ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​បរិសុទ្ធ​ទល់​ទ្រ​សង្គម​ឱ្យ​មាន​សន្តិ ភាព

4 ឆ្នាំ មុន

ការងារ​ទាំងឡាយ​ដែល​ផ្ទុយ​នឹង​អំពើអាក្រក់ ទុច្ចរិត អយុត្តិធម៌​លោក​ហៅ​ថា ការងារ​បរិសុទ្ធ ឬ​ការងារ​មិន​មានទោស ដែល​ជា​ចន្ទល់​ទល់​ទ្រ​សង្គម​ឱ្យ​សេចក្តី​ស្ងប់ ចម្រើន​ដោយ​សន្តិភាព​ ។ ការ​ចិញ្ចឹម​មាតាបិតា គ្រូអាចារ្យ…

ការងារ​ទាំងឡាយ​ដែល​ផ្ទុយ​នឹង​អំពើអាក្រក់ ទុច្ចរិត អយុត្តិធម៌​លោក​ហៅ​ថា ការងារ​បរិសុទ្ធ ឬ​ការងារ​មិន​មានទោស ដែល​ជា​ចន្ទល់​ទល់​ទ្រ​សង្គម​ឱ្យ​សេចក្តី​ស្ងប់ ចម្រើន​ដោយ​សន្តិភាព​ ។

ការ​ចិញ្ចឹម​មាតាបិតា គ្រូអាចារ្យ ចាស់ព្រឹទ្ធាចារ្យ កុមារ​កំព្រា ជន​ពិការ អ្នក​កម្សត់​ទុគ៌ត ការ​កសាង​សម្បត្តិ​សាធារណៈ​មាន ស្ពាន ថ្នល់ សាលារៀន​ជាដើម និង​ការ​ចែកចាយ​សៀវភៅ​ធម៌អាថ៌ ក្បួនច្បាប់ ឬ​ពន្យល់​ផ្សព្វផ្សាយ​នូវ​ចំណេះវិជ្ជា​ដ៏​ល្អ​នៃ​ធម៌​ដ៏​ប្រពៃ​ដល់​អ្នក​ដទៃ​ដើម្បី​ឱ្យ​គេ​បាន​យល់​ស្គាល់​ខុស​ត្រូវ ល្អ​អាក្រក់ ហើយ​លះ​អាក្រក់​ឱ្យ​អស់ ព្យាយាម​ប្រព្រឹត្ត​តែ​អំពើ​ល្អជា​ដើម ទាំងនេះ គឺជា​ការងារ​មិន​មានទោស ។

បុគ្គល​ណា​ប្រព្រឹត្ត​តែ​ការងារ​សុចរិត យុត្តិធម៌ ការងារ​ផ្តល់​ប្រយោជន៍​ដល់​សង្គមមនុស្ស​ទូទៅ​បុគ្គល​នោះ​នឹង​បាន​នាម​ថា​ជា​មនុស្ស​សន្តិភាព ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ