ហាងឆេងលុយរៀលចាញ់ប្រៀបលុយយន់ចិន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរនៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២ នេះ មានអត្រាធ្លាក់ចុះបន្តិចធៀបនឹងប្រាក់យន់ចិន ។…
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរនៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២ នេះ មានអត្រាធ្លាក់ចុះបន្តិចធៀបនឹងប្រាក់យន់ចិន ។…
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរនៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២ នេះ មានអត្រាធ្លាក់ចុះបន្តិចធៀបនឹងប្រាក់យន់ចិន ។ ធនាគារជាតិនៃកម្ពុជា ឱ្យដឹងថា ១ យន់ចិន ទិញចូល ៦៣៥ រៀល ហើយលក់ចេញរហូតដល់ ៦៤១ រៀល ខណៈថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៦៣៣ រៀល និងលក់ចេញតែ ៦៣៩ រៀលប៉ុណ្ណោះ ។
ទន្ទឹមនេះ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនទៀតដែលរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៣៣ រៀល, ១ អឺរ៉ូ ទិញចូល ៤៤៥២ រៀល លក់ចេញ ៤៤៩៦ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩៥០ រៀល លក់ចេញ ២៩៧៩ រៀល ។
ជាមួយគ្នានេះ ១០០ យ៉េនជប៉ុន ទិញចូល ៣៣៩០ រៀល លក់ចេញ ៣៤២៤ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣២៩ រៀល លក់ចេញ ៣៣២ រៀល និង ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ២៩៧០ រៀល លក់ចេញ ៣០០០ រៀល ។ ថ្ងៃនេះដែរ ១ បាតថៃ ទិញចូល ១២១ រៀល លក់ចេញ ១២២ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៦ រៀល លក់ចេញ ១៧៨ រៀល ៕
ចែករំលែកព័តមាននេះ