ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​រៀល​ខ្លាំង​យ៉ាងណា​ធៀប​នឹង​លុយ​ប្រទេស​សំខាន់​ៗ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ សូម​មក​តាមដាន​ហាង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ​ចំនួន ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៨ ខែមីនា…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ សូម​មក​តាមដាន​ហាង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ​ចំនួន ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៨ ខែមីនា ឆ្នាំ ២០២២ នេះ​ឱ្យ​ដឹង​ថា ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៥០ រៀល​, ១ អឺ​រ៉ូ ទិញ​ចូល ៤៤៤៨ រៀល លក់​ចេញ ៤៤៩២ រៀល និង ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣០៤៦ រៀល លក់​ចេញ ៣០៧៦ រៀល ។

ទន្ទឹម​នេះ ១ យន់​ចិន ទិញ​ចូល ៦៣៦ រៀល លក់​ចេញ ៦៤២ រៀល ខណៈ​ដែល ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៣៤០ រៀល លក់​ចេញ ៣៣៧៤ រៀល និង ១០០ វុន​កូរ៉េ ទិញ​ចូល ៣៣៤ រៀល លក់​ចេញ ៣៣៧ រៀល ។

សម្រាប់​ថ្ងៃនេះ​ផង​ដែរ ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ២៩៨៤ រៀល លក់​ចេញ ៣០១៤ រៀល ហើយ ១ បាត​ថៃ ទិញ​ចូល ១២១ រៀល លក់​ចេញ ១២២ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៧ រៀល លក់​ចេញ ១៧៩ រៀល ៕

​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ