ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀត​ណាម​ត្រៀម​ដំឡើង​​ថ្លៃ​​អគ្គិ​សនី​នៅ​ថ្ងៃ​ទី​1 មីនា ខាង​មុខ

13 ឆ្នាំ មុន

តាម AP កាល​ពី​ថ្ងៃ​ទី​២១ កុម្ភៈ ផ្សាយ​ថា ​រដ្ឋា​ភិបាល​​វៀត​ណាម​​ត្រៀម​ដំឡើង​​ថ្លៃ​ថាម​ពល​អគ្គិ​សនី​ចំនួន​១៥% នៅ​ខែ​ក្រោយ ដើម្បី​ជួយ​នាយក​ដ្ឋាន​អគ្គិ​សនី​ជាតិ​ដែល​កំពុង​​ជួប​នឹង​ការ​ខាត​ដើម​​ទុន ។ នេះ​ចាត់​ទុក​ថា ជា​ការ​ដំឡើង​ថ្លៃ​​ថាម​ពល​អគ្គិ​សនី​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស ។ លោក​វ៉ាង កុង​វឿង ​អនុ​រដ្ឋ​មន្ត្រី​​ក្រសួង​ឧស្សាហ​កម្ម​ និង​ពាណិជ្ជ​កម្ម​ បង្ហើប​ឱ្យ​ដឹង​ថា ការ​ដំឡើង​ថ្លៃ​ថាម​ពល​​អគ្គិ​សនី​នឹង​​ចាប់​ផ្តើម​ធ្វើ​​នៅ​ថ្ងៃ​ទី​១ មីនា ខាង​មុខ​។ យោង​តាម​អត្រា​​តម្លៃ​​ដែល​នឹង​ត្រូវ​ដំឡើង​នេះ គឺ​១.០៧៧​ដុង ក្នុងមួយ​គីឡូ​វ៉ាត់​​ម៉ោង ឬ​ជាង​២០០​រៀល ​ឡើង​ដល់​​​១.២៤២​ដុង​ក្នុង​មួយ​គីឡូ​វ៉ាត់​ម៉ោង ឬ​​ជិត​៣០០​រៀល ​(ប្រាក់​កម្ពុជា)។ ​ការ​ដំឡើង​ថ្លៃ​ថាម​ពល​អគ្គិ​សនី​នេះ ត្រូវ​បាន​​លោក​ង្វៀន តាន់​​​យុង ​នាយក​រដ្ឋ​មន្ត្រី​​វៀត​ណាម​យល់​ព្រម​តាម​សំណូម​ពរ​ហើយ ។

ក្រៅ​ពី​នេះ​លោក​វ៉ាង​ កុង​វឿង បាន​បន្ត​​ទៀត​ថា ​ការ​បង្កើន​អត្រា​​តម្លៃ​ថាម​ពល​អគ្គិ​សនី​ចំនួន​១៥% ​ចាត់​ទុក​ថា តិច​​បំផុត​ដូច​ដែលរដ្ឋា​ភិបាល​បាន​កំណត់​​កន្លង​មក  ព្រោះ​កាល​ពី​មុន​នេះ រដ្ឋា​ភិបាល​​មាន​ផែ​នការ​ដំឡើង​​ថ្លៃ​​ថាម​ពល​អគ្គិ​សនី​ពី​១៨ដល់​៣០% ។  ការ​​ដំឡើង​ថ្លៃ​​ថាម​ពល​អគ្គិ​សនី​លើក​នេះ​​ធ្វើ​ឡើង​ដើម្បី​​​ជួយ​​ដល់​នាយក​ដ្ឋាន​អគ្គិ​សនី​​ជាតិ (EVN) ដែល​ប្រាក់​​ចំណូល​បច្ចុ​ប្បន្ន​​មិន​គ្រប់​គ្រាន់​​ក្នុ​ងការ​ទាក់​ទាញ​អ្នក​វិនិ​យោគ​ទុន​បរទេស​​ឱ្យ​ចូល​រួម​ក្នុង​​គម្រោង​សាង​សង់​រោង​ចក្រ​អគ្គិ​សនី​ថ្មី​ សម្រាប់​​​​ផ្គត់​ផ្គង់​​ដល់​តម្រូវ​ការរបស់​អ្នក​ប្រើ​ប្រាស់​​ដែល​ចេះ​តែ​​កើន​ឡើង​​ក្នុង​មួយ​ឆ្នាំ​ដល់​ទៅ​១៦% ។
លោក​ស្រី ហ្វាម ជីឡាន អ្នក​សេដ្ឋ​​វិទូ និង​ជា​​អតីត​ទី​ប្រឹក្សា​​ប្រចាំ​ខុទ្ទកា​ល័យ​​នាយក​​រដ្ឋ​មន្ត្រី ​បង្ហើប​ឱ្យ​ដឹង​ថា ​តាម​ស្ថាន​ភាព​សេដ្ឋ​កិច្ច​របស់​ប្រទេស​វៀតណាម ដែល​​មាន​​អតិ​ផរ​ណា​​ប្រាក់​ដុង​ឡើង​ខ្ពស់​​ដល់​ទៅ​១១,៧៥% កា​ល​ពី​ឆ្នាំ​មុន និង​សន្ទស្សន៍​​ថ្លៃ​ប្រើ​ប្រាស់​ (CPI) កើន​លើស​ពី​ឆ្នាំ​មុន​ចំនួន​១២,២%  និង​​រដ្ឋា​ភិបាល​​បាន​ប្រកាស​បញ្ចុះ​​​តម្លៃ​ប្រាក់​​ដុង ​ព្រម​ទាំង​តម្លៃ​ប្រេង​ក្នុង​ទី​ផ្សារ​ពិភព​លោក​​ក៏​បាន​​ឡើង​ខ្ពស់​ផង​ដែរ ។

ការ​ដំឡើង​ថ្លៃ​​ថាម​ពល​អគ្គិ​សនី​រមែង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ការ​វិនិ​យោគ និង​ប្រជា​ជន​​ទូទៅ​​ ជា​ពិសេស​អ្នក​មាន​ចំណូល​​តិច​ រួម​ទាំង​ធ្វើ​ឱ្យ​​រដ្ឋា​ភិបាល​​ជួប​នឹង​បញ្ហា​​ក្នុង​ការ​សម្រេច​​ដល់​គោល​ដៅ​បង្កើត​ស្ថិរ​ភាព​ដល់​សេដ្ឋ​កិច្ច និង​កាត់​បន្ថយ​អត្រា​​អតិផរ​ណា​ប្រាក់​​ដុង​ឱ្យ​នៅ​ទាប​ជាង​៧% ៕