ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ជាង​៣​ម៉ឺន​នាក់​ទៅ​លេង​បុណ្យ​ឆ្លង​ឆ្នាំ​សកល​២០២៤​-២០២៥​នៅ​ខេត្តកំពង់ឆ្នាំង

3 ថ្ងៃ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​ ៖ យោង​តាម​ការ​បញ្ជាក់​លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំងឱ្យ​ដឹង​​កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៥ ថា មានភ្ញៀវ​ទេសចរ​​ជាង​៣​ម៉ឺន​នាក់​បាន​មក​លេង​កម្សាន្ត​នៅក្នុង​ខេត្តកំពង់ឆ្នាំង​នៅ​ឱកាស​នៃ​ពិធីបុណ្យ​ឆ្លង​ឆ្នាំង​សកល​២០២៤-២០២៥​…

ខេត្តកំពង់ឆ្នាំង​ ៖ យោង​តាម​ការ​បញ្ជាក់​លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង
ឱ្យ​ដឹង​​កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៥ ថា មានភ្ញៀវ​ទេសចរ​​ជាង​៣​ម៉ឺន​នាក់​បាន​មក​លេង​កម្សាន្ត​នៅក្នុង​ខេត្តកំពង់ឆ្នាំង​នៅ​ឱកាស​នៃ​ពិធីបុណ្យ​ឆ្លង​ឆ្នាំង​សកល​២០២៤-២០២៥​ ។

គេ​សង្កេត​ឃើញ​ថា​ ប្រជាពលរដ្ឋមក​ពី​គ្រប់​ទិស​ទី​យ៉ាងច្រើន​កកកុញ មក​លេង​កម្សាន្ត​នៅ​ខេត្តកំពង់ឆ្នាំង នា​ពេល​យប់​ចន្លោះ​ពី​ម៉ោង​៩ ដល់​ម៉ោង​១២​យប់ នា​ឱ​កាសចូល​ឆ្នាំ​សកល​។ ក្នុង​នោះ ​មាន​៣​ទីតាំង​គឺ សួន​វិមាន​ឯករាជ្យ​,  សួន​មុខ​សាលាខេត្ត និង​សួន​ថ្មី​សម្តេចចៅហ្វា​វាំង​គង់​សំ​អុល​ ប៉ុន្តែ​ទីតាំង​ដែល​មាន​ប្រជាពលរដ្ឋ​ច្រើន​ខ្លាំង​គឺ​ចំណុច​វិមាន​ឯករាជ្យ​ ។

ជា​ពិសេស ​ឆ្នាំ​នេះ​មាន​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​មជ្ឈដ្ឋាន អញ្ជើញ​ចូលរួម​អបអរសាទរ​យ៉ាងច្រើន​លើសលប់ ជាង​ឆ្នាំ​កន្លង​ទៅ​គួ​អោយ​កត់សម្គាល់​ ។ គួរ​រំលឹក​ផង​ដែរ ក្រោម​ការ​ដឹកនាំ​ឯក​ឩ​ត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ ក្នុង​អណត្ត​ជា​អភិបាលខេត្ត មាន​ភាព​សុខដុមរមនា ធានា​បាន​នូវ​សុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ ក្នុង​ការ​មក​លេង​កម្សាន្ត ដោយ​គ្មាន​ក្តី​បារម្ភ និង​មាន​ភាព​រីក​ចម្រើន​គ្រប់​វិស័យ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ