អត្រាលុយរៀលធ្លាក់ចុះធៀបនឹងដុល្លារអូស្ត្រាលី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្រាក់រៀលខ្មែរបានធ្លាក់ចុះបើធៀបនឹងដុល្លារអូស្ត្រាលី ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២…
រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្រាក់រៀលខ្មែរបានធ្លាក់ចុះបើធៀបនឹងដុល្លារអូស្ត្រាលី ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២…
រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្រាក់រៀលខ្មែរបានធ្លាក់ចុះបើធៀបនឹងដុល្លារអូស្ត្រាលី ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ នេះឱ្យដឹងថា ១ ដុល្លារអូស្ត្រាលី ទិញចូល ៣០០៨ រៀល ហើយលក់ចេញរហូតដល់ ៣០៣៨ រៀល ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ២៩៩១ រៀល និងលក់ចេញតែ ៣០២១ រៀលប៉ុណ្ណោះ ។
ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀតដែលរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៤៣ រៀល, ១ អឺរ៉ូ ទិញចូល ៤៣៨៦ រៀល លក់ចេញ ៤៤៣០ រៀល និង ១ យន់ចិន ទិញចូល ៦៣០ រៀល លក់ចេញ ៦៣៦ រៀល ។
ទន្ទឹមនេះ ១០០ យ៉េនជប៉ុន ទិញចូល ៣១៥៥ រៀល លក់ចេញ ៣១៨៦ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣២៧ រៀល លក់ចេញ ៣៣០ រៀល និង ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ២៩៦៤ រៀល លក់ចេញ ២៩៩៤ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល ១២០ រៀល លក់ចេញ ១២១ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៦ រៀល លក់ចេញ ១៧៨ រៀល ៕
ចែករំលែកព័តមាននេះ