ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ឈ្មួញ​​​​​​ធំៗរក​ស៊ី​ឈើ​ប្រ​ណីត​​​ក្នុង​ខេត្ត​រតនគិរី​សប្បាយ​ដឹក​ជញ្ជូន​ឈើទៅ​ប្រ​ទេស​វៀត​ណាម​ខណៈ​សមត្ថ​កិច្ច​​ក្នុង​មួយ​ខែ​រាប់​លុយ​រាប់​មឺុន​ដុល្លារ​

11 ឆ្នាំ មុន

ខេត្ត​រតន​គិ​រី ៖ ​បើ​តាម​សេច​ក្តី​រាយ​ការ​ណ៍​ព័ត៌​មាន​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​កោះ​សន្តិ​ភាព​ ប្រ​ចាំ​ខេត្ត​រតនគិរិ បាន​ឱ្យ​ដឹង​ថា ​ក្រុម​ឈ្មួញ​រក​ស៊ី​ឈើ​ប្រ​ណីត​​​ធំៗ​ ចំនួន​ពី​បី​នាក់​​​បាន​ទៅ​ប្រ​មូល​ឈើ​ប្រ​ណីត​​ពី​ស្រុក​តាវែង​ដឹក​តាម​រថយន្ត​ធុន​ត្រា ឆ្ពោះ​ទៅ​កាន់​ស្រុក​អណ្តូង​មាស​ ហើយ​កាត់​តាម​ច្រក​របៀង​បាសៅ និង​ច្រក​របៀង​​បាតាម​

ខេត្ត​រតន​គិ​រី ៖ ​បើ​តាម​សេច​ក្តី​រាយ​ការ​ណ៍​ព័ត៌​មាន​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​កោះ​សន្តិ​ភាព​ ប្រ​ចាំ​ខេត្ត​រតនគិរី បាន​ឱ្យ​ដឹង​ថា ​ក្រុម​ឈ្មួញ​រក​ស៊ី​ឈើ​ប្រ​ណីត​​​ធំៗ​ ចំនួន​ពី​បី​នាក់​​​បាន​ទៅ​ប្រ​មូល​ឈើ​ប្រ​ណីត​​ពី​ស្រុក​តាវែង​ដឹក​តាម​រថយន្ត​ធុន​ត្រា ឆ្ពោះ​ទៅ​កាន់​ស្រុក​អណ្តូង​មាស​ ហើយ​កាត់​តាម​ច្រក​របៀង​បាសៅ និង​ច្រក​របៀង​​បាតាម​ ។

ជាក់​ស្តែង​​នៅ​វេលា​ម៉ោង ៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​ ១​កក្ក​ដា ២០១៤​នេះ​គេ​សង្កេត​ឃើញ​ក្រុម​ឈ្មួញ​ដ៍​មាន​ឥទ្ធិពល​ទាំង​អស់​នេះ​បាន​ចេញ​រថយន្ត​ធុន​ត្រាចំនួន​៤​គ្រឿង​និង​គោ​យន្ត​ចំនួន​២​គ្រឿង​ ​ដឹក​ឈើ​ប្រ​ណីត​ទៅ​កាន់​ច្រក​របៀង​ខាង​លើ​ដើ​ម្បី​ឆ្លង​ទៅ​លក់​នៅ​ប្រ​ទេស​វៀត​ណាម​ ។ បើ​តាម​ប្រ​ភព​ព័ត៌មាន​ពី​ឈ្មួញ​រក​ស៊ី​ឈើ​តូច​តាច​នៅ​ក្នុង​ស្រុក​​បាន​បង្ហើប​ឱ្យ​ដឹង​ថា​​ដើម្បី​ដឹក​ឈើ​ប្រ​ណីត​ទាំង​អស់​នោះ​​បាន​ទៅ​ដល់​ច្រក​របៀង​បាសៅ និង​ច្រក​របៀង​បាតាម​ខាង​លើ គឺ​ក្រុម​ឈ្មួញ​​ទាំង​អស់​នោះ​​​ត្រូវ​ចំណាយ​ក្នុង​មួយ​រថយន្ត​ធុន​ត្រា ៣០០០​ដុល្លារ​។

ដោយ​ឡែក​នៅ​ក្នុង​ស្រុក​វឺន​សៃ វិញ​សកម្មភាព​ដឹក​ឈើ​ប្រ​ណីត​របស់​ឈ្មួញ​ក៏​មាន​សកម្ម​ភាព​មមា​ញឹក​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដែរដោយ​ក្រុម​ឈ្មួញ​រក​ស៊ី​ឈើ​ប្រ​ណីត​ទាំង​អស់​នោះ​បាន​ប្រើ​ប្រាស់​រថយន្ត​ស៊េរី​ទំនើប​ៗ​ដូច​ជា​រថយន្ត​ធុន​ត្រា ឡង់​គ្រី​ស័រ ​និង​មាន​ប្រ​ភេទ​រថយន្ត​តាកូម៉ា​ ទួសរីស​ជា​ដើម​ដើម្បី​ដឹក​ជញ្ជូន​ឈើ​ប្រ​ណីត​ទាំង​នោះ​ទៅ​កាន់​ច្រក​របៀង​លេខ១៩ ក្រោយ​កាស៊ី​ណូ និង​ច្រក​ទ្វារ​អន្ត​រ​ជាតិ​អូរ​យ៉ាដាវ​​ ឆ្ពោះ​ទៅ​កាន់​ប្រ​ទេស​វៀត​ណាម ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​រយៈ​ពេល​៣ទៅ​៤​ខែនេះ​នៅ​ច្រក​របៀង​នៅ​ក្នុង​ស្រុក​អណ្តូង​មាស​​ជា​រៀង​រាល់​យប់​ក្រុម​ឈ្មួញ​រក​ស៊ី​ឈើ​ប្រ​ណីត​ទាំង​អស់​នោះ​បានធ្វើ​សកម្ម​ភាព​ដឹក​ឈើ​ប្រ​ណីតតាម​រថយន្ត​ធុន​ត្រា ឆ្ពោះ​ទៅ​កាន់​ប្រ​ទេស​វៀត​ណាម​​មាន​ចំនួន​ពី​១០​ទៅ​២០​គ្រឿង ចំណែក​ឯចំណែក​ឯ​ប្រ​ភព​ឈើ​ចេញ​ពី​​ស្រុក​វឺុន​សៃ​វិញ​​ក៏​មាន​​សក​ម្ម​​ភាព​ដឹក​ជញ្ជូនក្នុង​មួយ​យប់​​​ពី​១០​ទៅ​១​៥​រថយន្ត​ផង​ដែរ​។

សេច​ក្តី​រាយ​ការ​ណ៍​ដដែល​បាន​ឱ្យ​ដឹង​ថា ​​​បច្ចុប្បន្ន​ក្រុម​ឈ្មួញ​ធំៗ​ទាំង​អស់​នេះ​គឺ​កំពុង​សប្បាយ​ដឹក​ឈើ​ប្រ​ណីត​ឆ្ពោះ​ទៅ​កាន់​ប្រ​ទេស​វៀត​ណាម​ ខណៈ​ពេល​ដែល​សមត្ថ​កិច្ច​ចំនួន​៤២​ស្ថា​ប័ន​កំពុង​ដេកលង់​​លក់​និង​រវល់​​រាប់​លុយ​ក្នុង​មួយ​ខែ​រាប់​មឺុន​ដុល្លារ ។