ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីប ម៉ុង រី​ថែ​ល និង ជីប ម៉ុង លែ​ន ពួតដៃគ្នា​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​ដ៏​ធំ បង្កើន​សក្តានុពល​ដល់​តំបន់​ផ្លូវជាតិ ៦A

1 ម៉ោង មុន

​រាជធានីភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​ទី ២៥ ខែមីនា ឆ្នាំ​២០២៦ ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល…

​រាជធានីភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​ទី ២៥ ខែមីនា ឆ្នាំ​២០២៦ ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល និង ក្រុមហ៊ុន ជីប ម៉ុង លែ​ន ដែល​ជា​ពហុ​ពាណិជ្ជកម្ម​ដ៏​រឹង​មាំ​ក្រោម​ក្រុមហ៊ុនមេ ជីប ម៉ុង បាន​រៀបចំ​ពិធី​បញ្ចុះ​បឋមសិលា បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​ថ្មី​មួយទៀត​នៅ​តំបន់​ផ្លូវជាតិ​លេខ​៦A របស់​ក្រុមហ៊ុន ជីប ម៉ុង លែ​ន ដែល​ជា​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​ដ៏​ធំ​មាន​ផ្ទៃដី​ប្រមាណ ១៩០ ហិ​កតា និង​មាន​ប្រជាជន​រស់នៅ​រាប់​ម៉ឺន​នាក់​ ។

ពិធី​បញ្ចុះ​បឋមសិលា​នេះ ត្រូវ​បាន​ប្រព្រឹត្ដ​ទៅ​ក្រោម​អធិបតីភាព​របស់​លោកអ្នកឧកញ៉ា ភាព ហៀ​ក ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង លោកអ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក ក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក ក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ហួង (​ហេ​ន​រី​) អគ្គនាយក​ពហុ​ពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុង លែ​ន លោក​ជំទាវ គឹ​ម ចាន់​ណា សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង លោក​ជំទាវ លី សុខ​ឆេ​ង នាយិកា​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល និង​លោក​ជំទាវ គី​ម ចាន់​ថា អគ្គ​នាយិការ​ក្រុមហ៊ុន ជីប ម៉ុង ត្រេ​ឌី​ង ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ជា​ច្រើន​រូប​ទៀត​ ។

ការ​សម្រេច​ចាប់ដៃ​គ្នា​នេះ គី​ជា​ការ​ពង្រីក​ផ្សារ​ទំនើប​ក្នុង​តំបន់​ដែល​កំពុង​មាន​សក្ដានុពល​តំបន់ ៦A រហូត​ដល់​ព្រែក​អ​ញ្ចេ​ញ និង​តំបន់​ព្រែក​តា​មា​ក់ ក្លាយជា​សហគមន៍​រស់​រវើក ជំរុញ​ឱ្យ​មានការ​អភិវឌ្ឍន៍​សម្បូរ​បែប និង​សកម្មភាព​ពាណិជ្ជកម្ម​កាន់តែ​រីក​ចម្រើន ដើម្បី​ផ្ដល់​នូវ​បទ​ពិសោធន៍​ថ្មី និង​ពេញ​នូវ​សេចក្ដី​ត្រូវការ​ក្នុង​ការ​ស្វែងរក​ទិញ​ទំនិញ អាហារ​ដ្ឋា​ន និង​ការ​កម្សាន្ដ​ផ្សេង​ៗ​របស់​អតិថិជន ​។

សម្រាប់​អាជីវករ ដែល​ចង់​ជួល​ទីតាំង​ដើម្បី​បើក និង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន នៅ​ក្នុង​ផ្សារ​ទំនើប ជីប ម៉ុង ៦A នេះ អាច​ធ្វើការ​ទាក់ទង​សាកសួរ​ព័ត៌មាន​លម្អិត​មក​កាន់​ក្រុមការងារ​ តាម​រយៈ​លេខ​ទូរស័ព្ទ​៖ 093 922 888 ​។

ជា​ពិសេស សម្រាប់​អតិថិជន​ដែល​កំពុង​ស្វែងរក​លំនៅ​ឋាន​ក្នុង ផាក លែ​ន 6A របស់​ជីប ម៉ុង លែ​ន មាន​តម្លៃ​ចាប់ពី $10 មុ​ឺ​ន​ដុល្លា​ជាង សូម​អញ្ជើញ​មក​ទស្សនា​ផ្ទះ​គំរូ ឬ​ទាក់ទង​មក​កាន់​លេខ​៖ 061 997 888 ។

សម្រាប់​អាជីវករ ដែល​ចង់​ជួល​ទីតាំង​ដើម្បី​បើក និង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន នៅ​ក្នុង​ផ្សារ​ទំនើប ជីប ម៉ុង ៦A នេះ អាច​ធ្វើការ​ទាក់ទង​សាកសួរ​ព័ត៌មាន​លម្អិត​មក​កាន់​ក្រុមការងារ​តាម​រយៈ​លេខ​ទូរស័ព្ទ​៖ 070 220 420, 066 401 222, 067 999 050 ៕ អត្ថបទសហការ