ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​រៀល​​ខ្លាំង​ជាង​លុយ​អឺ​រ៉ូ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​មាន​ប្រៀប​ជាង​ប្រាក់​អឺ​រ៉ូ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៩ ខែមេសា ឆ្នាំ ២០២២…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​មាន​ប្រៀប​ជាង​ប្រាក់​អឺ​រ៉ូ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៩ ខែមេសា ឆ្នាំ ២០២២ នេះ​ឱ្យ​ដឹង​ថា ១ អឺ​រ៉ូ ទិញ​ចូល​ត្រឹមតែ ៤៣៦២ រៀល ហើយ​លក់​ចេញ​តែ ៤៤០៦ រៀល​ប៉ុណ្ណោះ ដែល​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល ៤៣៧១ រៀល និង​លក់​ចេញ​រហូត​ល់​ទៅ ៤៤១៥ រៀល​ឯណោះ ។

សម្រាប់​ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​រួម​មាន ៖ ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៤៥ រៀល ខណៈ ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៩៧៨ រៀល លក់​ចេញ ៣០០៨ រៀល និង ១ យន់​ចិន ទិញ​ចូល ៦៣៥ រៀល លក់​ចេញ ៦៤២ រៀល ។

ទន្ទឹម​នេះ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣១៨២ រៀល លក់​ចេញ ៣២១៤ រៀល ហើយ ១០០ វុន​កូរ៉េ ទិញ​ចូល ៣២៨ រៀល លក់​ចេញ ៣៣១ រៀល និង ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ២៩៧១ រៀល លក់​ចេញ ៣០០០ រៀល ។ ជាមួយ​គ្នា​នេះ ១ បាត​ថៃ ទិញ​ចូល ១២០ រៀល លក់​ចេញ ១២១ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៧ រៀល លក់​ចេញ ១៧៨ រៀល ៕​

​ ​ ​ ​ ​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ