឺ​ចាប់​មួយ​​របស់​បុរស​ជា​ប្តី​ដែល​ភរិយា​​ទៅ​លួច​​សហាយ​​ស្មន់​​ជា​មួយ​មន្ត្រី​ប៉ូលិស​ម្នាក់​ ។ ប្រឈម​នឹង​ការ​រលត់​​ភ្លើង​​សេ្នហ៍​នេះ ​ប្រពន្ធ​

ខេត្ត​កំពង់​ស្ពឺ ៖ មិន​ដឹង​ជា​ភរិយា​ស្អាត​​ពេក​ក៏​មិន​ដឹង ទើប​សុភ​មង្គល​ត្រូវ​បាន​​អ្នក​​ទី​៣​បំផ្លាញ​នោះ​ទេ ​ប៉ុន្តែ​ជា​ការ​ពិត​​តណ្ហា​របស់​មនុស្ស​​ពិត​ជា​មិន​អាច​វាស់​បាន​ទ្បើយ ​។ រឿងរ៉ាវ​​សេ្នហា​​របស់​អតីត​​ជំទប់​​ទី​១ សង្កាត់​រកាធំ ក្រុង​ច្បារ​មន ​ខេត្ត​កំពង់​ស្ពឺ​ គឺ​ជា​បញ្ហា​​ឈឺ​ចាប់​មួយ​​របស់​បុរស​ជា​ប្តី​ដែល​ភរិយា​​ទៅ​លួច​​សហាយ​​ស្មន់​​ជា​មួយ​មន្ត្រី​ប៉ូលិស​ម្នាក់​ ។ ប្រឈម​នឹង​ការ​រលត់​​ភ្លើង​​សេ្នហ៍​នេះ ​ប្រពន្ធ​ជា​ទីស្រទ្បាញ់​​ក៏បាន​​វេច​​បង្វេច ​និង​យក​ទ្រព្យ​សម្បត្តិ​​មួយ​ចំនួន​​ចុះ​ចេញ​ពី​​ផ្ទះ​ជា​ច្រើន​​ខែ​មក​ហើយ​ ​ដោយ​បន្សល់​ទុក​​កូន​ប្រុស​​អាយុ​២១​ខែ​​ ឱ្យ​លោក​​អតីត​​ជំទប់​ទី១ ​មើល​ថែរក្សា​​យ៉ាង​​កណ្តោច​​កណ្តែង​២​នាក់​នឹង​កូន​ថែម​ទៀត ។

ជួប​ជា​មួយ​​អ្នក​យក​ព័ត៌​មាន​​កោះ​សន្តិ​ភាព​​នៅ​ក្នុង​បរិវេណ​សាលា​​សង្កាត់​​រកា​ធំ លោក​ វ៉ាន់​ ​ស៊ីធឿន​ ​​អាយុ​​៤២​ឆ្នាំ ​សព្វ​ថ្ងៃ​​រស់​នៅ​ភូមិ​​ត្រពាំង​​លើក​ ​សង្កាត់​​រកា​ធំ​ ​ក្រុង​ច្បារ​មន ​បាន​រៀប​រាប់​​ដំណើរ​រឿង​​ដោយ​បី​កូ​ន​ប្រុស​​នៅ​នឹង​ដៃ​ ព្រោះ​ម្តាយ​រត់​ចោល​ថា កាល​ពី​​ដើម​ឆ្នាំ​២០០៨ ​​កាល​នោះ​លោក​ជា​​ជំទប់​ទី១ បាន​រៀប​ចំ​សែន​ព្រេន​ជា​មួយ​ស្ត្រី​​ឈ្មោះ មូល ស្រី​មុំ ​អាយុ​​៣៤​ឆ្នាំ ​ចាប់​​ដៃ​គ្នា​ដោយ​ស្មោះ​ស័្មគ្រ​​ប្តូរ​ផ្តាច់​ជា​ប្តី​ប្រពន្ធ​ ។​ ចំណង​​ស្នេហា​ដ៏​ផ្អែម​​ត្រជាក់​​បាន​ផ្តល់​​កូន​ប្រុស​ម្នាក់​ជា​ចំណង​ដៃ​​ ពេល​នេះ​​​កូន​​មាន​​អាយុ​​២១​ខែ​ហើយ​ ។ លោក​ក៏​បាន​សង់​ផ្ទះ​ និង​បើក​ហាង​​កាហ្វេ​​មួយ​នៅ​​មុខ​សាលា​សង្កាត់ និង​​ប៉ុស្តិ៍​ប៉ូលិស​សង្កាត់​រកាធំ ។ ​ការ​ចេញ​លក់​​កាហ្វេ​​​របស់​ភរិយា​​លោក​នោះ មិន​ដឹង​​ថា ​មាន​​ទាក់​ទង​​បែប​ណា​​ជា​មួយ​មន្ត្រីប៉ូលិស​​​ម្នាក់​នេះ​ទេ​​ ស្រាប់​តែ​​ភរិយា​ជា​ទីស្រទ្បាញ់​​ បាន​លួច​​សហាយ​ស្មន់​​ជា​មួយ​​មន្ត្រី​ប៉ូលិស​​​ដែល​មាន​ទី​​លំនៅ​​ក្នុង​សង្កាត់​រកាធំ​ ​ក្រុង​ច្បារ​មន ​។

ការ​ផិត​ក្បត់​នោះ​ លោក វ៉ាន់ ស៊ីធឿន ​និយាយ​ថា ​​ភរិយា​​លោក​បាន​លួច​ដើរ​លេង​​ និង​ចូល​ច្រៀង​​ខារ៉ា​អូខេ​​កៀក​កើយ​គ្នា​​ ហើយ​លោក​ជា​​ប្តី​បាន​តាម​ទាន់​ជា​ច្រើន​​ដង​ថែម​ទៀត​​ផង​ ​។ ទោះ​បី​ជា​​​បែប​នេះ​ក្តី​ ​លោក​​មិន​រក​រឿង​​ប្រពន្ធ​ទេ​​និង​មាន​ការ​អនុគ្រោះ​​អត់​ធ្មត់​ មិន​ទ្បូ​ទ្បា​​នៅ​ហាង​ខារ៉ា​អូខេ​​នោះ​ទេ ដើ​ម្បី​ផ្តល់​កិត្តិ​យស​​ដល់​ភរិយា​​​ណា​មួយ​​មិន​ចង់​ឱ្យ​មាន​រឿង​​អាស្រូវ​​នាំ​ខ្មាស​ញាតិ​​មិត្ត​ជិត​ឆ្ងាយ។
លោក​អតីត​ជំទប់​ទី១ ​​រូប​នេះ​បាន​រៀប​រាប់​ថា លោក​ព្យាយាម​​រំលត់​ភ្លើង​​ខុស​តម្រា​របស់​ភរិយា​ ព្រោះ​ខ្មាស​អ្នក​ជិត​ខាង​​ ដោយ​​សារ​​តែ​គេ​​ចេះ​តែ​លួច​​ប្រាប់​ ប៉ុន្តែ​​ប្រពន្ធ​​លោក​នៅ​តែ​​រឹង​ទទឹង​​មិន​ស្តាប់​ ទោះ​បី​​លោក​មាន​ការ​​លើក​លែង​​ម្តង​ជា​២​ដង​​ក្តី ។

លោក​​អតី​ត​ជំទប់​ទី១​បន្ត​ទៀត​ថា ​ប្រពន្ធ​​របស់​​លោក​មិន​មែន​​ជា​ស្ត្រី​​ក្រម​ុំ​នោះ​​ទេ គឺ​ធ្លាប់​មាន​​ប្តី​​ ហើយ​មាន​​ជា​មួយ​​ប្តី​​មុន​កូន​ស្រី​២​នាក់ ​កូន​ច្បង​មាន​អាយុ​១៦​ឆ្នាំ​ទៅហើយ​ ​និង​បច្ចុប្បន្ន​​កំពុង​រស់​នៅ​ជា​មួយ​លោក​ផង​ដែរ ​។ ស្រាប់​តែ​​នៅថ្ងៃ​​ទី៨ ​មករា ​ឆ្នាំ​២០១៤ ​ប្រពន្ធ​ដែល​មាន​​ចិត្ត​ផិត​ក្បត់ បាន​ចុះ​ចេញ​ពី​ផ្ទះ​​ និង​​ប្រមូល​​សម្ភារ​​ក្នុង​ផ្ទះ​​អស់​ រួម​ទាំង​កូន​​២​​នាក់​របស់​គេ​​ជា​​មួយ​ប្តី​មុន​​ទៅ​បាត់​ទៀត ដោយ​បន្សល់​ទុក​​តែ​កូន​ប្រុស​​អាយុ​២១​ខែ​​ឱ្យ​លោក​ចិញ្ចឹម​​បី​បាច់​​តែ​ម្នាក់​ឯង​​ ខណៈ​​ដែល​កូន​​អាយុ​ក្មេង​ខ្ចី​បែប​នេះ ត្រូវ​ការ​អ្នក​ម្តាយ​ជា​​ទី​កក់​ក្តៅ​​ក្តី ។ ​

ជា​​មួយ​នឹង​​ការ​ចុះ​ចេញ​​ពី​ផ្ទះ​នោះ ​លោក វ៉ាន់ ស៊ីធឿន ​និយាយ​ថា ​ប្រពន្ធ​ក៏​បាន​​ដាក់​ពាក្យ​​បណ្តឹង​សុំ​លែង​លះ​ទៅ​សាលា​ដំបូង​​ខេត្ត​ថែម​ទៀត​​ផង ​ដែល​​លោក​ចោទ​ថា​ព្រោះ​តែ​​មាន​គំនិត​​ចង់​បាន​ទ្រព្យ​សម្បត្តិ​​ថែម​ទៀត ។ ​លោក​បាន​បញ្ជាក់​ទៀត​​ថា ​នៅ​ថ្ងៃទី​​១៤ មិថុនា ​ឆ្នាំ​២០១៤​ លោក​បាន​ដាក់​ពាក្យ​សុំ​ដី​កា​សម្រេច​​រក្សា​ការ​ពារ​​ដើ​ម្បី​ហាម​ឃាត់​​ប្រពន្ធ​ឈ្មោះ មូល ស្រី​មុំ មិន​ឱ្យ​លក់​​ដូរ ជួល​បញ្ចាំ ផ្ទេរ​សិទ្ធិ ​ធ្វើ​អំណោយ​ដល់​​អ្នកដទៃ នូវ​ផ្ទះ​លក់​កាហ្វេ​ខាង​លើ ​រួម​ទាំង​សម្ភារ​សម្អាង​​​ការ​​មាន​តម្លៃ​៣៥០០​​​ដុល្លារ និង​រថយន្ត​សាំ​យ៉ុង​១​​គ្រឿង ។

តាម​ការ​អះអា​ង​​របស់​លោក​អតីត​ជំទប់​ទី​១​ថា ​នៅ​ថ្ងៃ​ទី​៣០ មិថុនា ​កន្លង​មក​​នេះ ​លោក ឈឹម ឫទ្ធី​ ចៅក្រម​សាលា​ដំបូង​ខេត្ត បាន​ចេញ​ដីកា​​សម្រេច​រក្សា​ការពារ​​ដោយ​ហាម​ឃាត់​​​មិន​ឱ្យ​​មា​ន​ការ​​លក់​ដូរ​​ ផ្ទេរសិទ្ធិ​​ ឬ​បញ្ចាំ​​ដូច​​ការ​ស្នើ​​សុំ​របស់​​លោក ។
កោះ​សន្តិ​ភាព​​បាន​ព្យាយាម​​ទាក់​ទង​​ទៅ​ស្ត្រី​​ឈ្មោះ មូល ស្រីមុំ​ ​ជា​ប្រពន្ធ​​លោក​ វ៉ាន់​ ស៊ី​ធឿន ដែល​រង​​ការ​ចោទ​ប្រកាន់​​ពី​​ករណី​សហាយ​ស្មន់​​នេះ​ តែ​មិនអាច​​សុំ​ការ​បំភ្លឺ​​បាន​​ទេ ​។ ប៉ុន្តែ​​សម្រាប់​​មន្ត្រី​​ប៉ូលិស​ដែល​ត្រូវ​​បាន​​អតីត​​លោក​ជំទប់​ទី១​ ចោទ​ប្រកាន់​​​នោះ បាន​ច្រាន​ចោល​​ការ​ចោទ​ប្រកាន់​​របស់​លោក​ វ៉ាន់ ស៊ីធឿន ទាំង​ស្រុង​ដោយ​អះអាង​ថា ​លោក​គ្រាន់​តែ​​ជា​ភ្ញៀវ​​ទៅ​ផឹក​កាហ្វេ​ ដែល​មាន​ទី​តាំង​​នៅ​មុខ​ប៉ុស្តិ៍​​ជា​ធម្ម​តា​ ដោយ​មិន​​បាន​ទាក់​ទង​​​ស្នេហា​​ជា​មួយ​ប្រពន្ធ​​លោក វ៉ាន់ ស៊ីធឿន នោះទេ ​ពី​ព្រោះ​លោក​ក៏​មាន​​ប្រពន្ធ​ និង​កូន​២​នាក់​ដែរ ។

ចំពោះ​​លោក វ៉ាន់ ស៊ីធឿន​ ​ក៏​បាន​បង្ហើប​​ពី​ជីវិត​​ផ្ទាល់​ខ្លួន​​របស់​លោកថា មុន​រៀប​​សែន​ព្រេន​ជា​មួយ​​ប្រពន្ធ​ឈ្មោះ​ មូល ស្រី​មុំ​ នេះ​លោក​ក៏​ធ្លាប់​​មាន​ប្រពន្ធ​​មុន​ និង​កូន​ប្រុស​៥នាក់​ដែរ ។ ​ចំណែក​ប្រពន្ធ​ក្រោយ​ឈ្មោះ មូល​ ស្រី​មុំ​ ក៏​បាន​​ទៅ​សុំ​ប្រពន្ធ​ដើម​​របស់​គាត់​ធ្វើ​ជា​ប្រពន្ធ​​ចុង ​ហើយ​ប្រពន្ធ​ដើម​​របស់​គាត់​ក៏​បាន​យល់​ព្រម​​ដែរ  គឺ​ដូច​ជា​ធ្លាប់​ឆ្លង​កាត់​ជាមួយ​ប្តី​គេ​​ ក្លាយ​ជា​បទ​ពិសោធន៍​ទៅ​ហើយ ៕​