ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​និង​កូន​ដេញ​តាម​ចោរ ជួប​គ្រោះ​តាម​ផ្លូវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ម្តាយ​និង​កូនស្រី​អាយុ​៧​ឆ្នាំ​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ដេញ​តាម​ម៉ូតូ​ចោរឆក់ បណ្តាល​ឲ្យ​ម៉ូតូ​ទាំង​២​គ្រឿង​ជ្រុល​ទៅ​បុក​ចូល​ក្រោម​រថយន្ត​សណ្តោង​មួយ​គ្រឿង​នៅ​ចំណុច​ផ្លូវកែង បណ្តាល​ឲ្យ​ស្ត្រី​ជា​ម្តាយ​និង​កូនស្រី​រង​របួស​បាក់ជើង​ទាំង​ពីរ​នាក់ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​១៣៥​កែង​នឹង​ផ្លូវ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ម្តាយ​និង​កូនស្រី​អាយុ​៧​ឆ្នាំ​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ដេញ​តាម​ម៉ូតូ​ចោរឆក់ បណ្តាល​ឲ្យ​ម៉ូតូ​ទាំង​២​គ្រឿង​ជ្រុល​ទៅ​បុក​ចូល​ក្រោម​រថយន្ត​សណ្តោង​មួយ​គ្រឿង​នៅ​ចំណុច​ផ្លូវកែង បណ្តាល​ឲ្យ​ស្ត្រី​ជា​ម្តាយ​និង​កូនស្រី​រង​របួស​បាក់ជើង​ទាំង​ពីរ​នាក់ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​១៣៥​កែង​នឹង​ផ្លូវ ម៉ៅ​សេ​ទុង ជិត​វត្ត​ទួល​ទំពូង ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ស្ត្រី​ជា​ម្តាយ​ឈ្មោះ​អឿ​ន ដា​ណេ អាយុ​២៩​ឆ្នាំ និង​កូនស្រី​មិន​ស្គាល់ឈ្មោះ អាយុ​៧​ឆ្នាំ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​រស់នៅ​ផ្ទះ​គ្មាន​លេខ ក្នុងភូមិ​ជា​ព្រហ្ម សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ។ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហ្សូ៊មមើ​អិ​ច ពណ៌​សលាយ​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ ១GC-៥៣៣៥ ។

ចំ​ណែ​ជនសង្ស័យ​២​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេច​ខ្លួន​បាត់ ដោយ​បន្សល់​ទុក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១HO-៦២៨០ ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក ។ ដោយឡែក​រថយន្ត​សណ្តោង​មួយ​គ្រឿង​ម៉ាក FUSU ពណ៌​បៃតងខ្ចី បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ។

តាម​ប្រភព​ពី​សាក្សី​ម្នាក់​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ ឃើញ​ស្ត្រី​ជា​ម្តាយ និង​កូនស្រី​អាយុ​៧​ឆ្នាំ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហ្សូ៊មមើ​អិ​ច ដេញ​តាម​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​ជិះ​ដោយ​បុរស​ជា​ជនសង្ស័យ​ចំនួន​២​នាក់ តាម​បណ្ដោយ​ផ្លូវ១៣៥​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ស្ត្រី​ជា​ម្តាយ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ និង​ស្រែ​កថា «​ចោរ​ៗ» រហូត​មក​ដល់ ចំណុច​ផ្លូវ​ម៉ៅ​សេ​ទុង មិនដឹង​ថា​យ៉ាងម៉េច​នោះ​ទេ ស្រាប់តែ​ម៉ូតូ​ទាំង​២​គ្រឿង​របស់​ជនសង្ស័យ​និង​ជន​រង​គ្រោះ ជ្រុល​ទៅ​បុក​រថយន្ត​សណ្តោង​ដឹក​ទំនិញ ដែល​កំពុង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ ម៉ៅ​សេ​ទុង​ក្នុង​ទិស​ដៅ ពី​ជើង​ទៅ​ត្បូង ចំពាក់​កណ្ដាល​កង់​រថយន្ត​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​ទាំង​២​គ្រឿង​ដួល​ចូល​ក្រោម​រថយន្ត ក៏​ត្រូវ​រថយន្ត​កិន​អូស​ម៉ូតូ​ពីក្រោម​បាន​១០០​ម៉ែត្រ ទើប​អ្នកបើកបរ​រថយន្ត​ចាប់​ហ្វ្រាំង​ជាប់ ព្រមទាំង​ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្តាយ​និង​កូនស្រី រង​របួស​បាក់ជើង​ទាំង​ពីរ​នាក់ ចំណែក ជនសង្ស័យ​ទាំង​ពីរ​នាក់​រង​របួស​តិចតួច និង​បាន​រត់គេច​ខ្លួន​បាត់ ដោយ​បន្សល់​ទុក​ម៉ូតូ​១​គ្រឿង​នៅ​កន្លែង​កើតហេតុ ។

បន្ទាប់​ពី​កើតហេតុ គេ​ឃើញ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ហើយ បាន​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​អោយមក​ដឹក​ជន​រង​គ្រោះ​ម្តាយ​និង​កូនស្រី​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​សូ​វៀត ។

ក្រោយ​ពេល​កើតហេតុ នៅ​សល់​តែ​រថយន្ត​និង​ម៉ូតូ​២​គ្រឿង ព្រមទាំង​អ្នកបើកបរ ត្រូវ​បាន​សមត្ថកិច្ច ជំនាញ​នាំ​យក​ទៅ​កាន់​អធិការ​ខណ្ឌចំការមន រង់ចាំ​ខាង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​នៅ​ពេល​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ