ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពែ​ភ្នំ​រមណីយ​ដ្ឋាន​វប្ប​ធម៌​និង​ធម្មជាតិ​ដែល​ខ្មែ​រទាំង​ក្នុងនិង​ក្រៅ​ស្រុក​ចូល​ចិត្ត​មកកម្សាន្ត​

9 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖​អំពែ​ភ្នំ​ទ្រ​នំ​វាស​នា​ចារ​ពី​បុព្វ​ពេរ​ថ្ងៃ​បាក់​រសៀល​ជ្រាល​ជ្រេរ​បង​បំពេរ​អូន​ក្រោម​ដើម​ជ្រៃ​យើង​នាំ​គ្នា​ឡើង​ជិះ​ដំរី​ខំវេញ​ក្រង​កំរង​និស្ស័យ​រសង្ឃឹម​គ្មាន​ថ្ងៃព្រាត់​ឡើយ​។ នៅ​ពេល​ដែល​​នឹក​ដល់​បទ​ចំរៀង​នេះ​ធ្វើ​ឱ្យ​យើង​នឹក​ឃើញ​ដល់​រមណីយ​ដ្ឋាន​មួយ​នោះ​គឺ​រមណីយ​ដ្ឋាន​អំពែ​ភ្នំជា​រមណីយ​ដ្ឋានវប្បធ​ម៌ធ្មម​ជាតិ​ដែល

ខេត្ត​កំពង់ស្ពឺ ៖​អំពែ​ភ្នំ​ទ្រ​នំ​វាស​នា​ចារ​ពី​បុព្វ​ពេរ​ថ្ងៃ​បាក់​រសៀល​ជ្រាល​ជ្រេរ​បង​បំពេរ​អូន​ក្រោម​ដើម​ជ្រៃ​យើង​នាំ​គ្នា​ឡើង​ជិះ​ដំរី​ខំវេញ​ក្រង​កំរង​និស្ស័យ​រសង្ឃឹម​គ្មាន​ថ្ងៃព្រាត់​ឡើយ​។ នៅ​ពេល​ដែល​​នឹក​ដល់​បទ​ចំរៀង​នេះ​ធ្វើ​ឱ្យ​យើង​នឹក​ឃើញ​ដល់​រមណីយ​ដ្ឋាន​មួយ​នោះ​គឺ​រមណីយ​ដ្ឋាន​អំពែ​ភ្នំជា​រមណីយ​ដ្ឋានវប្បធ​ម៌ធ្មម​ជាតិ​ដែល ភ្ញៀវ​ទេស​ចរ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​ចូល​ចិត្ត​នាំគ្នា​ទៅ​កម្សាន្ត​​នៅទីនោះ​ព្រោះ​​តែទីនោះ​មាន​ធាតុ​អាកាស​ល្អប​រិសុទ្ធ​ ។

រមណីយ​ដ្ឋាន​នេះ​ស្ថិត​ក្នុង​ភូមិ​សាស្រ្ត​ភូមិ​តាំង​ទន្លេ​និង​ភូមិ​អំពែ​ភ្នំ​បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុម​ហ៊ុន​ឯក​ជន តែ​ក៏ស្ថិត​ក្រោម​ការគ្រ​ប់គ្រង​របស់​មន្ទីរ​​ទេសចរដែរ។ ហើយ​អ្វី​ដែល​ឱ្យ​គេ​ស្គាល់​និង​ល្បី​ល្បាញ​របស់​ខេត្តកំ​ពង់​ស្ពឺគឺ​ ​តាម​រយះ​ស្ករ​ត្នោត​កាល​ពីទសវត្ស​មុន​ពេល​ដែល​គេ​និយាយ​ពីខេត្ត​កំពង់​ស្ពឺគេ​តែង​នឹក​ដល់​រម​ណី​​យដ្ឋាន​មួយ​ដែល​ស្ថិត​នៅ​ជាប់​មាត់ស្ទឹង​ព្រែក​ត្នោត​នោះគឺរមណីយ​ដ្ឋាន​អំពែ​ភ្នំនេះ​ឯង។​

បើ​យើង​ធ្វើ​ដំណើរ​ពីភ្នំពេញ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចំងាយ​៤៥​គីឡូ​ម៉ែត្រ​មកដល់​មុខ​មន្ទីរ​អប់រំ​ខេត្ត​បត់​​ឆ្វេងចូល​ទៅក្នុង​ចំងាយ២​គីឡូម៉ែ​ត្ររមណីយ​ដ្ឋាននេះ​ជារមណី​យដ្ឋាន​វប្បធម៌​និងធម្មជា​តិ។ ចំណុច​​ដែល​ទាក់​ទាញ​​ភ្ញៀវ​​ទេស​ច​រ​​ឱ្យ​​​មក​​កម្សាន្ត​​នៅ​​ទីនេះ​​ដោយ​​សារ​​តែ​រ​មណីយ​​ដ្ឋាន​​មួយ​​នេះ​​មាន​​ម្លប់​​ឈើ​​ត្រឈឹង​​ត្រ​ឈៃ​មា​ន​​​​កន្លែ​ង​​សំរាប់​​​ឱ្យ​ភ្ញៀ​វអង្គុយ​​កម្សាន្ត​​​នៅ​អែ​ប​មា​ត់ទឹក។​ ​ហើ​យ​​អ្វី​​ដែល​​អ្នក​​ទេសច​រ​សប្បាយ​​រីករា​​យ​​នោះ​គឺ​ដោ​យ​សារ​តែពួ​ក​គេអា​​​ចមុជទឹ​ក​ស្ទឹង​​លេង​​នៅរ​ដូ​​វប្រាំ​ង​​​ហើយ​​​ទឹក​​ដ៏​ត្រ​ជា​ក់​​ដែ​ល​​ហូ​រ​ធ្លា​ក់​​មក​​ពី​ស្ទឹង​​ព្រែ​ក​​ត្នោ​តផ្នែក​ខា​ង​​លើ​ធ្វើ​​ឱ្យ​អ្នក​មុជទឹក​​មានអារម្មណ៏​​ជ្រះ​​ថ្លាសប្បាយ​​រីករាយ​អ្នកខ្លះ​​ក៏រ​ត់ប្រ​ឡែ​ង​គ្នា​តាម​ឆ្នេរ​​​​ខ្សាច់​សក្បុ​ស​ជាពិ​សេ​ស​រ​មណី​យ​ដ្ឋាន​អំពែភ្នំ​មាន​ស្ពាន​យោល​ភ្ជាប់​ពីត្រើយ​ម្ខាង​ទៅត្រើយ​ម្ខាង​កាត់​ស្ទឹង​សំរាប់​ឱ្យ​ភ្ញៀង​ឆ្លង​កម្សាន្ត​ទៅ​មក​យ៉ាង​សប្បាយ​រីករាយ​។

ពេល​ដែល​ទៅ​ដល់​ទីនោះ​អ្នកទេសចរ​គ្រប់គ្នា​តែងលាន់​មាត់​ថាការ​មក​កម្សាន្ត​នៅទីនេះ​ហាក់បី​ដូចជា​បាន​ធូរ​ស្បើ​យពី​អារម្មណ៏​តានតឹង​ទាំងឡាយ​ហើយ​បើយើង​ឆ្លងទៅ​ត្រើយ​ខាង​ត្បូងពេ​លដែល​យើង​ឈប់​សំរា​កពេល​នោះ​យើង​នឹងបាន​ឃើញ​វត្តមួយ​ឈ្មោះ​ថាវត្ត​អំពែរ​ភ្នំទី​នោះ​មានសត្វ​ស្វាជា​ច្រើន​ដែល​រស់​នៅលើ​ដើម​ឈើធំៗ​ក្នុងប​រិវេណ​វត្តអំ​ពែភ្នំនេះ​។ ​

ជាពិ​សេស​ពេល​ដែល​យើង​ទៅដល់​គឺពពួក​សត្វស្វា​ទាំងនោះ​នាំគ្នា​មកជិត​ដើម្បី​រង់ចាំ​ឱ្យ​យើង​បោះ​ចំណី​ឱ្យ​សុី​។​ នៅទី​នេះ​មាន​តូប​អែប​ជាប់​មាត់​ស្ទឹង​ទាំង​ត្រើយ​ខាង​ជើង​និងខាង​ត្បូង​តំរៀ​បគ្នាជា​ជួរតាម​មាត់​ស្ទឹង​សំរាប់​អោយ​ភ្ញៀវទេ​សចរ​អង្គុយ​កម្សាន្ត​ហើយ​ក៏មាន​សេវាក​​ម្មលក់បាយម្ហូប​មាន​តំលៃ​សមរម្យ​​ទៀតផង​។

ជួប​ជាមួយ​អ្នកយក​ព័ត៌​មាន​កោះសន្តិភា​ពប​ងប្អូន​អ្នក​លក់​បាយ​និង​ម្ហូប​នៅរ​មណីយ​ដ្ឋាន​មួយ​នេះ​បាន​លើក​ឡើង​ថា​ក្នុង​មួយ​ថ្ងៃពួក​គាត់​អាច​រក​ប្រាក់​ចំណូល​ចាប់​ពី៦០​មុឺន​ទៅ៨០មុឺន​រៀល​ហើយ​ចំពោះ​រដូវបុ​ណ្យ​និងថ្ងៃ​ឈប់​សំរាក​វិញ​កាល​ណា​មាន​ភ្ញៀវ​មក​កម្សាន្ត​ច្រើន​ពួក​គាត់​ក៏លក់​ដាច់​បាន​ប្រាក់​ចំណូល​កើន​ទៅ​តាម​នោះ​ដែរ​អាច​​និយាយ​បាន​ថាចាប់​ពី១០០០០០០​មុឺនទៅ១៥​០០០០០លាន​រៀល​ឬលើស​នេះ​ក៏មាន​។

ក្រុម​អ្នក​ទេស​ចររ​អ៌ូរ​ទាំ​ថា​ពេល​ខ្លះ​​ពពួក​សត្វស្វា​បាន​បង្កកា​រអុក​ឡុក​ដូច​ជា​មក​ឆក់​យក​នំចំណី​ឬរប​ស់រប​រអ្វី​ផ្សេង​ៗ​តែ​ទោះ​ជា​យ៉ាង​នេះ​ក្តីក៏​អ្នក​ខ្លះ​លើក​ឡើង​ថានេះ​មិន​មែន​ជា​បញ្ហា​​ចោទ​នោះ​ទេត្បិត​​សត្វ​គឺវារ​ស់ទៅ​តា​មធម្ម​ជាតិ​របស់​វា​ ​អ្នកណា​ៗក៏ដឹងថា​សត្វ​ស្វា​វារបិុល​រប៉ូច​បន្តិច​ហើយ​។ តែ​ទោះ​ជា​ទោះ​ជា​យ៉ាង​នេះ​ក្តីក៏​ខាង​មន្ទីរ​បាន​ចុះ​ធ្វើ​ការ​ត្រួត​ពិនិត្យ​និង​ចាប់​សត្វស្វា​ទាំង​នោះ​បានចំនួ​ន០៥​ក្បាល​(ធំៗនិងកាច​)និង​បាន​ប្រគ​ល់​ទៅ​ឱ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ទទួល​យកទៅ​ព្រលែង​នៅ​រមណីយ​ដ្ឋាន​ភ្នំតាម៉ៅ​។

លោក​កេត​ ​សុខុម​ ​ប្រធាន​​មន្ទីរ​ទេស​ចរខេត្ត​បាន​ឱ្យ​ដឹង​ថាឆ្នាំ​នេះ​មិនថា​រដូវ​បុណ្យ​ចូល​ឆ្នាំ​ឬបុណ្យភ្ជុំ​ទេគឺ​ភ្ញៀវ​ទេសចរ​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំមុន​។ ​ដោយ​លោក​បន្តថា​ចំណូ​លបាន​មកពីវិ​ស័យ​ទេសច​រកើន​ឡើង នេះ​បើ​​យើងធ្វើ​កា​រប្រៀប​ធៀប​ឆ្នាំ២០១៣និ​ងពា​ក់កណ្តាល​ឆ្នាំ២០១៤​ ។