ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​រៀល​យ៉ាងណា​ដែរ​ធៀប​នឹង​លុយ​ប្រទេស​ទាំងនេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៨ ខែ​ម​សា…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៨ ខែ​ម​សា ឆ្នាំ ២០២២ នេះ​ឱ្យ​ដឹង​ថា ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៤៥ រៀល​, ១ អឺ​រ៉ូ ទិញ​ចូល ៤៣៧១ រៀល លក់​ចេញ ៤៤១៥ រៀល និង ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៩៨៩ រៀល លក់​ចេញ ៣០១៩ រៀល ។

ទន្ទឹម​នេះ ១ យន់​ចិន ទិញ​ចូល ៦៣៥ រៀល លក់​ចេញ ៦៤១ រៀល ខណៈ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣១៩២ រៀល លក់​ចេញ ៣២២៤​ រៀល និង ១០០ វុន​កូរ៉េ ទិញ​ចូល ៣២៩ រៀល លក់​ចេញ ៣៣២ រៀល ។

ជាមួយ​គ្នា​នេះ​ដែរ ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ២៩៧៨ រៀល លក់​ចេញ ៣០០៧ រៀល ហើយ ១ បាត​ថៃ ទិញ​ចូល ១២០ រៀល លក់​ចេញ ១២១ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៧ រៀល លក់​ចេញ ១៧៨ រៀល ៕

​ ​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ