លុយរៀលមានអត្រាហក់ឡើងខ្ពស់ជាងដុល្លារស៊ីងហ្គាពួរ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានប្រៀបជាងដុល្លារស៊ីងហ្គាពួរ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២២…
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានប្រៀបជាងដុល្លារស៊ីងហ្គាពួរ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២២…
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានប្រៀបជាងដុល្លារស៊ីងហ្គាពួរ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២២ នេះឱ្យដឹងថា ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ២៩៨៥ រៀល និងលក់ចេញតែ ៣០១៥ រៀលប៉ុណ្ណោះ ដែលកាលពីថ្ងៃម្សិលមិញ ទិញចូល ២៩៨៧ រៀល ហើយលក់ចេញរហូតដល់ ៣០១៧ រៀលឯណោះ ។
ទន្ទឹមនេះ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនទៀតរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៥៤ រៀល, ១ អឺរ៉ូ ទិញចូល ៤៤៦៤ រៀល លក់ចេញ ៤៥០៨ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩៨៥ រៀល លក់ចេញ ៣០១៥ រៀល ។
សម្រាប់ថ្ងៃនេះដែរ ហាងឆេងប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរ គឺ ១ យន់ចិន ទិញចូល ៦៤១ រៀល លក់ចេញ ៦៤៨ រៀល ខណៈ ១០០ យ៉េនជប៉ុន ទិញចូល ៣៤៩០ រៀល លក់ចេញ ៣៥២៥ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣៣០ រៀល លក់ចេញ ៣៣៣ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល ១២២ រៀល លក់ចេញ ១២៤ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៨ រៀល លក់ចេញ ១៧៩ រៀល ៕
ចែករំលែកព័តមាននេះ