រាជធានីភ្នំពេញ ៖ ប្រភពព័ត៌មានបានឱ្យដឹងនៅរសៀល ថ្ងៃទី ២៦ មិថុនា ២០១៤ នេះថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួន លោក ជា សុធន ហៅ តិច សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាអតីតអភិបាលរងរាជធានីភ្នំពេញ, ជាម្ចាស់សណ្ឋាគារថៃ សាន ,ជាអ្នករកស៊ីទិញលក់ដីនិងទិញលក់រថយន្ត ហើយត្រូវជាប្អូនប្រុសបង្កើតរបស់លោក ឧកញ្ញា ង៉ោ ស្រ៊ុន ។
ការឃាត់ខ្លួននេះតាមប្រភពព័ត៌មានបានឱ្យដឹងថា ធ្វើឡើងតាមការអនុញ្ញាតពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានបន្តឱ្យដឹងទៀតថា ដើមចមដែលនាំឱ្យមានការឃាត់ខ្លួននេះ កាលពីពេលកន្លងទៅ លោក ជា សុធន បានលក់ដីចំនួន៣០ហិកតា ដែលក្នុងមួយម៉ែត្រការរ៉េ ថ្លៃ៤ដុល្លារ ហើយដីនោះ ស្ថិតនៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលដោយលក់ទៅឱ្យក្រុមហ៊ុនមួយដោយទទួលបានប្រាក់ពីក្រុមហ៊ុននោះចំនួន៥៥មឺុនដុល្លារ។លុះពេលក្រោយមកម្ចាស់ប្រាក់បាននាំលោក ជា សុធន ទៅវាស់ដីដើម្បីធ្វើប្លង់កម្មសិទ្ធឱ្យស្របច្បាប់ ដោយមានការអញ្ជោើញចូលរួមពីលោក មេភូមិ មេឃុំ មេស្រុក។ នៅពេលដែលម្ចាស់ប្រាក់បានហៅបបួលលោក ជា សុធន ទៅវាស់ដីស្រាប់តែលោកជា សុធន បដិសេធដោយគេចវេសរហូតពីការទៅវាស់ដីធ្វើកម្មសិទ្ធនេះ ។
ដើមបណ្តឹងបានប្តឹងទៅសមត្ថកិច្ច ដោយសុំឱ្យលោក ជា សុធន ទី១. បើគ្មានដីទេ ដើមបណ្តឹងសុំយកលុយវិញ។
នៅល្ងាចថ្ងៃ ទី២៦មិថុនា ២០១៤នេះសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានអញ្ជើញលោក ជា សុធន ឱ្យចូលមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ហើយពេលសួរនាំលោក ជា សុធន បានឆ្លើយថាអត់មានទាំងដី និងប្រាក់ ហើយក៏បានធ្វើការឃាត់ខ្លួនលោកតែម្តង ។
ចែករំលែកព័តមាននេះ