រាជធានីភ្នំពេញ ៖ អត្រាប្រាក់រៀលខ្មែរ និងប្រាក់អឺរ៉ូ តែងតែប្រែប្រួលស្ទើរតែរាល់ថ្ងៃ ហើយសម្រាប់ថ្ងៃនេះប្រាក់រៀលខ្មែរបានធ្លាក់ថ្លៃបន្តិចធៀបនឹងប្រាក់អឺរ៉ូ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ នេះឱ្យដឹងថា ១ អឺរ៉ូ ទិញចូល ៤៤៩០ រៀល ហើយលក់ចេញរហូតដល់ទៅ ៤៥៣៥ រៀលឯណោះ ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៤៤២២ រៀល និងលក់ចេញតែ ៤៤៦៧ រៀលប៉ុណ្ណោះ ។
![](https://kohsantepheapdaily.com.kh/wp-content/images/2022/03/499f4350666d466fa841a1ec7da4a056-1-scaled.jpeg)
សម្រាប់ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀតរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៥៦ រៀល, ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩៦៨ រៀល លក់ចេញ ២៩៩៨ រៀល និង ១ យន់ចិន ទិញចូល ៦៤២ រៀល លក់ចេញ ៦៤៨ រៀល ។
![](https://kohsantepheapdaily.com.kh/wp-content/images/2022/03/0f94ac7924171d4a7aa64a23cca4c5ee-scaled.jpeg)
ទន្ទឹមនេះ ១០០ យ៉េនជប៉ុន ទិញចូល ៣៥០០ រៀល លក់ចេញ ៣៥៣៥ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៣១ រៀល លក់ចេញ ៣៣៤ រៀល និង ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ២៩៨៧ រៀល លក់ចេញ ៣០១៧ រៀល ។ ដោយឡែក ១ បាតថៃ ទិញចូល ១២៣ រៀល លក់ចេញ ១២៤ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៨ រៀល លក់ចេញ ១៨០ រៀល ៕
![](https://kohsantepheapdaily.com.kh/wp-content/images/2022/03/cb51f7bc0531488270a72e2f23c615b9.jpg)
ចែករំលែកព័តមាននេះ