រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃនេះ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ នេះបានឱ្យដឹងថា ១ ដុល្លារអាមេរិក ស្មើនឹង ៤០៤៥ រៀល, ១ អឺរ៉ូ ទិញចូល ៤៤៥២ រៀល លក់ចេញ ៤៤៩៧ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩៩០ រៀល លក់ចេញ ៣០២០ រៀល ។

ទន្ទឹមនេះ ១ យន់ចិន ទិញចូល ៦៣៦ រៀល លក់ចេញ ៦៤៣ រៀល ខណៈ ១០០ យ៉េនជប៉ុន ទិញចូល ៣៣៧៧ រៀល លក់ចេញ ៣៤១១ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣៣២ រៀល លក់ចេញ ៣៣៥ រៀល ។

ថ្ងៃនេះផងដែរ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ២៩៧៧ រៀល លក់ចេញ ៣០០៧ រៀល ហើយ ១ បាតថៃ ទិញចូល ១២០ រៀល លក់ចេញ ១២១ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕

ចែករំលែកព័តមាននេះ