ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយកូរ៉េធៀបជាមួយលុយខ្មែរនៅតែប្រែប្រួល

4 ឆ្នាំ មុន

សម្រាប់ថ្ងៃនេះសូមងាកមកមើលហាងឆេងអត្រាប្តូរប្រាក់វ៉ុនកូរ៉េធៀបជាមួយប្រាក់រៀលខ្មែរពេញមួយសប្តាហ៍ ដើម្បីឱ្យអ្នកនិយមចាយប្រាក់វ៉ុនបានដឹងអំពីអត្រាឡើងចុះប្រចាំថ្ងៃថាតើវាខ្ពស់ ឬទាបក្នុងកម្រិតណា ។ ធនាគារជាតិ នៃ កម្ពុជា ឱ្យដឹងថា កាលពីថ្ងៃទី ៣ខែមករា…

សម្រាប់ថ្ងៃនេះសូមងាកមកមើលហាងឆេងអត្រាប្តូរប្រាក់វ៉ុនកូរ៉េធៀបជាមួយប្រាក់រៀលខ្មែរពេញមួយសប្តាហ៍ ដើម្បីឱ្យអ្នកនិយមចាយប្រាក់វ៉ុនបានដឹងអំពីអត្រាឡើងចុះប្រចាំថ្ងៃថាតើវាខ្ពស់ ឬទាបក្នុងកម្រិតណា ។

ធនាគារជាតិ នៃ កម្ពុជា ឱ្យដឹងថា កាលពីថ្ងៃទី ៣ខែមករា ឆ្នាំ២០២០មកនេះ គឺ ១០០វ៉ុនកូរ៉េទិញចូល ៣៥៣រៀល លក់ចេញ ៣៥៦រៀល ហើយកាលពីថ្ងៃទី ២ទិញចូល ៣៥៣រៀល លក់ចេញ ៣៥៧រៀល ។

ក្នុងសប្តាហ៍ជាមួយគ្នានេះដែរកាលពីថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០១៩ គឺ ១០០វ៉ុនកូរ៉េទិញចូល ៣៥២រៀល លក់ចេញ ៣៥៦រៀល និងកាលពីថ្ងៃទី ៣០ខែធ្នូទិញចូល ៣៥១រៀល លក់ចេញ ៣៥៤រៀល ។ ដូច្នេះតាមរយៈប្រភពនៃអត្រាខាងលើបង្ហាញថាប្រាក់វ៉ុនកូរ៉េធៀបជាមួយប្រាក់រៀលខ្មែរក៏នៅតែប្រែប្រួលស្ទើរតែរាល់ថ្ងៃដូចអត្រាប្តូរប្រាក់នៃបណ្តាប្រទេសឯទៀតដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ