ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ចូល​កាស៊ីណូ​​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​មួយ​ឲ្យដឹង​ថា កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត កាលពី​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២០ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុងព្រះសីហនុ ចុះ​ធ្វើការ​ស្រាវជ្រាវ​និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនជាតិ​ចិន​៣​នាក់ ជា​ជើងកាង​ក្នុង​កាស៊ីណូ…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​មួយ​ឲ្យដឹង​ថា កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត កាលពី​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២០ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុងព្រះសីហនុ ចុះ​ធ្វើការ​ស្រាវជ្រាវ​និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនជាតិ​ចិន​៣​នាក់ ជា​ជើងកាង​ក្នុង​កាស៊ីណូ ពាក់ព័ន្ធ​នឹង​ករណី​ប្រើ​អំពើ​ហិង្សា​វាយដំ​បុរស​ម្នាក់ បណ្តាល​ឲ្យ​រង​របួស​ស្ទើរ​ស្លាប់​ស្ទើរ​រស់ គ្រាន់តែ​បុរស​ចិន​ម្នាក់​នោះ​កាន់​ប្រាក់​ដុល្លារ​ក្លែងក្លាយ មាន​បំណង​ចូល​លេង​ក្នុង​កាស៊ីណូ ។

ជន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នេះ​មាន ៖
១-​ឈ្មោះ Ji Hong Yi ភេទ​ប្រុស អាយុ​៣០ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ​តា​ស៊ី​យ៉ាង
២-​ឈ្មោះ Wang Gan ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​អ្នកគ្រប់គ្រង​កាស៊ីណូ​តា​ស៊ី​យ៉ាង និង
៣-​ឈ្មោះ Wang Yi ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ បុគ្គលិក​កាស៊ីណូ​តា​ស៊ី​យ៉ាង ។

ទាំង​៣​នាក់​សុទ្ធតែ​គ្មាន​លិខិតឆ្លងដែន ស្នាក់​នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ Ming Xiing You ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​តុង​ហ្វា​ង​មីង​ជូ ស្នាក់​នៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។សេចក្តីរាយការណ៍​ឲ្យ​ដឹង​ទៀត​ថា កាលពី​ថ្ងៃ​ទី​១ ខែមករា​កន្លង​ទៅ វេលា​ម៉ោង​៥​ល្ងាច នគរបាល​ព្រហ្មទណ្ឌ បាន​ទទួល​បណ្តឹង​ពី​បុរស​ជនជាតិចិន​ម្នាក់​ថា នៅ​វេលា​ម៉ោង​ប្រហែល​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​នោះ នៅ​កាស៊ីណូ​អា​ត្ល​ង់​ទិ​ក ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហ​នុ ជន​រង​គ្រោះ​ត្រូវ​ក្រុម​ជនជាតិ​ចិន​ជា​បុ​គ្គលិ​ក និង​មេការ​(​ជើងកាង​)​ក្នុង​កាស៊ីណូ ប្រើ​អំពើ​ហិង្សា​ចាប់​វាយដំ និង​ទាត់​ធាក់ ព្រមទាំង​យក​ដំបង​ដែក​រលាស់​វាយ​បណ្តាល​ឲ្យ​រង​របួស បាក់​ម្រាមដៃ ប្រេះស្រាំ​លលាដ៍ក្បាល ត្រូវ​ភ្នែក ច្រមុះ មាត់ ជើង និង​រង​របួស​ពេញ​ដងខ្លួន ។

បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​នោះ​ភ្លាម សមត្ថកិច្ច​បាន​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​២ ខែមករា គឺ​មួយ​ថ្ងៃ​ក្រោយមក កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ដោយ​សហការ​ជាមួយ​នគរបាលក្រុងព្រះសីហនុ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ធ្វើការ​ឆែកឆេរ​ក្នុង​ការ​ស៊ី​ណូ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​៣​នាក់ ដូច​មានឈ្មោះ​ខាងលើ​នេះ​នាំ​យក​ទៅ​សាកសួរ ។

នៅ​ពេល​សាកសួរ ជនសង្ស័យ​ទាំង​៣​នាក់​បាន​ចោទប្រកាន់​ថា រឿង​ដំបូង​ផ្តើម​ចេញពី​ជនរង​គ្រោះ​យក​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ចូល​លេងល្បែង​នៅ​ក្នុង​កាស៊ីណូ ។ ខណៈ​ឃើញ​ដូច្នោះ ពួក​គេ​បាន​ឃាត់ខ្លួន​ជន​រង​គ្រោះ​ដើម្បី​សាកសួរ ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ព្រម​សារភាព​ទេ ទើប​ធ្វើ​ឲ្យ​ពួក​គេ​ក្តៅក្រហាយ​ក៏​នាំ​គ្នា​វាយដំ​តែ​ម្តង​ទៅ ។ ជនសង្ស័យ ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ