ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃទី១ ឃាត់​ម៉ូតូនិងរថយន្តដែលបើកបរបញ្ច្រាស​​មានចំនួន១៧គ្រឿង

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ខណ្ឌចំការមន សហការ​ជាមួយ​នគរបាល​ការិយាល័យ​ច​រាចរណ៍​ផ្លូវគោក ស្ទាក់​ចាប់​យានយន្ត​បើកបរ​បញ្ច្រាសទិស​ចរាចរណ៍ ដោយ​ឃាត់​ម៉ូតូ​បានចំនួន ១៦​គ្រឿង និង​រថយន្ត​១​គ្រឿង ដើម្បី​អប់រំ​ណែនាំ​អ្នកបើកបរ ។…

រាជធានី​ភ្នំពេញ ៖ នគរបាល​ខណ្ឌចំការមន សហការ​ជាមួយ​នគរបាល​ការិយាល័យ​ច​រាចរណ៍​ផ្លូវគោក ស្ទាក់​ចាប់​យានយន្ត​បើកបរ​បញ្ច្រាសទិស​ចរាចរណ៍ ដោយ​ឃាត់​ម៉ូតូ​បានចំនួន ១៦​គ្រឿង និង​រថយន្ត​១​គ្រឿង ដើម្បី​អប់រំ​ណែនាំ​អ្នកបើកបរ ។

​ការ​ឃាត់​រថយន្ត​និង​ម៉ូតូ​ដែល​បើកបរ​បញ្ច្រាសទិស​ចរាចរណ៍​នេះ បាន​ធ្វើ​ឡើង​កាល​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៥​កន្លង​ទៅ នៅ​ចំណុច​អតីត​សណ្ឋាគា​រតាយ​ម៉េ​ង មហាវិថី​ព្រះ​នរោត្ដម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

លោក​វរសេនីយ៍ទោ ហួរ ម៉េ​ង​ហួ​ន អធិការ​នគរបាល​ខណ្ឌចំការមន ថ្លែង​ថា នេះ​ជា​ការ​អនុវត្ត​តាន​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្នុង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចំពោះ​អ្នកបើកបរ​បញ្ច្រាសទិស​ចរាចរណ៍ ដែល​មួយ​រយៈ​នេះ​សម្បូរ​អ្នក​ជិះ​បញ្ច្រាស​ណាស់ ។ នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៥ លោក​បាន​ចាត់​ឲ្យ​លោក សួ សំ អធិការរង​ទទួល​ផែន​ចរាចរណ៍​ខណ្ឌ រ​ចូលរួម​ជាមួយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ស្ទាក់​ឃាត់​អ្នកបើកបរ​បញ្ច្រាសទិស ដើម្បី​អប់រំ​ណែនាំ ។

​នៅ​ក្នុង​រយៈពេល​១​ថ្ងៃ​ទី​១៦ ខែមិថុនា​នោះ បាន​ឃាត់​យានយន្ត​បើកបរ​បញ្ច្រាសទិស ចំនួន​១៧​គ្រឿង ក្នុង​នោះ​ម៉ូតូ​១៦​គ្រឿង និង រថយន្ត​១​គ្រឿង ហើយ​អប់រំ​ណែនាំ​អ្នកបើកបរ កុំ​ឲ្យ​ជិះ​បញ្ច្រាសទិស​ទៀត ហើយ​ការ​ត្រួតពិនិត្យ​នេះ​នឹង​ធ្វើ​ឲ្យ​ដូច​ភ្លៀងរលឹម ។​បន្ទាប់​ពី​ឃាត់​អប់រំ​រួច​ហើយ ក៏​ឲ្យ​ត្រឡប់​ទៅ​វិញ ប៉ុន្តែ​បើ​មិន​រាងចាល​សមត្ថកិច្ច​នឹង អនុវត្ត​តាម​ច្បាប់ ។

ជា​ការ​កត់សម្គាល់ ផ្លូវ​ព្រះ​មុនី​រ៉េ​ត ឬ​ផ្លូវ​លេខ​២១៧ ចាប់ពី​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ​ដល់​គល់​ស្ពាន​ស្ទឹង​មាន​ជ័យ កន្លង​មក​មានការ​ជិះ​ម៉ូតូ​បញ្ច្រាសទិស​ចរាចរណ៍​នៅ​ពេល​ព្រឹក ខណៈ​ផ្លូវ​ម្ខាង​ស្រឡះ​និង​ម្ខាង​ទៀត​ណែន​និង​ស្ទះ ។ ប៉ុន្តែ ក្រោយ​ពី​មាន​វិធានការ​ទប់ស្កាត់​ការ​ជិះ​បញ្ច្រាសទិស​មួយរ​យៈមក ពេល​នេះ​ការ​ជិះ​ម៉ូតូ​បញ្ច្រាសទិស​ចរាចរណ៍​ហាក់​មិន​មាន​ទៀត​ទេ តែបើ​មាន​ក៏​មិន​ច្រើន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ